កាលពីជាង ១ សប្ដាហ៍មុន ព្រះនាង នរោត្តម ជេនណា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងបានទៅកាន់ទីក្រុងឡុងប៊ិច ហើយលោក Rex Richardson បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយមានសារស្វាគមន៍ និងរូបរបស់អ្នកអង្គម្ចាស់ក្សត្រីអង្គនោះនៅក្នុងសាលសាលាក្រុង។

លោកអភិបាលក្រុង Rex Richardson លោកស្រីក្រុមប្រឹក្សាក្រុង Suely Saro , Sister Cities, Cambodia Town និងបងប្អូនជនរួមជាតិខ្មែរ រស់នៅក្នុងទីក្រុងឡុងប៊ិច បានទទួលស្វាគមន៍ទ្រង់ក្នុងទឹកមុខសប្បាយរីករាយ ដែលបានជួបជាមួយព្រះនាង នរោត្តម ជេនណា សែរាជវង្សខ្មែរដែលមានទាំងចំណេះវិជ្ជា រូបសម្បត្តិ និងចរិយាសម្បត្តិថ្លៃថ្លា។
តាមរយៈរូបភាពបង្ហាញថា ព្រះនាង ជេនណា ប្រជាជនខ្មែរដែលរស់នៅទីនោះ ពិតជាស្រលាញ់ និងគោរពទ្រង់ខ្លាំងណាស់។ លោក Rex Richardson បានបង្ហោះរូបភាព និងវីដេអូជាច្រើននៅលើ Instagram របស់លោក និងបានសរសេររៀបរាប់ថា “វាជាកិត្តិយសមួយដែលបានស្វាគមន៍ព្រះនាង Jenna Norodom និងគណៈប្រតិភូកម្ពុជាមកកាន់ទីក្រុង Long Beach ជាលើកដំបូង! យើងមានការសន្ទនាដ៏អស្ចារ្យអំពីអនាគតនៃទីក្រុង Cambodia Town រួមទាំងច្រកចូលធំ Cambodia Town។
គម្រោងនេះនឹងជួយអបអរសាទរប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណនៃស្រុកវប្បធម៌ និងពាណិជ្ជកម្មដ៏សំខាន់បំផុតមួយនៅក្នុងទីក្រុងរបស់យើង។ សូមអរគុណព្រះនាង Norodom និងគណៈប្រតិភូសម្រាប់ការយាងមកទស្សនាទីក្រុង Long Beach។ យើងមានការដឹងគុណចំពោះឱកាស ដើម្បីអបអរសាទរទំនាក់ទំនងរួមគ្នារបស់យើង និងពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីក្រុង Long Beach”។
មិនត្រឹមទៅក្រុងឡុងប៊ិចដែលដែលខ្មែរ រស់នៅច្រើនឡើយ ទ្រងប់ក៏បានយោងទៅកាន់វត្តខ្មេរមួយនៅទីក្រុង ឡូវែល ជួបព្រះសង្ឃ និងពលរដ្ឋខ្មែរជាច្រើន៕









រូបភាព៖ Jenna Norodom





















































Account
Security
Favourite Content