សាមញ្ញៗ! Taeyeon សមាជិក​ SNSD មានស្ទីលលេងខ្លួនប៉ុន្មានក្បាច់ជួយលើកសម្រស់ក្មេងជាងវ័យមិនខ្វល់រឿងអាយុ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អាចនិយាយបានថាក្នុងចំណោមកំពូលក្រុមចម្រៀងនារីជំនាន់ទី ២ Girl’s Generation ឬ SNSD អ្នកដែលមានសកម្មភាពមមាញឹកក្នុងវិស័យសិល្បៈច្រើនជាងគេនោះគឺ Taeyeon ដោយបច្ចុប្បន្ននេះនាងគឺតារាចម្រៀងទោលដែលនៅតែមានកេរ្ដិ៍ឈ្មោះល្បីល្បាញមិនប្ដូរ។ ជាពិសេសមកដល់ពេលនេះនាងមានវ័យ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែមើលទៅនៅតែស្រស់ស្អាតដូចក្មេងស្រីអាយុ ២០ ឆ្នាំស្ដើងទៅវិញ។ ដូច្នេះប្រិយមិត្តដឹងអត់ថា Taeyeon លេងស្ទីលតុបតែងខ្លួនបែបណាខ្លះទើបមើលទៅនៅតែក្មេងជាងវ័យ?

១. អាវយឺត

អាវយឺតគឺជាសម្លៀកបំពាក់មួយប្រភេទដែលមិនចេះហួសសម័យសម្រាប់មនុស្សជាច្រើន មិនថាចាស់ ឬក្មេងប៉ុណ្ណានោះទេ។ សូម្បីតែ Taeyeon តារាចម្រៀងស្រីល្បីឈ្មោះក៏ជ្រើសរើសអាវយឺតសម្រាប់លេងស្ទីលប្រចាំថ្ងៃផងដែរ។ ភាគច្រើននាងតែងតែពាក់អាវយឺតជាមួយសំពត់ ខោខូវប៊យ ឬខោខ្លីដើម្បីឱ្យមើលទៅកាន់តែស្អាត។ ជាពិសេសនាងតែងមានទិចនិកមួយគឺបង្កើតស្ទីលផ្សេងៗរបស់អាវយឺតដូចជាលើកចងពាក់កណ្ដាល ឬលេងស្ទីលបែបរដូវក្ដៅជាដើម។

២.​ សំពត់ខ្លី

សំពត់ខ្លីគឺជាការលេងស្ទីលដ៏ពេញនិយមសម្រាប់តារាចម្រៀងរូបនេះផងដែរដោយសារតែវានឹងធ្វើឱ្យនាងមើលទៅក្មេងជាងវ័យ។ ជារឿយៗនាងតែងតែស្លៀកសំពត់ខ្លីជាមួយអាវយឺត អាវកាក់ ឬអាចពណ៌សដោយធានាថាទាយអាយុរបស់នាងមិនត្រូវតែម្ដង។ ជាពិសេសនៅពេលដែលនាងជ្រើសរើសយកការស្លៀកសំពត់ខ្លីបែបនេះក៏អាចជួយឱ្យជើងរបស់នាងមើលទៅវែងជាងមុនទៀតផង។

៣. រ៉ូបខ្លី

បន្ទាប់ពីនេះ Taeyeon ក៏មានចំណង់ចំណូលចិត្តទៅលើការលេងស្ទីលបែបគួរស្រឡាញ់ និងសុភាពរាបសាផងដេរ។ ដូច្នេះហើយនាងបានជ្រើសរើសយកស្លៀករ៉ូបខ្លីជាមួយនឹងពណ៌ភ្លឺ តែមិនដិតពេកឡើយ។ លើសពីនេះ រ៉ូបខ្លីក៏ជាអាថ៌កំបាំងនៃភាពទាក់ទាញរបស់តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះថែមទាំងមើលទៅសាមញ្ញ និងជួយលាក់អាយុបានយ៉ាងល្អ។

៤. ខោខូវប៊យ

មិនត្រឹមប៉ុណ្ណេះ នាងក៏មិនភ្លេចការលេងខ្លួនជាខោខូវប៊យដែលជាសម្លៀកបំពាក់ពេញនិយមមិនជិនណាយសម្រាប់មនុស្សគ្រប់ជំនាន់ផងដែរ។ ដូច្នេះហើយនាងតែងតែស្លៀកខោខូវប៊យជាមួយនឹងអាវយឺតច្រើនប្រភេទ ឬអាចជាប្រភេទអាវខើចដែលមើលទៅស្រស់ស្អាត ក្មេងជាងវ័យ សិចស៊ី និងម៉ត់ចត់ថែមទាំងទាន់សម័យផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​