មិនត្រឹ​មប្រែមកជាគោលដៅទេសចរណ៍ថ្មី «ផ្លូវកោងកាងសាងស្នេហ៍» ក៏ជាកន្លែងបោះកាក់ផ្សង!

កាលពី​ពេលថ្មីៗកន្លងទៅនេះ​ឯកឧត្តម ជា សុផារ៉ា​​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ បានធ្វើការចុះត្រួតពិនិត្យផ្លូវមួយកន្លែង ដែលត្រូវបានដាក់ឈ្មោះថា «ផ្លូវ​កោងកាង​សាង​ស្នេហ៍» មាន​ទី​តាំងនៅក្នុង​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប គឺ​នៅ​កណ្តាល​ក្រុង​តែ​ម្ដង។

យោងតាមគណនីហ្វេសប៊ុករបស់លោក លី រស្មី ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នីយកម្ម និង​សំណង់ និង​ជា​អ្នក​រចនា​​ប្លង់​គម្រោង​ស្ថាប័ន​កែ​លម្អ​អតីត​ប្រឡាយ​ទឹក​ស្អុយ​មាន​ទទឹង ៥ម៉ែត្រ ប្រវែង ៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ចំណុច​មុខ​សណ្ឋាគារ​សុខា ឆ្ពោះ​ទៅ​វិថី​ព្រះសង្ឃ​រាជ ទេព វង្ស ជិត​ផ្សារ​រាត្រី ទៅ​ជា​ផ្លូវ​ថ្មើរ​ជើង ដែល​មាន​ទិដ្ឋភាព​ទាក់ទាញ​ភ្នែក និង​ជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ។

នៅ​ក្នុង​តំបន់​នេះ គឺ​ធ្លាប់​តែ​ជា​លូ​ទឹក​ស្អុយ ដែល​មិន​ត្រឹម​តែ​ជះ​ក្លិន​មិន​ល្អ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ទេ​ ថែមទាំង​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូចជា​សោភ័ណភាព​ទីក្រុង​ទៀត​ផង។ ប៉ុន្តែ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ជា សុផារ៉ា គម្រោងមួយនេះក៏បានធ្វើឱ្យលេចចេញនូវមុខមាត់ថ្មី ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត។ 

អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ អ្នក​ទស្សនា​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ«ផ្លូវ​កោងកាង​សាង​ស្នេហ៍» ក៏​អាច​ធ្វើ​ការ​បោះ​កាក់​ញី​ឈ្មោល​ទៅ​ក្នុង​អាង​កោងកាង​សាង​ស្នេហ៍ ដើម្បី​ធ្វើ​ការ​បន់ស្រន់​បួងសួង​សុំ​សេច​​ក្តី​សុខ​ចម្រើន​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​នេះ​បាន​សម្រេច​ប្រមាណ​ជា ៩០% ហើយ ដែល​អាច​មើល​ឃើញ​រូបរាង​លេចធ្លោ និង​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន៕

ប្រភពរូបភាព ៖ Rasmey Ly


​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​