ដោយមើលឃើញពីភាពខ្វះខាតរបស់កុមារតូចៗនៅក្នុងសាលារៀនក្រីក្រមួយ យុវជនសំរាមបានអំពាវនាវដល់សប្បុរសជនក្នុងការជួយបរិច្ចាគសម្លៀបំពាក់ដែលឈប់ប្រើប្រាស់ ដើម្បីជួយទំនុកបម្រុងដល់កុមារខ្វះខាតទាំងអស់នោះ។
កាលពីថ្ងៃទី១២ ខែមីនា កន្លងទៅ បុរសម្នាក់ដែលមានឈ្មោះថា សាន ដារ៉ាវីត ឬហៅថា យុវជនសំរាម បានអំពាវនាវស្វែងរកជំនួញពីសប្បុរសជន ដើម្បីជួយដល់កុមារតូចៗដែលកំពុងខ្វះខាត។ នៅលើគណនីហ្វេសបុក យុវជនសំរាម របស់លោកបានសរសេររៀបរាប់ថា «បងប្អូនដែលមានសំលៀកបំពាក់ ក្មេងចាស់ ប្រុសស្រី ចាស់ៗឈប់ប្រើ អាចបរិច្ចាគមកយើងខ្ញុំបាន»។ របស់អស់ទាំងនោះ គឺសម្រាប់ជួយផ្គត់ផ្គង់ដល់ក្មេងៗដែលកំពុងខ្វះខាត និងជួបការលំបាកទាំងនេះស្ថិតនៅសាលាបង្រៀនក្មេងក្រីក្រ ដែលមានទីតាំងក្នុងភូមិ ក្រពើទ្រើម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា សម្រាប់បងប្អូនសប្បុរសជនដែលមានបំណងចង់បរិច្ចាគនូវរាល់សម្លៀកបំពាក់ដែលប្រើប្រាស់រួចគឺអាចផ្ញើមកតាម ក្រុមហ៊ុនវីរៈប៊ុនថាំ សាខាកួរស្រូវ តាមលេខទូរស័ព្ទ069216085 ឬ អាចយកមកផ្ទាល់នៅក្នុងបុរីកាំងម៉េង៕