មកស្គាល់បុរសជនជាតិជប៉ុនម្នាក់ដែលអាចរកប្រាក់កម្រៃពីការ “មិនធ្វើអ្វីសោះ”

Shoji Morimoto ជាបុរសជនជាតិជប៉ុនមួយរូបបានរកឃើញការងារក្នុងក្តីស្រមៃរបស់ខ្លួន ដោយទទួលបានកម្រៃពី «ការមិនធ្វើអ្វីទាំងអស់» ។ Morimoto ដែលជាអតីតបុគ្គលិកក្រុមហ៊ុនបោះពុម្ពផ្សាយមួយកន្លែង បានកំពុងដាក់ជួលខ្លួនឯងសម្រាប់មនុស្សឯកោ និងរកចំណូលបានពីការជួលត្រឹមតែគ្រវីដៃលាអ្នកដំណើរដែលបានជួលខ្លួនប៉ុណ្ណោះ។

លោក Morimoto អាយុ ៣៨ ឆ្នាំបាននិយាយថាគាត់គិតប្រាក់អតិថិជនខ្លួន ៧១ដុល្លារសម្រាប់ការកំដរពួកគេ។ ហើយក្នុងរយៈពេល ៤ឆ្នាំនៃរបរមួយនេះ Morimoto បានឲ្យដឹងថាខ្លួនទទួលបានការកក់ប្រមាណ ៤ពាន់ដង ដែលអាចបង្កើតជាប្រាក់ចំណូលសមល្មមសម្រាប់ផ្គត់ផ្គង់ប្រពន្ធ និងកូនរបស់លោក។

បុរសជនជាតិជប៉ុនរូបនេះក៏បានបញ្ជាក់ពីការងាររបស់ខ្លួនថា៖ «ជារួម ខ្ញុំជួលខ្លួនឯងការងាររបស់ខ្ញុំគឺនឹងទៅគ្រប់ទីកន្លែងដែលអតិថិជនរបស់ខ្ញុំចង់ឱ្យខ្ញុំទៅ តែនឹងមិនធ្វើអ្វីទាំងអស់»។

មែនទែនទៅការងាររបស់ Morimoto គឺមិនធ្វើអ្វីសោះ ដោយគ្រាន់តែកំដរអតិថិជនរបស់ខ្លួនរួមមាន កំដរអតិថិជនជិះរថភ្លើង នៅសួនកម្សាន្តក្នុងតំបន់ ឬអង្គុយនៅភោជនីយដ្ឋានជាមួយនារីម្នាក់ដែលខ្លាចថាឈុតឥណ្ឌារបស់នាងនឹងធ្វើឱ្យមិត្តភក្តិនាងខ្មាស់គេ ឬគ្រវីដៃលាមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសោះតាមបង្អូចរថភ្លើងជាដើម។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters ការងារមិនធ្វើអ្វីសោះមិនមែនមានន័យថាលោក Morimoto នឹងមិនធ្វើអ្វីសោះក្នុងជីវិតនោះទេ។ Rueters បានឲ្យដឹងថា Morimoto ក៏ធ្លាប់បដិសេធសំណើមួយដើម្បីទៅទស្សនាប្រទេសកម្ពុជា ហើយ Morimoto ក៏មានគោលការណ៍មិនព្រមព្រៀងការណាត់ណាដែលពាក់ព័ន្ធនឹងរឿងផ្លូវភេទដែរ។

ដ្បិតថា Morimoto មិនបានបញ្ជាក់ឲ្យដឹងពីចំណូលដែលគាត់រកបានពីអាជីពមួយនេះ តែលោកបានឲ្យដឹងត្រឹមថាការងារនេះជាប្រភពចំណូលចម្បងសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន។

Morimoto បានឲ្យដឹងថា «មនុស្សគ្រប់គ្នាទំនងគិតថា អាជីពមិនធ្វើអ្វីទាំងអស់របស់ខ្ញុំគឺមានតម្លៃ ព្រោះវាមានន័យសម្រាប់អ្នកដទៃ ប៉ុន្តែអ្នកគួរយល់ថាពេលខ្លះវាមិនអីនោះទេក្នុងការមិនធ្វើអ្វីទាំងអស់ មនុស្សមិនចាំបាច់មានប្រយោជន៍រហូតនោះទេ»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន

SKOR Multi-Brand Store អង្រួន​ចិត្ត​អ្នក​គាំទ្រ តាម​រយៈ​ព្រឹត្តិការណ៍ “A SUNDAY TOGETHER” លើក​ដំបូង បង្ហាញ​ភាព​ជា​ដៃ​គូ​ផ្លូវ​ការ​របស់​ម៉ាក​ល្បីៗ​ទូទាំង​ពិភពលោក

បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​កីឡា ម៉ូដ​សម្លៀក​បំពាក់​លំដាប់ Premium និង​សិល្បៈ​ទស្សនីយភាព​ពី​សាលា AAA School នៅ​ក្នុង​ហាង​ទំនិញ​ចម្រុះ​ម៉ាក Multi - Brand Store ដំបូង​គេ​នៅ​កម្ពុជា។

Sandara Park ប្រកាសចេញអាល់ប៊ុមថ្មី ក្រោមផលិតកម្មថ្មីរបស់ខ្លួន ដោយចូលរួមនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ដៃ

ផលិតកម្ម ARADNAS ដែលជាទីភ្នាក់ងារថ្មីរបស់នាង បានប្រកាសនៅថ្ងៃទី ៩ នេះថា Sandara Park នឹងចេញផ្សាយអាល់ប៊ុមចម្រៀងទោល (Single Album)

ការពារសីលធម៌សង្គមធ្លាក់ចុះ ចិនចេញច្បាប់រឹតបន្តឹងខ្លឹមសារជាច្រើនសម្រាប់រឿងភាគខ្លីៗដែលកំពុងផ្ទុះខ្លាំង

ឧស្សាហកម្មរឿងភាគខ្លីៗដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង បន្ទាប់ពីមានរបាយការណ៍លេចឡើងថា Hongguo Short Drama ដែលជាគ្រឹះស្ថាន

Le Sserafim, Illit និង Katseye ចាប់ដៃគ្នា ចេញចម្រៀងរួម

ក្រុមចម្រៀងនារីចំនួន ៣ ដែលស្ថិតនៅក្រោមការគ្របគ្រងរបស់ផលិតកម្មបុត្រសម្ព័ន្ធ HYPE តែមួយ គឺ Le Sserafim Illit ព្រមទាំង Katseye នឹងចាប់ដៃគ្នាបញ្ចេញបទចម្រៀងរួម នៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ១ រសៀល ម៉ោង

រំភើបជំនួស! បុរស​ជន​បរទេស​លុត​ជង្គង់​សុំ​គូ​ស្នេហ៍​រៀប​ការ​លើ​ទឹក​ដី​អង្គរជាមួយ​ផ្កា​ស្លា​ខ្មែរ

ផ្ទុះ​ការ​កោត​សរសើរ បុរស​ជន​បរទេស​ម្នាក់​បាន​យក «ផ្កា​ស្លា» សុំ​នារី​ជា​សង្សារ (ដែល​ជា​ជន​បរទេស​ដូច​គ្នា) រៀប​ការ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ដ៏​ច្រើន លើ​ទឹក​ដី​អង្គរ​នៃ​ខេត្ត​សៀមរាប នាកម្មវិធីប្រគំតន្រ្តីមួយកាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ