ចុងឆ្នាំនេះទៅលេងត្រូវម៉ាច់! កោះធម្មជាតិមួយកន្លែង នៅតំបន់ព្រៃលិចទឹកស្ទឹងត្រែង ស្អាតដូចឋានសួគ៌

«កោះខេ» ឬ​​គេ​ច្រើន​ហៅ​ថា «កោះ​ហាន» មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹង​ត្រែង និង​មាន​ចម្ងាយ​ប្រហែល ២៥គីឡូម៉ែត្រ ពី​រង្វង់​មូល​ថ្មី។ អ្វី​ដែល​ពិសេស​នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​តំបន់​​ទេសចរណ៍​ដែល​មាន​សក្ដានុពល​សំខាន់​ៗ​ដូចជា ព្រៃ​អ្នកតា កោះ​សំបូរ ក្បាល​កោះ​ស្នែង ក្បាល​កោះ​ទន្លេ​មួយ ភ្នំ​ត្រងើល អន្លង់​ថ្ម​កំបោរ វាល​ព្រលាន កន្ទុយ​កោះហាន និង​ក្បាលកោះ។

សម្រាប់​អ្នក​ទេសចរ​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ដូចជា​បោះតង់ ជិះ​ទូក​មើល​ព្រៃលិច​ទឹក និង​ចង់​ស្គាល់​នូវ​កន្លែង​ថ្មី បរិយាកាស​ថ្មី ​កោះ​ខេ​ ឬ​កោះ​ហាន​ គឺ​ជា​កន្លែង​លំហែ​កាយ​បែប​ធម្មជាតិ​មួយ​មិន​គួរ​មើល​រំលង។ បន្ថែម​ពី​នោះ កោះខេ បាន​ក្លាយ​ជា​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​លិច​ទឹក​ដ៏​​​មាន​សក្ដានុពល​មួយ​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ​​​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ទេសចរណ៍​បែប​ផ្សង​ព្រេង ទេសចរណ៍​មើល​ព្រៃ​លិច​ទឹក និង​ទស្សនា​សត្វ​ស្លាប។

នៅ​លើ ​កោះ​ខេ ឬ​កោះ​ហាន មាន​បរិយាកាស​ដ៏​កម្រ​អម​ទៅ​ដោយ​ព្រៃ​ឈើ​លិចទឹក និង​ខ្យល់​អាកាស​ត្រជាក់​បរិសុទ្ធ​ ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរ​ទាំង​ឡាយ​បាន​រំសាយ​​នូវ​ទុក្ខ​កង្វល់​ និង​ភាព​ខ្វល់ខ្វាយ​ដែល​កើត​មាន​នៅ​ក្នុង​ជីវិត ហើយ​ទទួល​បាន​មក​វិញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ​ជាមួយ​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ទី​នោះ។

ក្រៅ​ពី​ការ​លំហែ​កាយ​ដែល​ទទួល​បាន​ផល​វិជ្ជមាន​យ៉ាង​ច្រើន​ អ្នក​ទេសចរ​​ក៏​បាន​ចូល​រួម​ជា​ចំណែក​​ក្នុង​ការ​លើក​ស្ទួយ​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​កោះ​ហាន​ឲ្យ​មាន​ការ​សាយភាយ​ឥទ្ធិពល​កាន់​តែ​ច្រើន​ឡើង។ លើស​ពី​នោះ​វា​ក៏​ជា​ការ​លើក​ស្ទួយ​ដល់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រកប​របរ​រកស៊ី​នៅ​ក្បែរ​នោះ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​