ទើបតែឃើញមួយ! វត្តឧត្តមមានជ័យធ្វើខ្លាចំបើង សម្រាប់ត្រៀមសង្ក្រាន្តឆ្នាំថ្មី

ខណៈ​ពេល​ដែល​ឱកាស​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាន់​តែ​ខិត​ជិត​មក​ដល់​ ខេត្ត​នីមួយ​ៗ​នាំ​គ្នា​រៀប​កន្លែង​កម្សាន្ត​សម្រាប់​ត្រៀម​អបអរ​សាទរ​ថ្នាំ​ថ្មី ជា​ពិសេស​នោះ​គឺ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​មួយ​ដែល​តែងតែ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ។ ក្រៅ​ពី​នោះ​ក៏​មាន​រត្ត​អារាម​មួយ​ចំនួន​ក្នុង​ខេត្ត​ផ្សេង​ៗ​ទៀត​ ដែល​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​អបអរ​ ហើយ​បើ​ក្រឡេក​មក​មើល​វត្ត​មួយ​ក្នុង​ខេត្ត​ព្រៃវែង​បាន​ធ្វើ​ខ្លា​ចំបើង​មួយ ធ្វើ​ឲ្យ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​។

ថ្មី​ៗ​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ខ្លា​ចំបើង​៤ ទៅ៥ សន្លឹក​ទៅ​លើ​ប្រពន្ធ​ផ្សព្វផ្សាយ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​នាំ​គ្នា​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ទឹក​ដៃ និង​គំនិត​នៃ​ការ​ច្នៃ​ប្រឌិត​របស់​ព្រះសង្ឃ​ក្នុង​វត្ត​នោះ។ ខ្លឹមសារ​នៃ​ការ​បង្ហោះ​នោះ​គឺ​ «កំណត់ហេតុ​ថ្ងៃ​ទី​២៧​ ០៣​ ២០២២។ វត្ដ​ឧត្តមមានជ័យ​ ហៅ​វត្ត​ពាម​ ស្រុក​ពាម​រក៏​ ខេត្ត​ ព្រៃវែង​។ ត្រៀម​សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ (ឆ្នាំខាល)​ រួចរាល់បាន៥០%​ ហើយ។ បញ្ជាក់​ :​ ខ្លា​ញី​ ជា​គូ​នឹង​ ទេវតា​ស្រី។»

ព្រះ​តេជគុណ ជិន​ វាសនា​ ព្រះ​ចៅ​អធិការ​វត្ត​ឧត្តមមានជ័យ​មាន​សង្ឃ​ដីកា​ថា៖ «ចំពោះ​គំនិត​ដែល​អាត្មា​ជ្រើសរើស​យក​ចំបើង​មក​ធ្វើ​ជា​សត្វ​ខ្លា និង​តំណាង​ឲ្យ​ទេវតា​ស្រី​ខាង​មុខ​នេះ​ ក៏​ព្រោះ​តែ​អាត្មា​យល់​ថា​ចំបើង​គឺ​ងាយ​ស្រួល​រក ហើយ​ងាយ​ស្រួល​ក្នុង​ការ​កែ​ឆ្នៃ និង​អាច​សូន​រូប​ជា​រូប​រាង​ផ្សេង​ៗ​ឡើង​បាន​ងាយ​ជាង​វត្ថុធាតុ​ដើម​ផ្សេង​ៗ​ទៀត មួយ​វិញ​ទៀត​នេះ​ក៏​ជា​ទម្លាប់​ទៅ​ហើយ​ដែល​វត្ត​របស់​អាត្មា​ធ្វើ​បែប​នេះ ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ធ្វើ​ជា​រូប​តំណាង​ឲ្យ​សត្វ​ដែល​ទេវតា​ជិះ​គ្រប់​ឆ្នាំ»

ក្រៅ​អំពី​រូប​ខ្លា​ចំបើង​ដែល​បាន​សូនឡើង ព្រះ​តេជគុណ​ក៏​បាន​មាន​សង្ឃ​ដី​កា​ថា ​«នៅ​ក្នុង​វត្ត​ក៏​បាន​រៀប​ចំ​អ្វី​ៗ​ផ្សេង​ទៀត​ដូច​ជា​ផ្ទះ​ស្បូវ ការ​តាំង​ពិព័រណ៍ វត្ថុ និង​ឧបករណ៍​ប្រើប្រាស់​ខ្មែរ​បុរាណ​ដែល​មាន​ដូច​ជា ឈ្នាង បង្គី រនាស់​ អង្រុត ទ្រុង ទ្រូ និង​ល្អី​ ហើយ​គោល​បំណង​នៃ​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ ក៏​ដូច​ជា​ក្មេង​ៗ​ជំនាន់​ក្រោយ​គាត់​បាន​ស្គាល់​នូវ​ឧបករណ៍​ប្រើប្រាស់​ទាំងអស់​នេះ»។​

គួរ​បញ្ជាក់​ថា​វត្ត​ឧត្តម​មាន​ជ័យ​នេះ​ គឺ​មាន​ទីតាំង​​នៅ ភូមិ​ពាមកោះ​ ស្រុកពាមរក៍​​ ខេត្តព្រៃវែង ហើយ​ចំពោះ​ការ​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត គឺ​តែងតែ​មាន​ការ​គាំទ្រ​ជា​ច្រើន​ពី​ប្រជាជន​ជា​រៀង​រាល់​ឆ្នាំ។ មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ព្រះ​តេជគុណ ជិន វាសនា ក៏​បាន​រំពឹង​ទុក​ថា សង្ក្រាន្ត​ក្នុង​ឆ្នាំ​នេះ​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន ពី​ព្រោះ​កាល​ដែល​ព្រះសង្ឃ​បាន​សង់​រូប​នេះ​ឡើង គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​ធ្វើ​បីតិសោមនស្ស​រីករាយ​ជាមួយ​និង​ការ​រៀប​ចំ​ឡើង​នេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​