ព្រឹត្តិការណ៍ដង្ហែក្បួនតុក្កតាយក្ស ក្នុងខេត្តសៀមរាប ១ ឆ្នាំមានតែម្ដង​ប៉ុណ្ណោះ!

ការ​ដង្ហែ​តុក្កតា​យក្ស​ក្នុង​ក្រុង​សៀម​រាប​បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចង​ចាំ​​ និង​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ខេត្ត​សៀម​រាប​ដែល​កូន​ខ្មែរ​គ្រប់រូប​គួរ​យក​ចិត្ត​ទុក​​ដាក់​ និង​បាន​ស្គាល់​ច្បាស់​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។​ ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​​​​​មួយ​នេះ​​​ប្រារព្ធ​ធ្វើ​តែ​ម្ដង​ប៉ុណ្ណោះ​​ក្នុង​១​ឆ្នាំ​។​

​​​នា​ខែ​កុម្ភៈ​រៀង​រាល់​ឆ្នាំ​ ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​តុក្កតា​យក្ស​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ខេត្ត​សៀមរាប​នៅ​តាម​ដង​វិថី​​ដោយ​មាន​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។ ​​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ខ្មែរ​ បញ្ហា​អនាម័យបរិស្ថាន ​សត្វ​ឆ្នាំ​ទាំង​១២ ​ក៏​ដូច​ជា​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​ជូន​សាធារណជន​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​។​​​​​

ជាក់ស្ដែង ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​១៣​ នៃ​ការ​ដង្ហែ​តុក្កតា​យក្ស​លើ​ទឹក​ដី​ប្រវត្តិសាស្ត្រ​អង្គរ​ សៀម​រាប​ ដោយ​ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ​គឺ​ ដាយ​ណូ​ស័រ​អំបូរ​សត្វ​ដែល​បាន​ផុត​ពូជ​ពី​ផែន​ដី​ ​ក្នុង​គោល​បំណង​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​សត្វ​មួយ​នេះ​ដែល​ជា​ភាវរស់​ កាល​ពី​រាប់​លាន​ឆ្នាំ​មុន​។ ​ការធ្វើរូបតុក្កតាយក្សឆ្នាំ ២០២៤ នេះ មានប្រភេទដាយណូស័រច្រើនប្រភេទដូចជា Tyrannosaurus Rex, Stegosaurus , Triceratops , Pteradactyl , Ankylosaurus , Parasaurolophus, Elasmosaurus , Dilophosaurus , Brontosaurus ​ត្រូវបានដង្ហែបង្ហាញដល់ទស្សនិជនបានទស្សនាកម្សាន្ត និងសិក្សាស្វែងយល់ អំពីអំបូរសត្វដែលបានផុតពូជទាំងនេះ។ គម្រោង​នៃ​ការ​រៀប​ចំ​តុក្កតា​យក្ស​នេះ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​សៀម​រាប​ ក្នុង​ឆ្នាំ​ ២០០៧​ ដោយ​សិល្បករ​ជន​ជាតិ​អង់គ្លេស​មួយ​ក្រុម​។​

គួរជម្រាបផងដែរថា ក្បួនដង្ហែតុក្កតាយក្សនេះ បានធ្វើការដង្ហែទៅតាមដងវិថីក្នុងក្រុង តាមបណ្តោយដងស្ទឹងសៀមរាប ដោយមានការប្រគំតន្ត្រី ក្រុមភ្លេងសិស្សសាលាវត្តបូព៌ ក្រុមយុវជនកាយរិទ្ធកម្ពុជា ក្រុមរបាំត្រុដ៏ ក្រុមភ្លេងបូរាណ, ការសម្តែងសៀក និងបានឆ្ពោះយកទៅដាក់តាំងនៅទីសួនព្រះរាជដំណាក់ ជូនដល់ភ្ញៀវជាតិ អន្តរជាតិសម្រាប់ទស្សនាកម្សាន្តុ។ ការរៀបចំធ្វើតុក្កតាយក្សនេះ មានការចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស យុវជនស្ម័ត្រចិត្តប្រមាណ ៦៥០ នាក់ មកពីសាលារដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ១៩ អង្គការ៕

វីដេអូនៃ​ក្បួនដង្ហែតុក្កតាយក្ស ៖ https://www.facebook.com/SiemReapVibes/videos/890647909415025/

ប្រភពរូបភាព​និងវីដេអូ ៖ SIEM REAP VIBES



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ