អ្នកច្នៃម៉ូដដ៏ល្បី អូលីវ៉ា គង់ ចង់នាំបវរកញ្ញា ៤ រូប ទៅដើរលើឆាកអន្តរជាតិម្តងទៀត

ទំព័រហ្វេសប៊ុកផ្លូវការ Oliva Kong  របស់អ្នកច្នៃម៉ូដល្បីឈ្មោះ​ និងជាគ្រូបង្រៀនដើរ Catwalk អូលីវ៉ា គង់ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជារំភើបចិត្តជាខ្លាំង ព្រោះលោកបង្ហើបថា ចង់នាំយកបវរកញ្ញាលំដាប់ប្រទេស ៤ រូប ទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិម្តងទៀត។

បវរកញ្ញាលំដាប់ប្រទេស ៤ រូប រួមមាន ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022, ភឹម ស្រីនោ ម្ចាស់មកុដ Miss Grand Cambodia 2023, កុយ អេនណា 1st Runner up Miss Grand Cambodia 2023 និង ម៉ែន ណងនីត 4th Runner up Miss Grand Cambodia។ ប៉ុន្តែ លោកពុំបានបញ្ជាក់់ថា ជាកម្មវិធីអន្តរអ្វី ហើយធ្វើនៅទីណានោះទេ។

អូលីវ៉ា គង់ បានបង្ហោះឡើងថា «ចង់ឃេីញពួកគាត់ដើរបង្ហាញម៉ូតលេីឆាក​អន្តរជាតិ​ម្តងទៀត​ទេ? បេីសិនមានការ​គាំទ្រ Like & Share ច្រេីនពីពុកម៉ែបងប្អូន​ ខ្ញុំនិងធ្វេីអោយមានឱកាសនេះម្តងទៀត​ ខ្ញុំនឹងនាំពួកគាត់កាន់ទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិអោយមានមោទនភាពបំផុត»។

ដ្បិតអ្នកច្នៃម៉ូដរូបនេះមិនបានបញ្ជាក់ពីកម្មវិធី និងទីតាំង តែគេជឿជាក់ថា កម្មវិធីដែលគ្រោងនាំ Miss Grand លំដាប់ប្រទេសទាំង ៤ រូបទៅដើរម៉ូដនោះ ច្បាស់ជាកម្មវិធីធំ ហើយស្តង់ដារអន្តរជាតិជាក់ជាមិនខានទេ ព្រោះកន្លងមកលោកធ្លាប់ប្រកាសប្រាប់អ្នកសារព័ត៌មានសិល្បៈពីគម្រោងចេញទៅដើរម៉ូដនៅប្រទេសធំៗជាច្រើនក្នុងឆ្នាំ ២០២៤ នេះ ដែលកម្មវិធីទាំងនោះសុទ្ធសឹងជា fashion show លំដាប់អន្តរជាតិ។

បើនិយាយពីសម្លៀកបំពាក់ដែលលោកនឹងច្នៃយកទៅដើរម៉ូដកម្មវិធីអន្តរជាតិ ភាគច្រើនតែងបង្កប់អត្ថន័យជ្រាលជ្រៅ និងគំនិតបំផុសពីអ្វីមួយរបស់កម្ពុជាយើង ដើម្បីបង្ហាញទៅឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ឡើយ។ ដូច្នេះ ប្រសិនបើ Queen ៤ រូប ខាងលើ ពិតជាបានចេញទៅដើរម៉ូដកម្មវិធី fashion show លំដាប់អន្តរជាតិជាមួយលោក អូលីវ៉ា គង់ មែននោះ ភាពល្បីសុះសាយច្បាស់ជាកើតឡើង ព្រោះថាបវរកញ្ញាកម្ពុជាទាំង ៤ រូប សុទ្ធសឹងជាបវរកញ្ញាដែលមានភាពល្បីល្បាញ ថែមទាំងមានហ្វេនច្រើនទាំងនៅក្នុង និងក្រៅប្រទេសទៀតផង។

រឹតតែពិសេស បើអ្នកទាំង ៤ បានគ្រងឈុតដ៏ប្រណីតជាមួយការដើរម៉ូដដ៏ទាក់ទាញ ច្បាស់ណាស់ថា អន្តរជាតិដឹងតែងាកមកឆាប់អារម្មណ៍ពីការច្នៃម៉ូដរបស់កូនខ្មែរ ពិសេសសម្រស់របស់បវរកញ្ញាខ្មែរយើង ដែលស្រស់ស្អាត ផូរផង់ ទន់ភ្លន់តែមិនទន់ជ្រាយនោះឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម