Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

Dolly Parton មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាសប្បុរសជនដ៏សកម្មបំផុតម្នាក់ក្នុងពិភពសិល្បៈ ដោយបានប្រើប្រាស់ភាពជោគជ័យរបស់ខ្លួនដើម្បីគាំទ្រដល់វិស័យអប់រំ ការអានរបស់កុមារ សុខាភិបាល ការសង្គ្រោះគ្រោះមហន្តរាយ និងវិស័យជាច្រើនទៀត។

ការចាកចេញរបស់ Dolly Parton នៅក្នុងវ័យ ៨០ ឆ្នាំនេះ លោកស្រីបានចាកចេញតែខ្លួនប៉ុណ្ណោះ ក៏ប៉ុន្តែកេរតំណែលនៃទឹកចិត្តដ៏សប្បុរសរបស់លោកស្រីនៅតែបន្ត ដ្បិតសាមីខ្លួនលែងមានដង្ហើមក្ដី។ ខាងក្រោមនេះ គឺសកម្មភាពជួយសង្គមរបស់តារាចម្រៀងចិត្តបុណ្យរូបនេះ ផ្អែកតាមការចុះផ្សាយរបស់ Billboard៖

១៩៨៨ – មូលនិធិDollywood Foundation

Dolly Parton បានបង្កើតអង្គការនេះឡើងនៅស្រុក Sevier រដ្ឋ Tennessee ដែលជាស្រុកកំណើតរបស់លោកស្រី ជាមួយគោលបំណងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សវិទ្យាល័យ។ បន្ទាប់មក លោកស្រីបានចាប់ផ្តើមកម្មវិធី Buddy Program ដែលបានផ្តល់ប្រាក់រង្វាន់ ៥០០ ដុល្លារ ដល់សិស្សថ្នាក់ទី ៧ និងទី ៨ ទាំងអស់ដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យ។

យោងតាមតួលេខពីអង្គការផ្ទាល់ គំនិតផ្ដួចផ្ដើមនេះទទួលបានជោគជ័យ ដោយអត្រាបោះបង់ការសិក្សាបានធ្លាក់ចុះពី ៣៥ ភាគរយ មកត្រឹម ៦ ភាគរយប៉ុណ្ណោះ។

១៩៨៩ – អាហារូបករណ៍ ៥០០ ដុល្លារ

Dolly Parton បានផ្តល់អាហារូបករណ៍ជាទឹកប្រាក់ ៥០០ ដុល្លារ ដល់សិស្សគ្រប់រូបក្នុងស្រុក Sevier ដែលមានបំណងចង់ចូលរៀននៅមហាវិទ្យាល័យ Hiwassee College។

១៩៩១ – កន្លែងអភិរក្សEagle Mountain Sanctuary នៅ Dollywood

Eagle Mountain Sanctuaryគឺជាជាជម្រកទំហំ ៣០ ០០០ ហ្វីតការ៉េរបស់ “ឥន្ទ្រី Bald Eagles ប្រភេទមិនអាចដោះលែងឱ្យមានសេរីភាពបាន” ដែលមានចំនួនតន្រ្ទីច្រើនជាងគេបំផុត គ្រប់គ្រងដោយមូលនិធិ American Eagle Foundation ។ កិច្ចខិតខំរបស់ Dolly Parton ក្នុងការអភិរក្សឥន្ទ្រីនេះ បាននាំមកនូវពានរង្វាន់ Partnership Award ពី U.S. Fish and Wildlife Service ជូនលោកស្រីក្នុងឆ្នាំ ២០០៣។

១៩៩៥ – កម្មវិធីImagination Library

កើតឡើងដោយគិតដល់ពីឪពុករបស់ខ្លួនដែលមិនចេះអាន និងសរសេរអក្សរ កម្មវិធី Imagination Library របស់មូលនិធិ Dollywood Foundation បានចាប់ផ្តើមផ្ញើសៀវភៅមួយក្បាលក្នុងមួយខែដល់កុមារដែលបានចុះឈ្មោះចូលរួមក្នុងបណ្ណាល័យ និងរស់នៅក្នុងស្រុក Sevier ចាប់ពីពេលកើតរហូតដល់ចូលរៀន។

២០០០ – អាហារូបករណ៍Dolly Parton Scholarship

ជារៀងរាល់ឆ្នាំ អាហារូបករណ៍ Dolly Parton Scholarship នឹងផ្ដល់ទឹកប្រាក់ ១៥ ០០០ ដុល្លារ ដល់សិស្សថ្នាក់ទី ១២ ចំនួន ៥ នាក់ក្នុងស្រុក Sevier រដ្ឋ Tennessee។ យោងតាមមូលនិធិ Dollywood Foundation អាហារូបករណ៍នេះនឹងប្រគល់ជូនដល់សិស្សដែលមាន “ក្តីស្រមៃដែលពួកគេចង់សម្រេច ជាមួយផែនការ និងការប្តេជ្ញាចិត្តក្នុងការសម្រេចក្តីស្រមៃនោះឱ្យជោគជ័យ”។

២០០៧ – កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌សម្រាប់មន្ទីរពេទ្យថ្មីក្នុងស្រុកSevier

ការប្រគំតន្ត្រីនេះបានរៃអង្គាសប្រាក់សរុបចំនួន ១ លានដុល្លារអាមេរិក ដោយមាន ៥ សែនដុល្លារពីការប្រគំតន្រ្តី និង ៥ សែនដុល្លារទៀតពីការបរិច្ចាគរួមគ្នាពីសួនកម្សាន្ត Dollywood និងរោងមហោស្រព Dixie Stampede dinner theater របស់ Dolly Parton ផ្ទាល់។

ជាលទ្ធផល ទឹកប្រាក់បរិច្ចាគនេះបានបង្កើតឱ្យមានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ LeConte Medical Center ដែលជាមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជំងឺមហារីកថ្មីក្នុងស្រុក Sevier បើកដំណើរការក្នុងឆ្នាំ ២០១០។ ទន្ទឹមគ្នា​នឹងមជ្ឈមណ្ឌលសុខភាពស្ត្រី Dolly Parton Center for Women’s Services ផងដែរ។

២០១៦ – កម្មវិធីរៃអង្គាសប្រាក់សម្រាប់គ្រោះអគ្គិភ័យឆេះព្រៃ នៅភាគខាងកើតរដ្ឋTennessee

កម្មវិធីទូរទស្សន៍ Smoky Mountains Rise: A Benefit for the My People Fund ដែលមានគោលបំណងជួយដល់ជនរងគ្រោះកម្រិតខ្លាំងជាងគេនៅទីក្រុង Gatlinburg និង Pigeon Forge បានរៃអង្គាសប្រាក់បានជាង ១៣ លានដុល្លារ ដោយមានវត្តមានសិល្បករជាច្រើនរូបបានចូលរួម។

២០១៦ – មូលនិធិMy People Fund

ដើម្បីបន្តជួយជនរងគ្រោះពីភ្លើងឆេះព្រៃនេះ Dolly Parton បានបង្កើតមូលនិធិ My People Fund ដែលបានផ្តល់ប្រាក់ ១ ០០០ ដុល្លារក្នុង ១ ខែ សម្រាប់រយៈពេល ៦ ខែ ដល់គ្រួសារដែលខូចខាតផ្ទះសម្បែងទាំងស្រុងព្រោះគ្រោះធម្មជាតិ។

បន្ថែមពីនេះ មូលនិធិតែមួយក៏បានបរិច្ចាគប្រាក់ប្រហែល ៨.៩ លានដុល្លារដល់ជនខ្វះខាតផ្សេងទៀត។ គំនិតផ្ដួចផ្ដើមនេះនៅតែបន្តជួយប្រជាពលរដ្ឋក្នុងការបង់ថ្លៃឈ្នួលផ្ទះ និងថ្លៃទឹកភ្លើង ព្រមទាំងម្ហូបអាហារ និងផ្គត់ផ្គង់ដល់ធនធានសុខភាពផ្លូវចិត្តផងដែរ។

២០១៦ – អាហារូបករណ៍Special Merit Scholarship

Dolly Parton បានប្រគល់អាហារូបករណ៍ចំនួន ៣០ ០០០ ដុល្លារ ដល់កុមារីវ័យ ២ ឆ្នាំ Evey Johns ដោយទឹកប្រាក់នេះនឹងផ្ដល់ជូនកុមារីរូបនេះនៅពេលដែលនាងចូលរៀននៅមហាវិទ្យាល័យ។ ការផ្ដល់អំណោយនេះធ្វើឡើង ដើម្បីអបអរសាទរដល់សមិទ្ធផលរបស់កម្មវិធី Imagination Library ដែលបានផ្ញើសៀវភៅដល់ដៃកុមារចំនួនមួយលានក្បាលក្នុងមួយខែ។

២០១៧ – ការបរិច្ចាគប្រាក់ ១ លានដុល្លារដល់មន្ទីរពេទ្យកុមារ

បន្ទាប់ពីការចេញផ្សាយអាល់ប៊ុមចម្រៀងកុមារ I Believe in You តារាចម្រៀងចិត្តបុណ្យរូបនេះបានបរិច្ចាគប្រាក់ ១ លានដុល្លារដល់មន្ទីរពេទ្យកុមារ Monroe Carell Jr. Children’s Hospital នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ដើម្បីជាការអរគុណដល់ក្មួយស្រីរបស់គាត់ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកគ្រាប់ឈាមនៅមន្ទីរពេទ្យនេះ។

២០២០ – ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

Parton បានបរិច្ចាគប្រាក់ ១ លានដុល្លារសម្រាប់ការស្រាវជ្រាវវីរុសកូរ៉ូណា នៅសាកលវិទ្យាល័យ Vanderbilt ដែលជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna។ យោងតាមទិន្នន័យដំបូង វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាព ៩៤.៥ ភាគរយ ប្រឆាំងនឹងជំងឺកូវីដ-១៩។

២០២១ – ការសង្គ្រោះទឹកជំនន់នៅរដ្ឋTennessee

Dolly Parton និងអាជីវកម្មជាច្រើនរបស់លោកស្រីនៅក្នុងតំបន់ Smoky Mountain បានរៃអង្គាសប្រាក់ចំនួន ៧ សែនដុល្លារ ដើម្បីជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅភាគកណ្តាលរដ្ឋ Tennessee។

២០២២ – ការជំរុញឱ្យបុគ្គលិករបស់ខ្លួនទទួលបានការសិក្សា

ក្រុមហ៊ុន Dollywood Co. បានប្រកាសក្នុងខែកុម្ភៈ ឆ្នាំ២០២២ ថាខ្លួននឹងចំណាយ ១០០ ភាគរយលើថ្លៃសិក្សា ថ្លៃសេវា និងថ្លៃសៀវភៅសម្រាប់បុគ្គលិកណាម្នាក់ដែលចង់បន្តការសិក្សារបស់ពួកគេ។ កម្មវិធីនេះបានផ្ដល់អាហារូបករណ៍សរុបដល់ទៅ ២៥០ កន្លែងលើជំនាញចម្រុះ ដោយបុគ្គលិកគ្រប់រូប មិនថាជាបុគ្គលិកក្រៅម៉ោង ឬពេញម៉ោង អាចចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះចាប់តាំងពីថ្ងៃដំបូងនៃការងារ។

២០២២ – ការបរិច្ចាគសម្រាប់ការស្រាវជ្រាវជំងឺឆ្លងកុមារ

Parton បានបរិច្ចាគប្រាក់ ១ លានដុល្លារដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville ដោយផ្តោតលើការស្រាវជ្រាវជំងឺឆ្លងកុមារ។

២០២៣ – ការបរិច្ចាគប្រាក់ ១ លានដុល្លារដល់អង្គការThe Salvation Army

ក្នុងខែធ្នូ ឆ្នាំ២០២៣ Dolly Parton បានបរិច្ចាគប្រាក់ ១ លានដុល្លារដល់អង្គការ The Salvation Army ជាជំនួយដល់កម្មវិធីម្ហូបអាហារ និងគ្រឿងទេសនៅទូទាំងសហរដ្ឋអាមេរិក។ អង្គការនេះបាននិយាយថា ប្រាក់បរិច្ចាគនេះនឹងផ្តល់អាហារប្រហែល ២.៥ លានពេល ដល់អ្នកដែលត្រូវការជំនួយ។

២០២៤ – ការបរិច្ចាគប្រាក់ ២ លានដុល្លារ សម្រាប់ជំនួយព្យុះHurricane Helene

ក្រោយគ្រោះព្យុះ Hurricane Helene នៅតំបន់ភាគខាងត្បូងនៃសហរដ្ឋអាមេរិក Parton បានផ្តល់ប្រាក់ ១ លានដុល្លារពីមូលនិធិផ្ទាល់ខ្លួនជូនដល់មូលនិធិ Mountain Way’s Foundation សម្រាប់ផ្ដល់ជំនួយដល់ជនរងគ្រោះពីទឹកជំនន់។ លើសពីនេះ លោកស្រីក៏បានសន្យាថា អាជីវកម្មនៅភាគខាងកើតរដ្ឋ Tennessee និងមូលនិធិ Dollywood Foundation របស់លោកស្រីនឹងរួមគ្នាបរិច្ចាគ ១ លានដុល្លារពីលើទៀត។

២០២៥ – កម្មវិធីImagination Library ឈានដល់ការបរិច្ចាគសៀវភៅចំនួន ៣០០ លានក្បាល

កម្មវិធី Imagination Library របស់ Parton បានបរិច្ចាគសៀវភៅជាង ៤០.៣ លានក្បាលដល់កុមារក្នុងឆ្នាំ ២០២៥ ដែលមានការកើនឡើង ៩.៩ ភាគរយពីឆ្នាំមុន និងនាំឱ្យចំនួនសៀវភៅសរុបដែលបានផ្តល់ជូនចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ ១៩៩៥ ឡើងដល់ជាង ៣០៤.៥ លានក្បាល។ កម្មវិធីដែលផ្តល់សៀវភៅឥតគិតថ្លៃដល់កុមារចាប់តាំងពីកើតរហូតដល់អាយុ ៥ ឆ្នាំនេះ ក៏បានប្រារព្ធខួបលើកទី៣០ របស់ខ្លួនក្នុងឆ្នាំ ២០២៥ ផងដែរ។

ក្នុងខែកក្កដា ឆ្នាំ២០២៦ Parton បានថ្លែងអំណរគុណដល់ Taylor Swift និង Travis Kelce ចំពោះការបរិច្ចាគប្រាក់ ២ លានដុល្លារដល់កម្មវិធី Imagination Library ដោយនិយាយថាគាត់ “មានការរំជួលចិត្ត និងរីករាយជាខ្លាំង” ចំពោះអំណោយនេះ៕

We will always love you”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។



Leave a Reply

Your email address will not be published.Required fields are marked *