តារាសម្ដែងប្រុសកូរ៉េ ១០ រូប មានទ្រព្យស្ដុកស្ដម្ភបំផុតក្នុងឆ្នាំ ២០២៥

ឧស្សាហកម្មភាពយន្តកូរ៉េខាងត្បូងត្រឹមតែផលិតភាពយន្តល្បីៗប៉ុណ្ណោះទេ ទន្ទឹមគ្នានេះ ក៏បានបង្កើតប្រជាប្រិយភាពដល់សិល្បករ រហូតតារាទាំងនោះអាចរកចំណូល សន្សំទ្រព្យសម្បត្តិបានយ៉ាងច្រើនមហាសាលផងដែរ។ ខាងក្រោមនេះ គឺជាតារាសម្ដែងប្រុសរបស់កូរ៉េខាងត្បូងចំនួន ១០ រូប ដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងឆ្នាំ ២០២៥ ផ្អែកតាមទិន្នន័យពី Business Connect India ៖

១០. So Ji Sub

មានការងារច្រើនពេញដៃ មិនថា ការងារជាម៉ូដែល កវីនិពន្ធ អ្នកតំណាងលើវិស័យទេសចរណ៍ និងជាម្ចាស់ហាងកាហ្វេផង So Ji Sub បានក្លាយជាតារាសម្ដែងម្នាក់ដែលអ្នកគាំទ្រចងចាំតាមរយៈរឿង I’m Sorry, I Love You។ យ៉ាងណាមិញ ភាពមមាញឹកនេះ ពិតជាមិនធ្វើឱ្យ So Ji Sub ខកបំណងមែន ដោយនៅក្នុងឆ្នាំ ២០២៥ នេះ លោកមានទ្រព្យសម្បត្តិសរុបដល់ទៅ ៤៦ លានដុល្លារអាមេរិក។

៩. Lee Byung Hun

ជាតារាកូរ៉េខាងត្បូងមិនប៉ុន្មានរូបដែលទទួលបានជោគជ័យលើទឹកដីហូលីវូដ តាមរយៈវត្តមានក្នុងរឿងដូចជា G.I. Joe និង Red 2 បច្ចុប្បន្ន Lee Byung Hun មានទ្រព្យសម្បត្តិសរុបចំនួន ៥០ លានដុល្លារអាមេរិក ដោយលោកនៅតែបន្តអាជីពជាតារាសម្ដែងនៅក្នុងស្រុក ទន្ទឹមគ្នានឹងការងារគ្រប់គ្រងក្រុមហ៊ុន BH Entertainment។

៨. Gong Yoo

Gong Yoo តារាសម្ដែងសម្បូរបទពិសោធន៍ ដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងតែពីឆ្នាំ ២០០១​ និងបានបង្ហាញសមត្ថភាពសម្ដែងក្នុងភាពយន្តល្បីៗជាច្រើនចំណងជើង ដូចជា Train to Busan, Goblin, Coffee Prince និង​ The Trunk ជាដើម។ ក្នុងនាមជាតារាម្នាក់ ដែលមិនងាយយល់ព្រមសម្ដែងក្នុងរឿងណាមួយងាយៗ Gong Yoo មានទ្រព្យសម្បត្តិសរុបដល់ទៅ ៥៥ លានដុល្លារអាមេរិក។

៧. Park Seo Joon

Park Seo Joon តួឯកប្រុសក្នុងរឿង Itaewon Class មិនត្រឹមតែមានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែលោកក៏មានឱកាសបានឈានចូលក្នុងវិស័យភាពយន្តហូលីវូដ ដោយមានវត្តមានក្នុងរឿង​ The Marvels ទៀតផង។ តាមរយៈកេរ្តិ៍ឈ្មោះទាំងនេះ រួមគ្នានឹងការងារជាអ្នកវិនិយោគក្នុងធុរកិច្ចថ្មីផង ក្នុងឆ្នាំ ២០២៥ តារាប្រុសកើតឆ្នាំ ១៩៨៨រូបនេះ មានទ្រព្យសរុបចំនួន ៦០លានដុល្លារអាមេរិក។

៦. Lee Jung Jae

ប្រឡូកក្នុងឧស្សាហកម្មភាពយន្តតាំងតែពីទសវត្សរ៍ឆ្នាំ ១៩៩០​ Lee Jung Jae ទទួលបានឈ្មោះជាតារាសម្ដែងលំដាប់សកលជាលើកដំបូងតាមរយៈរឿងភាគ Squid Game។  បច្ចុប្បន្ន តារាប្រុសអាយុជ្រេរូបនេះ មានទ្រព្យសម្បត្តិសរុប ៦៥លានដុល្លារអាមេរិក ជាមួយនឹងតួនាទីជាអ្នកដឹកនាំ សហស្ថាបនិកនៃទីភ្នាក់ងារ Artist Company ក៏ដូចជាជំនួញលើវិស័យអាហារ និងអាចលនទ្រព្យ។

៥. Ji Chang Wook

ផ្ដើមពីការងារជាតួរាយរង Ji Chang Wook បានក្លាយជាតារាសម្ដែងរឿងបែបវាយតប់ល្បីឈ្មោះម្នាក់ តាមរយៈរឿងដូចជា Healer និង The K2។ ការប្ដេជ្ញាចិត្តសម្ដែងឈុតឆាកគ្រោះថ្នាក់ដោយខ្លួនឯង បានធ្វើឱ្យតួឯករូបនេះ មានភាពលេចធ្លោខុសពីគេ រហូតដណ្ដើមបានបេះដូងរបស់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកគំាំទ្រពីប្រទេសចិន និងជប៉ុន ដែលជាផ្នែកមួយជួយឱ្យតារាប្រុសវ័យ ៣៨ឆ្នាំ អាចសន្សំទ្រព្យបានដល់ទៅ ៧៥​ លានដុល្លារអាមេរិក។

៤. Hyun Bin

ប្រជាប្រិយភាពពីរឿង Crash Landing On Yon បានបើកផ្លូវឱ្យ Hyun Bin បានក្លាយជាអ្នកតំណងឱ្យម៉ាកប្រណិតលំដាប់ពិភពលោកជាច្រើន រួមមាន Omega និង Tom Ford។ ក្រៅពីការងារសម្ដែង លោកក៏ជាអ្នកវិនិយោគម្នាក់ទៅលើវិស័យអចលនទ្រព្យ និងការផលិតខ្សែភាពយន្ត ដែលជាចំណូលមួយផ្លូវទៀត នាំឱ្យលោកមានទ្រព្យសម្បត្តិសរុបចំនួន ៩០លានដុល្លារអាមេរិក។

៣. Song Joong Ki

ចាប់ផ្តើមអាជីពតាមរយៈរឿង Sungkyunkwan Scandal និង The Innocent Man ប្រជាប្រិយភាពលើឆាកអន្តរជាតិរបស់ Song Joong Ki បានហក់ឡើងជាមួយនឹងរឿង Descendants of the Sun ដែលបានផ្ដល់ឱកាសឱ្យតារាប្រុសវ័យ ៣៩ឆ្នាំរូបនេះ បន្តនាមជាតួឯកក្នុងរឿងល្បីជាច្រើនចំណងជើងទៀត រួមមាន Vincenzo និង Reborn Rich។

ដោយមានប្រាក់ចំណូលគោលពីការងារសម្ដែង និងការងារជាមួយយីហោប្រណិតៗ លោកឪពុកកូន ២រូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ៩៥លានដុល្លារអាមេរិក។

២. Lee Min Ho

តារាប្រុសកំពូលប្រជាប្រិយភាពបង្ហាញមុខក្នុងភាពយន្តល្បីៗតាំងតែពីឆ្នាំ ២០០០ ស្ដើង Lee Min Ho មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១១០លានដុល្លារអាមេរិក​ ក្លាយជាចំនួនច្រើនបំផុតលំដាប់លេខ២។

អស់រយៈពេលជាង ១៥ឆ្នាំលើវិថីសិល្បៈ តារាប្រុសវ័យ ៣៨ ឆ្នាំ ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះតាមរយៈរឿង Boys Over Flowers ដែលទស្សនិកជនកម្ពុជានិយមហៅថារឿង F4 រួចបន្តដោយរឿងផ្សេងៗទៀត រួមមាន The Heirs, Legend of the Blue Sea, Pachinko និងភាពយន្តកុនចុងក្រោយបង្អស់ Omniscient Reader: The Prophecy។ ក្រៅពីប្រាក់ចំណូលពីការសម្ដែងភាពយន្ត និងការងារជាអ្នកផ្សព្វផ្សាយឱ្យម៉ាកយីហោធំៗដូចជា Gucci និង BOSS តារាប្រុសរូបនេះក៏ជាម្ចាស់ផលិតកម្មម្នាក់ផងដែរ។

១. Kim Soo Hyun

ត្បិតកំពុងតែមានបញ្ហាចម្រូងចម្រាស់ឈានដល់ការប្ដឹងផ្ដល់តាមផ្លូវច្បាប់ និងបានបាត់បង់ការងារផ្សាយពាណិជ្ជកម្មជាច្រើនក្ដី Kim Soo Hyun នៅតែអាចរក្សាតំណែងជាតារាសម្ដែងកូរ៉េខាងត្បូងដែលមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងទំហំ ១២០លានដុល្លារអាមេរិក។

ជាក់ស្ដែង តារាប្រុសវ័យ ៣៧ឆ្នាំ គឺជាតួឯកប្រុសដែលមានស្នាដៃលេចធ្លោនៅក្នុងរឿងភាគជាច្រើនចំណងជើង រួមមានរឿង My Love Form the Star, It’s Okay to Not Be Okay និង Queen of Tears ដោយលោកបានទទួលតម្លៃខ្លួនខ្ពស់រហូតដល់ទៅ ៦០ម៉ឺនដុល្លារក្នុងមួយវគ្គ ដែលជាតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ K-drama៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា “សមាគមសិល្បករខ្មែរកំពុងកសាងអ្វី”?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​

ចិនបើកសារមន្ទីរថ្មីរៀងរាល់ ១.៥ ថ្ងៃម្ដង ដើម្បីប្រើប្រាស់ជាឧបករណ៍និទានរឿងរ៉ាវរបស់ជាតិ

ចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៤ ប្រទេសចិនបានបើកសារមន្ទីរថ្មីជាមធ្យម ១ ក្នុងរៀងរាល់ ១.៥ ថ្ងៃ ដែលនៅក្នុងឆ្នាំ ២០២២ តែមួយឆ្នាំប៉ុណ្ណោះ មានការចុះឈ្មោះបើកសារមន្ទីរថ្មីដល់ទៅ ៣៨២ កន្លែង

អបអរសាទរ! Xiao Zhan ទទួលពានរង្វាន់តួឯកប្រុសឆ្នើមក្នុងមហោស្រពភាពយន្ដសិល្បៈអាស៊ី

កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ Xiao Zhan បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំពីក្នុងកម្មវិធី Golden Petrel Award

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool

តារាស្រីកម្ពុជា ស៊ីន យូប៊ីន ជ្រើសប្រើអាវច្នៃពីសូត្រខ្មែរចូលរួមមហោស្រពភាពយន្តសិល្បៈអាស៊ីនៅម៉ាកាវ

ស៊ីន យូប៊ីន ជ្រើស​ប្រើ​សម្លៀកបំពាក់​ច្នៃ​យ៉ាង​ប្រណិត​ពី​សូត្រ​ខ្មែរ​ក្នុង​កម្មវិធី Asian Art Film Festival 2026 នៅ​ឯ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន សូម្បី​អាវ​ដែល​កញ្ញា​ពាក់​ឡើង​យន្តហោះ​ពី​កម្ពុជា​ក៏​បាន​ច្នៃ​ពី​សូត្រ​របស់​ខ្មែរ​ដែរ។

តារាចិន ៥ រូបដែលតស៊ូជម្នះភាពក្រីក្រនិងការលំបាកខ្លាំងមុនក្លាយជាតារាលំដាប់មុខ

នៅពីក្រោយពិភពដ៏ស្រស់ឆើតឆាយនៃវិស័យកម្សាន្តចិន តារាល្បីៗលំដាប់កំពូលជាច្រើនរូប ជាក់ស្ដែងធ្លាប់បានឆ្លងកាត់ជីវិតកុមារភាពដ៏លំបាកវេទនា និងការតស៊ូក្នុងជីវិតយ៉ាងជូរចត់ មុន

ប៉ូលិសស្នើសុំដីកាចាប់ខ្លួនប្រធានយូធូប Hoverlab ពីបទផ្សាយព័ត៌មានមិនពិតជុំវិញរឿងរ៉ាវ Kim Soo Hyun  និង Kim Sae Ron

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ គណនីប៉ូលិសតំបន់ Gangnam ទីក្រុងសេអ៊ូល បានបញ្ជាក់នៅក្នុងលិខិតស្នើសុំដីកាចាប់ខ្លួនដែលបានដាក់ជូនព្រះរាជអាជ្ញាថា លោក Kim Se-ui ដែលជាប្រធានគណនីយូធូប Hoverlab បាន

Felix, Liu Yifei និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធីបង្ហាញម៉ូដពិសេសរបស់ Louis Vuitton នៅញូវយ៉ក

បណ្ដាទូតសុច្ឆន្ទៈ (House Ambassadors) រួមទាំងភ្ញៀវកិត្តិយសលំដាប់ VIP របស់ Louis Vuitton ជាច្រើនបានចូលរួមទស្សនាការបង្ហាញម៉ូដសម្លៀកបំពាក់ Collection Cruise 2027

The Zero Project កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងៗ ខាងសារព័ត៌មានកូរ៉េចុះផ្សាយមិនឈប់

កម្មវិធី Reality Survival របស់​កូន​ខ្មែរ The Zero Project កំពុង​ល្បី​រន្ទឺ ចាប់តាំង​ពី​ដំណើរ​ការ​ដំបូង​នា​ខែ​មីនា ឆ្នាំ ២០២៦ រហូត​មក​ដល់​ពេល​នេះ ដំណើរ​ការ​ជាង ២ ខែ​ហើយ និង​ជ្រើសរើស​បាន​បេក្ខភាព​មាន​សមត្ថភាព​ជាង

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *