ស៊ែរ​ទុក​រៀន​ធ្វើ! បង្ហាញ​រូបមន្ត​​ធ្វើ​ទឹក​ជ្រលក់​ប្រហិត​ឆ្ងាញ់​កំពុងល្បី​នៅ​ថៃ

ថ្ងៃ​នេះ​ មក​យក​ចិត្ត​ Blink និង​ប្រិយមិត្ត​ដែល​កំពុង​តែ​ស្វែង​រក​រូប​មន្ត​ទឹក​ជ្រលក់​ប្រហិត​ថ្មីៗ។ AMS មាន​នាំ​យក​រូប​មន្ត​ទឹក​ជ្រលក់​ពិសេស​ រូប​មន្ត​ដើម​ពី​ខេត្ត​ បុរីរ៉ាំ​ ប្រទេស​ថៃ​ ដែលជា​ស្រុក​កំណើត​របស់​កញ្ញា​ Lisa សមាជិក​ក្រុម​ Blackpink ។​ បន្ទាប់​ពី​ Lisa ធ្លាប់​បានផ្ដល់​​សម្ភាសន៍​ថា​នាង​ចូល​ចិត្ត​ទឹក​ជ្រលក់​ប្រហិត​មួយ​កន្លែង​នៅ​ស្រុក​កំណើត​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​គ្មាន​កន្លែង​ណា​មាន​ដូច​បើ​ចង់​ញ៉ាំ​ត្រូវ​ទៅ​ញ៉ាំ​នៅ​បុរីរ៉ាំ​តែ​មួយ​កន្លែង​នេះ​ប៉ុណ្ណោះ។ តែ​ថ្ងៃ​នេះ​ប្រិយមិត្ត​មិន​ចាំ​បាច់​ទៅ​ដល់​បុរីរ៉ាំ​ទេ​ ព្រោះ​យើង​បាន​នាំ​យក​រូបមន្ត​យ៉ាង​លំអិត​មក​ចែក​រំលែក​ដល់​អ្នក​ទាំង​អស់​គ្នា​ហើយ។

គ្រឿង​ផ្សំ​

. ម្ទេស​ក្រៀម​កិន​ម៉ត់​ ដាក់​តាម​ចំណូល​ចិត្ត

.​ ខ្ទឹម​ក្រហម​បំពង​ ១០​ស្លាប​ព្រា​បាយ

. ខ្ទឹមស​បំពង​ ៥​ ស្លាប​ព្រា​បាយ

.​ ស្ករស​កន្លះ​គីឡូ

.​ ទឹក​អំពិល​ទុំ​រាវ​កុំ​ខាប់​ពេក​ ៧០០​ មីលីលីត្រ

​ទឹក​ស្អាត​ ២០០​ មីលីលីត្រ

.​ អំបិល ៦​ ស្លាប​ព្រា​កាហ្វេ

.ម្សៅមី​ ២ ​ស្លាបព្រា​បាយ

របៀប​ធ្វើ​ ៖​

១. យក​ម្ទេស​ក្រៀម​មក​លីង​ឲ្យ​ឆ្អិន​ ​ បន្ទាប់​ពី​ម្ទេស​ឆ្អិន​ហើយ​ ស្រោច​ប្រេង​ឆា​មួយ​ស្លាប​ព្រា​បាយ​ពី​លើ​លីង​បន្ត​ឲ្យ​ឡើង​ក្លិន​ឈ្ងុយ​ បិទ​ភ្លើង​រួច​ដាក់​ចុះ​ យក​ទៅ​កិន​ ឬ​បុក​ឲ្យ​ម៉ត់​ រួច​ ដួស​ទុក​ឲ្យ​ត្រជាក់។

២.​ យក​ខ្ទឹម​ស​បំពង​ និង​ខ្ទឹម​ក្រហម​បំពង​មក​កិន​ឲ្យ​ម៉ត់

៣.​ ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​ ដាក់​ស្ករស​និង​អំបិល​ចូល​ កូរ​យឺតៗ​ឲ្យ​ស្ករ​ឡើង​ពណ៌​ក្រហម​ស្អាត​សឹម​ចាក់​ទឹក​ចូល​ កូរ​ឲ្យ​សព្វ​ ពេល​ស្ករស​រលាយ​ហើយ​ចាក់​ទឹក​អំពិល​ទុំ​ចូល​ ទុក​ឲ្យ​ពុះ។

៤.​ ចាក់​ម្ទេស​ និង​ខ្ទឹម​ដែល​កិន​ចូល​កូរ​ឲ្យ​សព្វ​រួច​ទុក​ឲ្យ​ពុះ​៣​នាទី​ទៀត​ដើម្បី​ឲ្យ​ទឹក​ជ្រលក់​ដាច់​ទឹក​ល្អ​ទុក​បាន​យូរ។

៥.​ យក​ម្សៅ​មី​ដាក់​ចាន​ចាក់​ទឹក​ចូល​បន្តិច​រួច​កូរ​ឲ្យ​ម្សៅ​រលាយ​ សឹម​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​ ។កំឡុង​ពេល​ចាក់​ម្សៅ​ត្រូវ​កូរ​ថ្នមៗ​ បន្ទាប់​មក​ទុក​ឲ្យ​ពុះ​បន្ត​ ៣​នាទី​ទៀត​សឹម​ដាក់​ចុះ​។​

តែ​ប៉ុណ្ណេះ​យើង​ក៏​បាន​ទឹក​ជ្រលក់​រូប​មន្ត​ដើម​សំណប់​ចិត្ត​របស់​ Lisa មក​ទទួល​ទាន​បាត់​ទៅ​ហើយ។​ សម្រាប់​ Blink ដែល​ចង់​សាក​រសជាតិ​ចំណូល​ចិត្ត​របស់​Idol អាច​ធ្វើ​ញ៉ាំ​បាន​ ឬ​ ប្រិយមិត្ត​ចង់​សាក​យក​ទៅ​ធ្វើ​លក់​ក៏​បាន​ធានា​ថា​ឆ្ងាញ់​ប្លែក​មាត់​គ្មាន​អ្នក​ដូច​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ