ខ្លោងទ្វារដីឆ្នាំងផ្ដើមបញ្ចេញសម្រស់ដ៏ត្រកាល នារដូវកាលបៃតងនេះ

ខ្លោង​ទ្វារ​ខាង​ជើង ឬខ្លោង​ទ្វារ​ដី​ឆ្នាំង ជា​ខ្លោង​ទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោង​ទ្វារ​ទាំង ៥ របស់​ក្រុង​អង្គរ​ធំ។ ខ្លោង​ទ្វារ​បុរាណ​ដ៏​ចំណាស់​មួយ​នេះ​កំពុង​បញ្ចេញ​សម្រស់​យ៉ាង​ស្រស់​ត្រកាល ​និង​រស់​រវើក​នា​​រដូវ​កាល​បៃតង​នេះ។

រូបភាព​ច្រើន​សន្លឹក​នៃ​ខ្លោង​ទ្វារ​ដី​ឆ្នាំងនា​រដូវ​​វស្សាកំពុង​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ថែម​ទាំង​ទទួល​បាន​ការ​សរសើរ​ព្រោងព្រាត​ជាមួយ​ទិដ្ឋភាព​បៃតង​ស្រស់​ដែល​លេច​ចេញ​លើ​ចម្លាក់​ថ្ម​បុរាណ​នៃ​ខ្លោង​ទ្វារ​បុរាណ​មួយ​នេះ។ ខ្លោង​ទ្វារ​ដី​ឆ្នាំង​ ជា​ខ្លោង​ទ្វារ​ដែល​ស្ថិត​នៅ​ទិស​ខាង​ជើង​នៃ​អតីត​រាជ​ធានី​អង្គរ​ធំ​ និង​មាន​ទេសភាព​ព្រៃ​ព្រឹក្សា​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​នា​រដូវ​ភ្លៀង​ធ្លាក់​អម​ជាមួយ​នឹង​ខ្លោង​ទ្វារ​ដ៏​ធំ​ស្កឹមស្កៃ។ ខ្លោង​ទ្វារ​បុរាណ​នេះក៏​ជា​ទី​ពេញ​និយម​សម្រាប់​ទេសចរ​ចុះ​ផ្ដិត​រូប​ស្អាតៗផងដែរ។

តាំងពីបុរាណមក ខ្លោង​ទ្វារ​ខាង​ជើង ឬខ្លោង​ទ្វារ​ដី​ឆ្នាំង ត្រូវបានប្រើ​សម្រាប់​ក្រុមបុព្វជិតមកពីទីជិតឆ្ងាយដង្ហែក្បួនព្យុហយាត្រាចូលមកទីក្រុង ដើម្បីចូលគាល់ព្រះមហាក្សត្រ ក្នុងគោលបំណងសុំនូវសេចក្តីព្រះរាជទានទោសប្រោសដល់អ្នកមានកំហុសបន្តិចបន្តួច ដែលកំពុងជាប់ឃុំឃាំងនៅក្នុងបរិវេណទីក្រុង ដើម្បីនាំយកពួកគេទៅអប់រំសាជាថ្មីឡើងវិញ។

លុះក្រោយ​ៗ​មក​ខ្លោង​ទ្វារ​បុរាណ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​ហៅ​តៗ​គ្នា​ថា​ជា ខ្លោង​ទ្វារ​ដី​ឆ្នាំង ក៏​ព្រោះ​ថា​នៅ​ម្ដុំ​បរិវេណ​នោះ​សម្បូរ​ទៅ​ដោយ​ដី​ឥដ្ឋ​សម្រាប់​យក​មក​ធ្វើ​ជា​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា ចាន ឆ្នាំង និង​ក្អម​ជា​ដើម៕

ខាងក្រោមនេះជាកម្រងរូបភាព ខ្លោង​ទ្វារ​ដី​ឆ្នាំង នារដូវកាលបៃតង ៖

រូបភាព ផ្ដល់ដោយ Meas  (Sorphan Meas)

https://www.facebook.com/meas.548715



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។



Leave a Reply

Your email address will not be published.Required fields are marked *