ទោះចូលចិត្តកាហ្វេប៉ុណ្ណា តែបើមិនចង់ខូចសុខភាព អ្នកគួរកុំមើលរំលង ៧ចំណុចនេះឱ្យសោះ

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយក្នុងពេលបច្ចុប្បន្ន ដែលមនុស្សជាច្រើនរូបនិយមចូលចិត្តទទួលទាន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ឬដើម្បីស្រង់យកឱជារសឆ្ញាញ់ពិសេស។​ យ៉ាងណាមិញ នៅមានមនុស្សមួយចំនួនបានមើលរំលងនូវចំណុចសំខាន់នៃការទទួលទានការហ្វេ​ ដែលអាចជាជះផលអវិជ្ជមាននៅក្នុងរយៈពេលយូរ។

កាលពីពេលថ្មីៗនេះ អ្នកជំនាញអាហារូបត្ថម្ភលោក Vidhi Chawla ស្ថាបនិកនៃ Fisico Diet Clinic បានចែករំលែកជាមួយនឹង Healthshots ពីចំណុចសំខាន់ៗចំនួន ៧ ដែលអ្នកគួរជៀសវាង នៅពេលទទួលទានកាហ្វេ ដូចដែលបានរៀបរាប់ខាងក្រោមនេះ៖  

១. ការទទួលទានកាហ្វេច្រើនពេក

ដ្បិតកាហ្វេជាជំនួយការក្នុងការបង្កើនកម្លាំង និងជួយឱ្យអ្នកអាចផ្ចង់អារម្មណ៍បានយូរជាងមុនក្ដី តែការទទួលទានកាហ្វេលើសបរិមាណកំណត់ គឺជាការបំផ្លាញសុខភាពដោយមិនដឹងខ្លួន។ អ្នកជំនាញណែនាំឱ្យកំណត់ការទទួលទានកាហ្វេមិនលើសពីបីកែវក្នុងមួយថ្ងៃទេ ព្រោះការទទួលទានលើសពីនេះ អាចធ្វើឱ្យអ្នកពិបាកគេង សម្ពាធឈាមខ្ពស់ និងប៉ះពាល់សុខភាពបេះដូងជាដើម។

២. បរិភោគទឹកមិនគ្រប់គ្រាន់

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជារឿងដែលសំខាន់ស្រាប់ទៅហើយ ក៏ប៉ុន្តែបើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំការហ្វេ រឿងនេះគឺកាន់សំខាន់ ព្រោះកាហ្វេនឹងធ្វើឱ្យអ្នកនាមច្រើនជាងមុន អាចនាំឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះ ដើម្បីការពារខ្លួនអ្នកពីការអស់កម្លាំង ឈឺក្បាល និងពិបាកក្នុងស្វែងយល់អ្វីមួយ សូមទទួលទានទឹកឱ្យបានគ្រប់គ្រាន់។

៣. ការប្រើប្រាស់គ្រាប់កាហ្វេដែលមានគុណភាពទាប

គុណភាពនៃគ្រាប់កាហ្វេមានឥទ្ធិពលយ៉ាងខ្លាំងទាំងរសជាតិ និងអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នក។ ការប្រើប្រាស់គ្រាប់កាហ្វេដែលទុកយូរ ឬគុណភាពទាប មិនត្រឹមតែធ្វើឱ្យខូចរសជាតិនោះទេ តែក៏កាត់បន្ថយអត្ថប្រយោជន៍នៃកាហ្វេផងដែរ។​ ដូច្នេះ អ្នកគួរជ្រើសរើសគ្រាប់កាហ្វេលីងថ្មីៗ និងមានគុណភាពអាចទទួលយកបាន។

៤. ការទទួលទានកាហ្វេផ្អែមពេក

ការទទួលទានជាតិស្ករច្រើនពេកនៅក្នុងកាហ្វេអាចជាកត្តាប្រឈមនៃជំងឺខ្លាញ់រុំថ្លើម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ បន្ថែមពីនេះទៀត បរិមាណជាតិស្ករច្រើនជាងភាពចាំបាច់ក៏អាចធ្វើឱ្យសម្ពាធឈាមខ្ពស់ ដែលជាកត្តាហានិភ័យដ៏សំខាន់សម្រាប់អ្នកជំងឺសរសៃឈាមបេះដូងផងដែរ។ ហេតុដូចនេះហើយ អ្នកគួរពិចារណាកាត់បន្ថយជាតិស្ករ ឬប្តូរទៅប្រើប្រាស់សារធាតុផ្ដល់ជាតិផ្អែមដែលមិនប៉ះពាល់ខ្លាំងដល់សុខភាព។

. ការទទួលទានកាហ្វេក្តៅពេក

មិនត្រឹមតែកាហ្វេប៉ុណ្ណោះទេ តែការទទួលទានភេសជ្ជៈក្ដៅជារួម មិនថាតែ សូកូឡា ឬទឹកធម្មតា អាចនឹងប៉ះពាល់បំពង់អាហារ បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកបំពង់អាហារ។ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ PudMed។ ដូច្នេះ អ្នកគួរទុកឱ្យភេសជ្ជៈចុះកម្ដៅបន្តិច និងទទួលទានតែភេសជ្ជៈដែលក្ដៅឧណ្ហៗបានហើយ។

៦. ការទទួលទានកាហ្វេពេលពោះទទេ

យោងតាមកាសែត The Times of India ការទទួលទានកាហ្វេពេលពោះទទេអាចបង្កើនកម្រិតជាតិអាស៊ីតនៅក្នុងក្រពះ ដែលនាំឱ្យមានផលរំខានដល់ការរំលាយអាហារ ការចាល់អាស៊ីត និងបញ្ហាក្រពះពោះវៀនផ្សេងទៀត។ ដើម្បីបង្ការពីបញ្ហានេះ អ្នកគួរទទួលទានអាហារសម្រន់តិចតួច ឬយល់ល្អ គួរញ៉ាំអាហារពេលព្រឹកឱ្យរួចរាល់ ចាំទទួលទានកាហ្វេ។

៧. ការទទួលទានកាហ្វេមុនពេលចូលគេង

ប្រិយមិត្តប្រហែលជាដឹងហើយថា ការទទួលទានការហ្វេមុនចូលគេងអាចនឹងផ្ដល់ផលរំខានដល់ដំណេករបស់អ្នក ក៏ប៉ុន្តែផលដែលតាមមកពីក្រោយការមិនបានគេងគ្រប់គ្រាន់ គឺអាការៈឈឺក្បាល បញ្ហាថប់អារម្មណ៍ និងការប្រែប្រួលអារម្មណ៍ឡើងចុះជាដើម។ ដូចនេះ អ្នកគួរទទួលទានកាហ្វេកែវចុងក្រោយយ៉ាងហោចណាស់ ឱ្យបាន ៦ម៉ោងមុនពេលចូលគេង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *