អាហារសម្រន់ ៦ មុខជួយគ្រប់គ្រងកម្រិតជាតិស្ករ និងទម្ងន់បានយ៉ាងល្អ

ធម្មតាមនុស្សយើងភាគច្រើនមានទម្លាប់ញ៉ាំអាហារសម្រន់ ដើម្បីបំពេញថាមពលដែលបានចំណាយស្ទើរពេញមួយថ្ងៃឡើងវិញ។ ជាក់ស្ដែងការជ្រើសរើសអាហារសម្រន់នេះ ក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរ បើមិនដូច្នោះទេ វានឹងធ្វើឱ្យឡើងជាតិស្ករ ឬលើសទម្ងន់ជាមិនខាន។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកនូវអាហារសម្រន់ ៦ មុខដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងទម្ងន់បានយ៉ាងល្អ៖

១. គ្រាប់អាល់ម៉ុន

គ្រាប់​អាល់ម៉ុន​មាន​ជីវជាតិ​ខ្ពស់ និង​ងាយ​ស្រួល​ក្នុង​ការ​ញ៉ាំ។ គ្រាប់ធញ្ញជាតិមួយនេះផ្តល់ទាំងវីតាមីន និងសារធាតុរ៉ែ ដូចជាម៉ង់ហ្គាណែស និងម៉ាញេស្យូមដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ គ្រាប់អាល់ម៉ុនក៏មានប្រយោជន៍សម្រាប់សុខភាពបេះដូងដោយការបន្ថយកម្រិតកូឡេស្ដេរ៉ូល និងជួយគ្រប់គ្រងទម្ងន់ផងដែរ។ ប៉ុន្តែសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមមិនគួរញ៉ាំច្រើនឡើយព្រោះវាអាចនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរ។

២. ផ្លែប័រ

ការទទួលទានផ្លែប័រក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានដែរ ដោយសារតែវាជាផ្លែឈើដែលមានជាតិសរសៃខ្ពស់ និងមានអាស៊ីតខ្លាញ់ monounsaturated ។ លើសពីនេះទៀត វាក៏ជាផ្លែឈើសម្បូរដោយសារធាតុចិញ្ចឹម បន្ទាបកម្រិតកូឡេស្ដេរ៉ូល កាត់បន្ថយចំណង់អាហារ ល្អសម្រាប់សុខភាពបេះដូង និងភ្នែកផងដែរ។

៣. នំ cracker

នំcracker ជាទូទៅមានកាឡូរីទាប ដោយសារវាត្រូវបានផលិតដោយម្សៅស្រូវសាលីដែលជាប្រភពសម្បូរវីតាមីន B-Complex និងសរសៃ ហើយវាក៏ជាប្រភពនៃថាមពលដ៏ល្អមួយផងដែរ ជាពិសេសនៅពេលដែលយើងឃ្លាន។

៤. ពោតផ្ទុះ

ក្រៅពីមានជាតិសរសៃខ្ពស់ ពោតផ្ទុះក៏មានផ្ទុកអាស៊ីត phenolic ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ លើសពីនេះទៀតពោតលីងគឺស្ថិតក្នុងប្រភេទគ្រាប់ធញ្ញជាតិទាំងមូល (whole grain) ជាក្រុមអាហារដ៏សំខាន់ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺលើសឈាមទៀតផង។

៥. គ្រាប់ជី

គ្រាប់ជីសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយរក្សាលំនឹងជាតិស្ករក្នុងឈាម រួមទាំងប្រូតេអ៊ីន ជាតិសរសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយជាតិសរសៃនៅក្នុងគ្រាប់ជីអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបានដោយការពន្យឺតដំណើរការរំលាយអាហារ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមផងដែរ។

៦. សណ្ដែកបារាំង

សណ្ដែកបារាំងគឺជាអាហារសម្រន់ដែលមានទាំងសារធាតុចិញ្ចឹម ប្រូតេអ៊ីន និងជាតិសរសៃ។ លើសពីនេះ សណ្ដែកបារាំងក៏អាចជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល ជួយរក្សាលំនឹងជាតិស្ករ ការពារជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្ដាត និងល្អសម្រាប់សុខភាពឆ្អឹងជាដើម។

ថ្វីត្បិតតែអាហារទាំងនេះមិនឆ្ងាញ់ខ្លាំង ប៉ុន្តែអត្ថប្រយោជន៍របស់វាចំពោះសុខភាពច្រើនជាងអាហារសម្រន់មានរសជាតិដិតដែលយើងឧស្សាហ៍ញ៉ាំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ