ហ្វីយ៉ាតា នៅតែបន្តកៀរគរជំនួយដើម្បីជួយដល់កងកម្លាំងទាហាននៅតាមបន្ទាត់ព្រំដែន និងជនភៀសសឹកកម្ពុជា ខណៈប្រជាជនដែលបានភៀសខ្លួននៅពុំទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន ណាមួយកងកម្លាំងទាហាននៅពុំទាន់បញ្ចប់ភារៈតតាំងជាមួយសៀមនៅឡើយ។


បេក្ខភាព MISS UNIVERSE CAMBODIA 2025 ហ្វីយ៉ាតា បានប្រកាសកៀរគរស្វែងរកជំនួយបន្តជួយដល់កងទ័ព និងជនភៀសសឹកកម្ពុជា។ ចំពោះទីតាំងទទួលស្បៀងក៏ដូចជាសម្ភារៈជំនួយអ្នកនាងបានរៀបចំនៅ Connexion កោះពេជ្រ ដោយចាប់ផ្ដើមពីថ្ងៃ ២០ សីហា ២០២៥ តទៅពីម៉ោង ៩ព្រឹកដល់៨យប់។
ជាមួយគ្នានេះដែរ ហ្វីយ៉ាតា បានលើកឡើងថា៖ «ពួកខ្ញុំមិនឈប់ត្រឹមនេះទេ ខ្ញុំមិនទុកអ្នកចោលឡើយ សំឡេងរបស់ខ្ញុំលឺបានដល់ណា ខ្ញុំស្រែកដល់នោះ ខ្ញុំបន្តធ្វើវា ធ្វើរហូតដល់ប្រទេសខ្ញុំមានសន្តិភាពឡើងវិញ បងប្អូនកងទ័ពមានហូបគ្រប់គ្រាន់ ហើយប្រជាជនខ្មែរដែលភៀសសឹកទាំងអស់បានត្រឡប់ទៅផ្ទះនិងរស់នៅស្រួលវិញ»។



បន្ថែមពីលើកការរៀបចំក្នុងការទទួលជំនួយដោយផ្ទាល់តារាសម្ដែងស្រី ហ្វីយ៉ាតា ក៏បានបង្កើតអាខោនថ្មីមួយដើម្បីបង្កលក្ខណៈងាយស្រួលដល់សប្បុរសជនជិតឆ្ងាយដែលមានបំណងចង់ចូលរួមបន្តជួយដល់ជនភៀសសឹកកម្ពុជា និងវីរៈកងទ័ពជួរមុខទាំងអស់ឱ្យពួកគាត់បានហូបចុកគ្រប់គ្រាន់ និងមានសម្ភារៈប្រើប្រាស់ក្នុងគ្រាដ៏លំបាកមួយនេះ៕
រូបភាព ៖ Fiyata – ហ្វីយ៉ាតា























Account
Security
Favourite Content