រីសត​មួយ​នៅ​លើ​ចម្រាក់​ថ្ម​ក្បែរ​ទឹកធ្លាក់​ បង្អួត​សម្រស់​ជាមួយ​ធម្មជាតិ​នៃ​ភ្នំ ១០០៥

នៅ​ពេល​ដែល​គេ​និយាយ​ដល់​ភ្នំ ១០០៥ មនុស្ស​ជាច្រើន​ច្បាស់​ជា​នឹក​គិត​ទៅ​ដល់​តំបន់​មួយ​ដែល​មាន​ផ្លូវ​កៅស៊ូ​កាច់កុងកៀកតាម​ជើង​ភ្នំ​​ រំលេច​ជា​ទស្សនីយភាព​ធម្មជាតិ​ព្រៃភ្នំ​ដ៏​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់​ដូច​ផ្ទាំង​គំនូរ​។ ភ្នំ ១០០៥ គឺ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​មាន​សក្ដានុពល ជា​ពិសេស​​ធម្មជាតិ​ព្រៃ​ភ្នំ និង​ទឹកធ្លាក់។ ភ្ញៀវ​ទេសចរ​ជាច្រើន​មាន​បំណង​ទៅ​លេង​កម្សាន្ត​នៅ​ទីនេះ ​ដើម្បី​បាន​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​ដែល​ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេ​រុញរា​នោះ​គឺ​ចម្ងាយ​ផ្លូវ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​កាន់​ភ្នំ ១០០៥ មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​មិន​ដឹង​ថា​គួរ​ទៅ​ស្នាក់​នៅ​ទីណា​ទើប​ល្អ។

ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​ភ្ញៀវ​ទេសចរ​ ​គេ​សង្កេត​ឃើញ​ថា​មាន​រីសត​ជាច្រើន​កន្លែង​កំពុង ​និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​សម្រួល​ដល់​បញ្ហា​រាំងស្ទះ​ទាំង​អស់​នេះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ​​ក្នុង​នោះ​ក៏​មាន​រីសត​ធម្មជាតិ​មួយ​កន្លែង ស្ថិត​នៅ​លើ​ចម្រាក់​ថ្ម​ក្បែរ​ទឹកធ្លាក់​ថ្ម​ដារ​កំពុង​បង្អួត​សម្រស់​ជាមួយ​ធម្មជាតិ​នៃ​ភ្នំ ១០០៥ ​ផង​ដែរ។

រីសត​នេះ​មាន​ឈ្មោះ​ថា «ដាតូច រីសត» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ថ្ម​ដារ ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់។ រីសត​មួយ​នេះ​មាន​ការ​សាង​សង់​ឡើង​ជា​ពិសេស នៅ​ចំណុច​នៃ​ទីតាំង​ធម្មជាតិ​ស្រស់​បំព្រង​ អម​ទៅ​ដោយ​ចម្រាក់​ថ្ម​តូចធំ​ដែល​ប្រមូល​ផ្ដុំ​គ្នា ​ដើម្បី​ទប់ទល់​ជាមួយ​កម្លាំង​ទឹកហូរ​មិន​ចេះ​ឈប់ឈរ​ បង្កើត​បាន​ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ​។ ក្រឡេក​ទៅ​មើល​ស្ថាបត្យកម្ម និង​ការ​រចនា​ប្លង់​វិញ រីសត​មួយ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ និង​គិតគូរ​ចំពោះ​ធម្មជាតិ ដោយ​សង់​នៅ​លើ​ចម្រាក់​ថ្ម​ធំ​ៗ ប្រប​ជាមួយ​ច្រាំង​ចោទ​ទៅ​កាន់​ទឹក​ជ្រោះ និង​មាន​កាំ​ជណ្ដើរ​ឈើ​កាច់កុង​សម្រាប់​ឡើង​ចុះ​ទៅ​កាន់​ទឹក​ជ្រោះ​ថ្ម​ដារ​ដើម្បី​ងូត​ទឹក​លេង ក៏​ដូច​ជា​ទស្សនា​ទឹក​ជ្រោះ​ដែល​កំពុង​ធ្លាក់​​ផង​ដែរ។

ចំពោះ​ផ្ទះ​ស្នាក់​នៅ​វិញ រីសត​មួយ​នេះ មាន​ផ្ទះ​ស្នាក់​នៅ​បែប private ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ បន្ទប់​ស្នាក់​នៅ​ប្រកប​ដោយ​ផាសុកភាព មាន balcony បែរ​មុខ​ទៅ​កាន់​មាត់​ទឹក​ បង្កើត​បាន​ជា​កន្លែង​លំហែ​កាយ​ដ៏​ស្ងប់​សុខ និង​ស្រស់ស្រាយ។ នៅ​ទីនេះ​មាន​អាកាសធាតុ​ត្រជាក់​ស្រួល​ មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ជា​កន្លែង​មួយ​ស្ងប់​ស្ងាត់​មួយ​ដែល​លឺ​តែ​សំឡេង​ទឹក​ធ្លាក់ និង​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​គយគន់​ធម្មជាតិ៕

រូបថត៖ ប្រភព ដាតូច រីសត

ទំនាក់ទំនង៖ 092 266 416

ទីតាំង៖ https://goo.gl/maps/RtmumS2kQ32WBmMG6



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ