ការជ្រើសរើសសម្លៀកបំពាក់មកស្លៀកបំពាក់ គឺជារឿងពិបាកម្យ៉ាងហើយ ថែមទាំងពេលខ្លះ ត្រូវគិតតាំងពីពណ៌ និងម៉ូដទៀត ធ្វើឲ្យស្រីៗមួយចំនួនរឹតតែស្មុគស្មាញថែមមួយកម្រិតទៀត។ តែកុំភ័យទៀតអី ថ្មីៗនេះកំពុងតែមាន Trend ថ្មី ងាយស្រួលក្នុងការរើសពណ៌យកមកផ្គុំ ឲ្យស្លៀកពាក់មើលទៅស្អាតបែបសុភាពរាបសារ ថ្លៃថ្នូរ។
សម្រាប់ Trend ថ្មីដែលល្បីលើអ៊ីនធឺណិតមួយរយៈនេះ គេឲ្យឈ្មោះថា “Color combo that look rich”។ ត្រូវចាំថា ស្រីៗដែលសម្លៀកពាក់មើលទៅឃើញស្អាតតាំងពីចុងជើង ដល់ចុងសក់ មិនមែនពឹងលើតែសម្លៀកបំពាក់មួយមុខឡើយ គឺត្រូវចេះរើសពណ៌ស្បែកជើង កាបូប និងគ្រឿងអលង្ការមកបន្ថែមផងដែរ។
ដើម្បីឲ្យការរៀបចំខ្លួនមើលទៅ perfect ក៏មិនអាចពឹងផ្អែកលើតែខោអាវថ្លៃៗដែរ សាមីខ្លួនក៏ត្រូវចេះបោកសម្អាតឲ្យមានរបៀបរៀបរយ និងមានក្លិនក្រអូបប្រហើរជានិច្ចផងដែរ។ ប៉ុន្មានម៉ូដខាងក្រោម អាចឲ្យសុភាពនារីមើលទៅ high ហើយអាចស្លៀកពាក់បានគ្រប់កន្លែង។ ទាំងនេះជាពណ៌សម្លៀកបំពាក់ធ្វើឲ្យមើលទៅបែបអ្នកមាន៖
ខ្មៅសុទ្ធ


ពណ៌ខ្មៅ+គគី


ពណ៌ស




ពណ៌ទឹកប៊ិក+ស




ពណ៌សាច់+ត្នោត


រូបភាព៖ Pinterest
























































Account
Security
Favourite Content