សាកល្បង​រសជាតិ​លំហែ​កាយ​ថ្មី​ ​​ជាមួយ​ហាង​កាហ្វេ​ក្នុងខេត្ត​កំពតមួយ​កន្លែង​នេះ

ឲ្យ​តែ​ដល់​ចុង​សប្ដាហ៍​ម្ដង​ៗ ប្រិយមិត្ត​ខ្លះ​តែងតែ​មាន​គម្រោង​ចង់​ទៅ​លេង​កន្លែង​នេះ​ផង កន្លែង​នោះ​ផង​បែង​ចែក​មិន​ដាច់​ថា​ចង់​ទៅ​ណា រី​ឯ​ប្រិយមិត្ត​ខ្លះ​ទៀត​ចង់​ទៅ​ហាង​កាហ្វេ​ផង​ ចង់​ទៅ​រក​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់​ៗ​ផង លុះ​គិត​ទៅ​គិត​មក​គម្រោង​ទាំង​អស់​នោះ​បែរ​ជា​ត្រូវ​ច្រាន​ចោល​​។ តោះ! កុំ​ឲ្យ​ប្រិយមិត្ត​ពិបាក​​គិតគូរ​ច្រើន​ពេក​​ AMS សូម​ណែនាំ​ហាង​កាហ្វេ​មួយ​ដែល​មាន​ធនធាន​ទាំងព្រម​តែ​ម្ដង និយាយ​រួម​គឺ​បរិយាកាស ទេសភាព កាហ្វេ និង​អាហារ​ឆ្ងាញ់​ៗ។

ហាង​កាហ្វេ​មួយ​នេះ​មាន​ឈ្មោះ​ថា «ភូមិ​ចាស់» វា​ជា​កន្លែង​លំហែ​កាយ​ថ្មី​មួយ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ដែល​គេ​ស្គាល់​ថា​ជា​ខេត្ត​មួយ​សម្បូរ​ទៅ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ច្រើន​អនេក។ «ភូមិចាស់ » មាន​ការ​រៀបចំ​បែប​សាមញ្ញ​ៗ ប៉ុន្តែ​ទាក់​ទាញ ​ជា​ពិសេស​ មាន​ធនធាន​ធម្មជាតិ​នៅ​ជុំវិញ និង​មាន​ហាង​កាហ្វេ​តុបតែង​តាម​រចនាបថ​ជំនាន់​២០០០ ​​ថ្ពក់​យក​ចិត្ត​អ្នក​ទេសចរ​ឲ្យ​នឹក​រឭក​ទៅ​ដល់​អនុស្សាវរីយ​ចាស់​ៗ​កាល​ពី​នៅ​ក្មេង។

ក្រឡេក​ទៅ​មើល​បរិយាកាស​វិញ​«ភូមិ​ចាស់» ពោរពេញ​ទៅ​ដោយ​ធម្មជាតិ មាន​ខ្យល់​ត្រជាក់​ស្រួល​នៅ​ពេល​ថ្ងៃ នៅ​ពេល​យប់​វា​ជា​កន្លែង​បោះតង់​សម្រាក​លំហែ​ដ៏​ស្ងប់ស្ងាត់​ល្អ ជុំវិញ​បរិវេណ «ភូមិ​ចាស់»​ មាន​ដើម​ឈើ​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ទាំង​ឡាយ​ចូលចិត្ត​ចំណាយ​ពេល​ថត​រូប​ និង​ផឹក​កាហ្វេ​ជជែក​គ្នា​លេង​នៅ​ទី​នោះ​យ៉ាង​សប្បាយ។

ក្រៅ​ពី​កាហ្វេ និង​ភេសជ្ជៈ ​«ភូមិ​ចាស់»ក៏​មាន​មុខ​ម្ហូប​ពិសេស​ៗ​ជាច្រើន​មុខ​ដូច​ជា នំបញ្ចុក បាញ់ឆែវ សាច់​គោ​អាំង នំបុ័ង​ប័រ​ និង​មុខ​ម្ហូប​ដទៃ​ទៀត។ នៅ​ចាំ​អី​ទៀត!​ ទោះ​មិនមែន​ជា​អ្នក​ខេត្ត​កំពត​ក៏​អា​ច​ធ្វើ​ដំណើរ​ទៅ​ព្រឹក​វិល​ល្ងាច​បាន​ដែរ ​ដូច្នេះ​ហើយ​ដើម្បី​រំសាយ​អារម្មណ៍​ស្ត្រេស​ចេញ​ ចុង​សប្ដាហ៍​នេះ​សាក​បបួល​មិត្តភ័ក្ដិ​ទៅ​លេង​ទី​នេះ​ឲ្យ​បាន​ម្ដងមើល៍!

ទំនាក់ទំនង៖ 069 997 444

ទីតាំង៖ https://goo.gl/maps/d9q4AxXBynZif75dA



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ