ចុងឆ្នាំនេះ ចង់​បបួល​ពួកម៉ាក​ទៅ​បោះតង់​ក្នុង​ជំរំ​លើ​ភ្នំ​គូលែនលេង​ម្ដង!

នៅ​ពេល​ដែល​គេ​និយាយ​ទៅ​ដល់​ភ្នំ​គូលែន គេ​ច្បាស់​ជា​នឹក​រលឹក​ទៅ​ដល់​ភ្នំ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ជា​ភ្នំ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​តំបន់​ទេសចរណ៍​ចម្រុះ​ជា​ច្រើន​ពោរពេញ​ទៅ​ដោយ​សក្ដានុពល។ ជា​រៀងរាល់​ថ្ងៃ​វិស្សមកាល​ធំ​ៗ ឬ​ថ្ងៃ​ឈប់​សម្រាក​នានា មនុស្សម្នា​ជាច្រើន​តែងតែ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ទី​នេះ​ដើម្បី​រំសាយ​អារម្មណ៍​ស្ត្រេស​ និង​រំសាយ​ទុក្ខ​កង្វល់​នានា​ចេញ​ពី​ក្នុង​ទ្រូង។ ស្របពេល​ជាមួយ​គ្នា​នោះ ភ្នំ​គូលែន​ គឺ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​សម្បូរ​ទៅ​កន្លែង​ដើរ​លេង​ជា​ច្រើន​រួម​មាន វត្តអារាម ភូមិ​អ្នក​ស្រុក ប្រាង្គ​ប្រសាទ​សិលា ទឹក​ធ្លាក់ ទឹកស្ទឹង កន្លែង​មើល​ទេសភាព និង​កន្លែង​បោះតង់​បែប​ផ្សង​ព្រេង​ជាដើម។

នៅពេល​ដែល​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ទៅ​ដល់​​ផ្លូវ​បំបែក​ចូល​ទៅ​កាន់​វត្ត​ព្រះអង្គ​ជប់ គេ​ប្រទះ​ឃើញ​ផ្លូវ​បំបែក​មួយ​ផ្សេង​ទៀត​ដែល​មាន​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​ជំរំ​ធម្មជាតិ​មួយ​មាន​ឈ្មោះ​ថា «ជំរំ​យុវជន​ភ្នំ​គូលែន» ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ​ស្ថិត​នៅ​ក្នុង​ភូមិថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយលើ ខេត្ត​សៀមរាប។

ជំរំយុវជន គឺ​ជា​កន្លែង​លំហែ​កាយ​ដ៏​ល្អ​មួយ​ដែល​អំណោយ​ផល​ទៅ​ដល់​ការ​បោះតង់ ពិកនិក អាំងBBQ ងូត​ទឹក​លេង និង​ថត​រូប​លេង​យ៉ាង​ស​ប្បាយ។ នៅ​ជុំវិញ​នៃ​បរិវេណ​ជំរំ​នេះ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ធំ​ៗ និង​មាន​ស្ទឹង​ហូរ​កាត់​ឥត​ឈប់ឈរ​បង្កើត​បាន​ជា​បរិយាកាស​ធម្មជាតិ​មួយ​ដ៏​ស្រស់​ស្អាត។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​ព្រៃ បោះតង់ ឡើងភ្នំ តែ​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ផ្សងព្រេង​បោះតង់​ក្នុង​ព្រៃ​ដោយ​ខ្លួន​ឯង​ទេ អ្នក​គួរ​តែ​បបួល​មិត្តភ័ក្ដិ​របស់​អ្នក​មួយ​ក្រុម​មក​សម្រាក​លំហែ​នៅ​ទី​នេះ​ដើ​​ម្បី​បាន​បទ​ពិសោធន៍​សិន​ក៏​ល្អ​ដែរ ព្រោះ​ថា​នៅ​ក្នុង​ជំរំយុវជន​នេះ​មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​មនុស្ស​ម្នា​ផ្សេងទៀត​បាន​ជ្រើសរើស​ដំណើរ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​គ្នា​ផង​ដែរ។ នៅពេលថ្ងៃអ្នកទេសចរអាចហែលទឹកលេង ញ៉ាំអាហាររួមគ្នា និងថតរូបលេង រីពេលល្ងាចអ្នកទេសចរត្រូវរៀបចំបោះតង់រៀងខ្លួន បន្ទាប់មកបង្កាត់ភ្នក់ភ្លើងឲ្យឆេះដើម្បីជជែកគ្នាពីនេះពីនោះយ៉ាងសប្បាយរីករាយ៕

ទំនាក់ទំនង៖ 016915915/ 0889900000

ផែនទី៖ https://goo.gl/maps/wGVdYUdkwtaBb71w7



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​