ទើបតែឃើញមួយ! វត្តឧត្តមមានជ័យធ្វើខ្លាចំបើង សម្រាប់ត្រៀមសង្ក្រាន្តឆ្នាំថ្មី

ខណៈ​ពេល​ដែល​ឱកាស​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​ជិត​មក​ដល់​ ខេត្ត​នីមួយ​ៗ​នាំ​គ្នា​រៀប​កន្លែង​កម្សាន្ត​សម្រាប់​ត្រៀម​អបអរ​សាទរ​ថ្នាំ​ថ្មី ជា​ពិសេស​នោះ​គឺ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​មួយ​ដែល​តែងតែ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​នោះ​ក៏​មាន​រត្ត​អារាម​មួយ​ចំនួន​ក្នុង​ខេត្ត​ផ្សេង​ៗ​ទៀត​ ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អបអរ​ ហើយ​បើ​ក្រឡេក​មក​មើល​វត្ត​មួយ​ក្នុង​ខេត្ត​ព្រៃវែង​បាន​ធ្វើ​ខ្លា​ចំបើង​មួយ ធ្វើ​ឲ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​។

ថ្មី​ៗ​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ខ្លា​ចំបើង​៤ ទៅ៥ សន្លឹក​ទៅ​លើ​ប្រពន្ធ​ផ្សព្វផ្សាយ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​នាំ​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ទឹក​ដៃ និង​គំនិត​នៃ​ការ​ច្នៃ​ប្រឌិត​របស់​ព្រះសង្ឃ​ក្នុង​វត្ត​នោះ។ ខ្លឹមសារ​នៃ​ការ​បង្ហោះ​នោះ​គឺ​ «កំណត់ហេតុ​ថ្ងៃ​ទី​២៧​ ០៣​ ២០២២។ វត្ដ​ឧត្តមមានជ័យ​ ហៅ​វត្ត​ពាម​ ស្រុក​ពាម​រក៏​ ខេត្ត​ ព្រៃវែង​។ ត្រៀម​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ (ឆ្នាំខាល)​ រួចរាល់បាន៥០%​ ហើយ។ បញ្ជាក់​ :​ ខ្លា​ញី​ ជា​គូ​នឹង​ ទេវតា​ស្រី។»

ព្រះ​តេជគុណ ជិន​ វាសនា​ ព្រះ​ចៅ​អធិការ​វត្ត​ឧត្តមមានជ័យ​មាន​សង្ឃ​ដីកា​ថា៖ «ចំពោះ​គំនិត​ដែល​អាត្មា​ជ្រើសរើស​យក​ចំបើង​មក​ធ្វើ​ជា​សត្វ​ខ្លា និង​តំណាង​ឲ្យ​ទេវតា​ស្រី​ខាង​មុខ​នេះ​ ក៏​ព្រោះ​តែ​អាត្មា​យល់​ថា​ចំបើង​គឺ​ងាយ​ស្រួល​រក ហើយ​ងាយ​ស្រួល​ក្នុង​ការ​កែ​ឆ្នៃ និង​អាច​សូន​រូប​ជា​រូប​រាង​ផ្សេង​ៗ​ឡើង​បាន​ងាយ​ជាង​វត្ថុធាតុ​ដើម​ផ្សេង​ៗ​ទៀត មួយ​វិញ​ទៀត​នេះ​ក៏​ជា​ទម្លាប់​ទៅ​ហើយ​ដែល​វត្ត​របស់​អាត្មា​ធ្វើ​បែប​នេះ ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ធ្វើ​ជា​រូប​តំណាង​ឲ្យ​សត្វ​ដែល​ទេវតា​ជិះ​គ្រប់​ឆ្នាំ»។

ក្រៅ​អំពី​រូប​ខ្លា​ចំបើង​ដែល​បាន​សូនឡើង ព្រះ​តេជគុណ​ក៏​បាន​មាន​សង្ឃ​ដី​កា​ថា ​«នៅ​ក្នុង​វត្ត​ក៏​បាន​រៀប​ចំ​អ្វី​ៗ​ផ្សេង​ទៀត​ដូច​ជា​ផ្ទះ​ស្បូវ ការ​តាំង​ពិព័រណ៍ វត្ថុ និង​ឧបករណ៍​ប្រើប្រាស់​ខ្មែរ​បុរាណ​ដែល​មាន​ដូច​ជា ឈ្នាង បង្គី រនាស់​ អង្រុត ទ្រុង ទ្រូ និង​ល្អី​ ហើយ​គោល​បំណង​នៃ​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ ក៏​ដូច​ជា​ក្មេង​ៗ​ជំនាន់​ក្រោយ​គាត់​បាន​ស្គាល់​នូវ​ឧបករណ៍​ប្រើប្រាស់​ទាំងអស់​នេះ»។​

គួរ​បញ្ជាក់​ថា​វត្ត​ឧត្តម​មាន​ជ័យ​នេះ​ គឺ​មាន​ទីតាំង​​នៅ ភូមិ​ពាមកោះ​ ស្រុកពាមរក៍​​ ខេត្តព្រៃវែង ហើយ​ចំពោះ​ការ​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត គឺ​តែងតែ​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​ជា​រៀង​រាល់​ឆ្នាំ។ មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រះ​តេជគុណ ជិន វាសនា ក៏​បាន​រំពឹង​ទុក​ថា សង្ក្រាន្ត​ក្នុង​ឆ្នាំ​នេះ​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន ពី​ព្រោះ​កាល​ដែល​ព្រះសង្ឃ​បាន​សង់​រូប​នេះ​ឡើង គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​ធ្វើ​បីតិសោមនស្ស​រីករាយ​ជាមួយ​និង​ការ​រៀប​ចំ​ឡើង​នេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ