ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុងក្លាយជាអាជីវកម្មដែលរីកចម្រើនយ៉ាងខ្លាំងក្លា ព្រោះមនុស្សសម័យនេះទាំងបុរស និងស្ត្រីភាគច្រើនចាប់ផ្តើមមានអារម្មណ៍ «ចង់មានកូន» នៅពេលមានអាយុច្រើនទៅហើយ ដែលជាលទ្ធផល ពួកគេច្រើនតែប្រឈមមុខនឹងការលំបាកក្នុងការ «មានកូនតាមធម្មជាតិ» ហើយ «សេវាកម្ម» ដែលធ្វើឱ្យមនុស្សទាំងនេះអាចមានកូនបាន ក៏ចាប់ផ្តើមផុសឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។

នៅពេលដែលសេវាកម្មទាំងនេះទារតម្លៃកាន់តែថ្លៃទៅៗ ក្រុម «អតិថិជន» ក៏ចាប់ផ្តើមត្រូវការ «សេវាកម្ម» ដែលកាន់តែល្អប្រសើរ ហើយគ្លីនិកទាំងនេះក៏ច្រើនតែស្តុកទុកនូវ «ផលិតផល» ដែលកាន់តែល្អ និងកម្រ មានជាអាទិ៍ «មេជីវិតញី»។

ពិតណាស់ ការបង្កើតជីវិតមនុស្សម្នាក់ ត្រូវប្រើប្រាស់ទាំងមេជីវិតឈ្មោល ពីបុរស និងមេជីវិតញីពីស្ត្រី។ ប៉ុន្តែតាមពិតទៅ មេជីវិតឈ្មោលមិនពិបាកស្វែងរកទេ ដោយមានមនុស្សដែលមានប្រវត្តិល្អ និងមានការអប់រំខ្ពស់ជាច្រើន ស្ម័គ្រចិត្ត «បរិច្ចាគ»។

យ៉ាងណាក៏ដោយ អ្វីដែលកម្រនោះគឺ មេជីវិតញីរបស់ស្ត្រី ដែលការ «បរិច្ចាគ» ធ្វើឡើងបានលំបាកជាង។ វាជាដំណើរការដែលប្រហាក់ប្រហែលនឹងការវះកាត់តូចមួយដែរ ដោយត្រូវមានទាំងការចាក់ថ្នាំជំរុញមេជីវិតញី រហូតដល់ការប្រើប្រាស់ម្ជុលបូមយកមេជីវិតញីចេញពីទ្វារមាស ដើម្បីនាំយក «មេជីវិតញី» ពីរាងកាយរបស់ស្ត្រីមករក្សាទុកដើម្បីរង់ចាំការបង្កកំណើត ដែលជាទូទៅគ្មាន «នារីចិត្តបុណ្យ» ណា ចង់ឆ្លងកាត់ដំណើរការទាំងនេះទេ ព្រោះមនុស្សជាច្រើនប្រហែលជាធ្លាប់បានឮហើយថា គ្រាន់តែការចាក់ថ្នាំជំរុញមេជីវិតញី ក៏មានផលប៉ះពាល់ដល់អ័រម៉ូនទៅហើយ។

កត្តានេះធ្វើឱ្យគ្មានស្ត្រីបរិច្ចាគមេជីវិតញី ហើយគ្លីនិកបង្កកំណើតក្រៅស្បូន ក៏ត្រូវស្វែងរកវិធីធ្វើឱ្យស្ត្រីសុខចិត្តមកបរិច្ចាគមេជីវិតញី ដោយក្នុងនោះការ «ផ្តល់ប្រាក់» គឺជាបច្ចេកទេសគ្រឹះ។ ប៉ុន្តែតើពួកគេនឹងទៅស្វែងរកស្ត្រីដែលមានប្រវត្តិរូប (Profile) ល្អ ប៉ុន្តែខ្វះខាតថវិកាពីណា?

ចម្លើយគឺ៖ សាកលវិទ្យាល័យលំដាប់កំពូលៗនៅក្នុងប្រទេសដែលនិស្សិតគ្មានប្រាក់កាសប្រៀបធៀបនឹងការចំណាយ ដូចជាចក្រភពអង់គ្លេស។

ទោះជាយ៉ាងណា ត្រូវយល់ជាមុនសិនថា សាកលវិទ្យាល័យភាគច្រើននៅអឺរ៉ុបគឺរៀនដោយឥតគិតថ្លៃ ប៉ុន្តែអង់គ្លេសស្ថិតក្រោមគំនិតសេរីនិយមថ្មី ដែលរដ្ឋមិនគួរផ្តល់សេវាសង្គមកិច្ចដល់ប្រជាជនច្រើនហួសប្រមាណនោះទេ ដូច្នេះសាកលវិទ្យាល័យអង់គ្លេសគ្មាននយោបាយឱ្យរៀនហ្វ្រីដូចជាតិសាសន៍ដទៃឡើយ។

ភាគីរដ្ឋចាត់ទុកថា ការកាត់បន្ថយថ្លៃសិក្សាឱ្យ «ជនជាតិអង់គ្លេស» បង់តិចជាង «និស្សិតបរទេស» គឺចិត្តល្អណាស់ទៅហើយ ប៉ុន្តែក្នុងការពិត ថ្វីបើថ្លៃសិក្សាមិនខ្ពស់ខ្លាំង ប៉ុន្តែតម្លៃរស់នៅក្នុងប្រទេសអង់គ្លេសគឺខ្ពស់ខ្លាំងណាស់។ ដូច្នេះ បទពិសោធន៍របស់និស្សិតអង់គ្លេសដែលមិនបានមកពីគ្រួសារធូរធារ គឺត្រូវធ្វើការថែមម៉ោងយ៉ាងច្រើនដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។

ហើយនេះឯងគឺជាប្រភពនៃ «ស្ត្រីដែលមានប្រវត្តិរូបល្អ ប៉ុន្តែខ្វះខាតផ្នែកហិរញ្ញវត្ថុ»។

លើសពីនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅអង់គ្លេស ការ «បរិច្ចាគមេជីវិតញីដោះដូរនឹងប្រាក់» គឺខុសច្បាប់ ប៉ុន្តែនៅប្រទេសជាច្រើនទៀតមិនខុសច្បាប់ឡើយ។ ដូច្នេះក្នុងការអនុវត្តជាក់ស្តែង គ្លីនិកមកពីប្រទេសដូចជា អេស្ប៉ាញ ក្រិក សាធារណរដ្ឋឆែក និងស៊ីប រហូតដល់ថ្នាក់ផ្ញើអ៊ីមែលទៅកាន់និស្សិតឆ្នាំទី ១ នៅអង់គ្លេស ឱ្យជិះយន្តហោះឆ្លងកាត់សមុទ្រមកបរិច្ចាគមេជីវិតញី ដោយរីករាយបង់ថ្លៃសំបុត្រយន្តហោះ ស្នាក់នៅ ฯលฯ ឱ្យទាំងអស់។ ប្រសិនបើបរិច្ចាគជោគជ័យ នឹងទទួលបានប្រាក់ដែលមានតម្លៃចន្លោះពី ៦០០០ ដល់ ១២០០០ ដុល្លារអាមេរិក។

ចំណែកឯអាមេរិកវិញ រឹតតែធ្ងន់ធ្ងរជាងនេះទៅទៀត ព្រោះជនជាតិអាមេរិកមានប្រាក់ច្រើន «អតិថិជន» ស្ទើរតែស្នើប្រវត្តិរូប «ម្ចាស់មេជីវិតញី» ដោយផ្ទាល់តែម្តង ដែលនឹងមានតំណាងទៅទាក់ទង។ ប្រសិនបើបរិច្ចាគជាមួយគ្លីនិកអាមេរិកជោគជ័យ គ្លីនិកយល់ព្រមបង់ប្រាក់រហូតដល់ ៦០០០ ដល់ ១២០០០ ដុល្លារអាមេរិក ថែមទៀតផង។

ពិតណាស់ ប្រាក់ទាំងនោះគឺទាក់ទាញខ្លាំង ប៉ុន្តែប្រសិនជាមនុស្សជំនាន់មុន អាចនឹងមានអារម្មណ៍ទើសទាល់ជាមួយរឿងបែបនេះ។ យ៉ាងណាមិញ ចំពោះនារី Gen Z នៅតាមសាកលវិទ្យាល័យសម័យនេះ រឿង «លក់មេជីវិតញី» មើលទៅធម្មតាៗខ្លាំងណាស់។ កាសែត The Independent បានចុះទៅសម្ភាសន៍និស្សិតស្រីជាច្រើននាក់ ដោយពួកគេបាននិយាយពីរឿងនេះយ៉ាងធម្មតាបំផុត ថែមទាំងបានចង្អុលបង្ហាញទៀតថា អ្នកខ្លះ «ស៊ីឈ្នួលពពោះជំនួស» ថែមទៀតផង ព្រោះទទួលបានប្រាក់ច្រើនជាង។

ជាការពិតណាស់ សម្រាប់មនុស្សជំនាន់មុន អាកប្បកិរិយាបែបនេះពិបាកយល់ណាស់ ប៉ុន្តែមិនត្រូវភ្លេចទេថា នេះជានារីក្នុងជំនាន់ដែល «ធ្វើ OnlyFans» យ៉ាងច្រើន រហូតធ្វើឱ្យសង្គមទទួលស្គាល់កាន់តែច្រើនអំពី «ការងារផ្លូវភេទ» ដែលក្នុងន័យនេះ គ្រាន់តែ «ស៊ីឈ្នួលបរិច្ចាគមេជីវិតញី» មើលទៅមិនមែនជារឿងធំដុំ ហើយប៉ះពាល់រាងកាយតិចជាងឆ្ងាយណាស់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *