​ស្ត្រេស​ខ្លាំង​មែន? អុំទូក​ហ្នឹង​មកលម្ហែ​នៅ​រីសតខេត្តកំពតមួយនេះ ទេសភាពស្អាតណាស់​

ជឿ​ថា​ជីវិត​ធ្វើ​ការ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មនុស្ស​គ្រប់​រូប​រមែង​ជួប​ប្រទះ​នូវ​បញ្ហា​ស្ត្រេស ធុញ​ថប់ និង​អស់​កម្លាំង​ជា​រឿយ​ៗ ​អ្វី​ដែល​ជា​ទំនួល​ខុស​ត្រូវ​ខ្លាំង​ គឺ​មុន​ពេល​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះខែ​ខាងមុខ​នេះ បុគ្គល​អ្នក​ធ្វើការ​មួយ​ចំនួន​កំពុង​តែ​សម្រុក​បង្ហើយ​កិច្ចការ​ជា​ច្រើន​ឲ្យ​បាន​រួចរាល់​មុន​ពេល​ថ្ងៃ​ឈប់។ យ៉ាងណាមិញ​បើសិនជា​លោកអ្នក​មាន​បំណង​ចង់​ទៅ​លេងសម្រាកលំហែកាយ​នៅ​ខេត្ត​កំពត AMS Infotainment មាន​រីសត​ដ៏​ស្រស់​ស្អាត​មួយ​ចង់​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់។

ស្ថិត​នៅ​ក្បែរ​ដង​ព្រែក អម​ជាមួយ​ធម្មជាតិ​ព្រៃឈើ ភ្នំ ដើម​ស្លឹកចាក និង​ទឹក​ជុំវិញ រីសត​មួយ​នេះ​មាន​ឈ្មោះ​ថា «RiverTree Villa & Resort»។ រីសត​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់ក្រែង ស្រុកទឹកឈូ ខេត្ត​កំពត។ ថ្វីត្បិត​តែ​រីសត​មួយ​នេះ​ទើប​តែ​មាន​វត្តមាន​មិន​ដល់​មួយ​ឆ្នាំ​មែន​ ប៉ុន្តែ​សម្រស់​និង​ភាព​ទាក់ទាញ​ពី​ខាងក្រៅ​បាន​ថ្ពក់​ចិត្ត​អ្នក​ទេសចរ​ជាច្រើន​ឲ្យ​ជ្រើសរើស​ធ្វើ​ជា​កន្លែង​លំហែ​កាយ​យ៉ាង​មាន​ប្រសិទ្ធភាព។

ចំណុច​ពិសេស​របស់​រីសត​មួយ​នេះ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​ដូចជា​ ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ស្រុកស្រែ​ចម្ការ ជាប់​មាត់​ព្រែក មាន​ដើម​ស្លឹក​ចាក​ដុះ​ជុំវិញ​អាច​ឲ្យ​អ្នក​ទេសចរ​ជិះ​កាយ៉ាក់​កម្សាន្ត​បាន​យ៉ាង​សប្បាយ បន្ទប់​គេង​ស្អាត​ធំ​ទូលាយ​មាន​ផាសុកភាព គ្រប់​បន្ទប់​ទាំង​អស់​សុទ្ធ​តែ​មាន bacolny ឡូយ​ចូល​ទៅ​មាត់​ស្ទឹង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​បាន​គ្រប់​ពេល​ និង​អាច​មើល​ឃើញ​ព្រៃ​ភ្នំ​យ៉ាង​ស្រស់​សោភា​ដូច​ផ្ទាំង​គំនូរ។

សរុប​សេចក្ដី​មក​ការ​ជ្រើសរើស​កន្លែង​លំហែ​កាយ​គឺ​ជា​រឿង​មួយ​ដែល​សំខាន់​មិន​អាច​ខ្វះ​បាន​ ដើម្បី​កុំ​ឲ្យ​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ពីរបី​ថ្ងៃ​ខាង​មុខ​នេះ​កន្លង​ផុត​ទៅ ​អ្នក​គួរ​តែ​សាក​ល្បង​ស្វែង​រក​សេចក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ឲ្យ​បាន​ម្ដង​បន្ទាប់​ពី​ការ​ហត់នឿយ​ក្នុង​ការ​បំពេញ​ការងារ​អស់​ជា​ច្រើន​ថ្ងៃ។ បើ​សិន​ជា​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ទៅ​លេង​រីសត​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ សូម​ទាក់​ទង​ទៅ​កាន់​គេហទំព័រRiverTree Villa & Resort | Krong Kampot | Facebook ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ