រីសត​ដ៏​ស្រស់​ស្អាត​មួយ​នេះ កំពុងលាក់​ខ្លួន​ក្នុង​ស្លឹក​ចាក​ក្បែរមាត់ស្ទឹងកំពត

បើ​យើង​មើលត្រឹម​រូប​មួយ​សន្លឹក​នេះ គឺជា​ការ​ថត​ពី​លើ​អាកាស ដែលបង្ហាញ​ពី​​រូបរាង ទ្រង់ទ្រាយ និង​ទេសភាព​ដ៏​អស្ចារ្យ​របស់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​មាន​ឈ្មោះ​ថា «ស្លឹកចាក​បឹង​ហ្កាឡូ» ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្បែរ​មាត់​ព្រែក អម​ជាមួយ​ធម្មជាតិ​យ៉ាង​ល្អឯក។ ​

«ស្លឹកចាក​បឹង​ហ្កាឡូ» គឺ​ជា​កន្លែង​លំហែ​កាយ រំសាយ​ស្ត្រេស​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូរ ខេត្ត​កំពត។ នៅ​ជុំវិញ​នៃ​រីសត​មួយ​នេះ​សម្បូរ​ទៅ​ដោយ​ដើម​ស្លឹកចាក និង​រុក្ខជាតិ​ជាច្រើន​ដុះ​ត្រៀបត្រា​ តម្រៀប​គ្នា​ អម​ជាមួយ​ផ្ទះ​ស្នាក់​នៅ​មាន​ដំបូល​ស្រួច​ៗ​សាងសង់​ឡើង​ពី​ឈើ​យ៉ាង​ប្រណិត​នៅ​ក្បែរ​មាត់​ព្រែក​។

ចំពោះ​សកម្មភាព​កម្សាន្ត​អ្នក​ទេសចរ​ អាច​ស្នាក់​នៅ​លើ​បឹងហ្កាឡូ​ដើម​ឈើ​ ហើយ​អង្គុយ​មើល​ទេសភាព​ស្រូប​ខ្យល់​អាកាស​យ៉ាង​រំភើយ ក្រៅ​ពី​នោះ​អ្នក​ទេសចរ​អាច​ជិះ​ទូក​មើល​ទេសភាព​អម​មាត់​ព្រែក​ ​ថត​រូបលេង​ជុំវិញ​បរិវេណ​បឹង​ហ្កាឡូ ញ៉ាំ​អាហារ ជិះ​កាយ៉ាក អាំងBBQ បោះតង់ និង​ហែល​ទឹក​លេង​យ៉ាង​សប្បាយ។

បើ​យើង​ក្រឡេក​ទៅ​មើល​សភាព​បឹងហ្កាឡូ​ស្នាក់នៅ​វិញ គឺ​ឃើញ​ថា​មាន​ការ​សាងសង់​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា ដែល​ផ្ដល់​ភាព​ឯក​ជន​ទៅ​ដល់​អ្នក​ទេសចរ​ឆ្ងាយ​ជិត​មិន​ឲ្យ​មាន​អារម្មណ៍​រំខាន​ ហើយ​ជាមួយ​គ្នា​នោះ​​បឹងហ្កាឡូ​នីមួយ​ៗ​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ប្រណិត​ទាន់​សម័យ​ស្រប​តាម​ស្តង់​ដារ។ សម្រាប់​បរិយាកាស​នៅ​ទីនោះ​វិញ មាន​សភាព​ស្រស់​បំព្រង​គ្រប់​រដូវ​កាល ដោយសារ​តែ​វា​មាន​ដើម​ស្លឹក​ចាក និង​រុក្ខជាតិ​តូច​ធំ​ជាច្រើន​ដែល​តែ​​ងតែ​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ដំណើរ​បាន​ធូរ​ស្រាល​៕

ទំនាក់ទំនង៖ 096 218 8359

ផែនទី៖ https://goo.gl/maps/ug1LFLZ6rrABkmhC7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ