អ្នកគាំទ្រសរសើរក្រោយ Jisoo បរិច្ចាគចំណូលទាំងអស់ពី Youtube ជួយការងារសប្បុរសធម៌និងកុមាររងគ្រោះក្នុងសង្គ្រាម

នាពេលកន្លងមក អ្នកគាំទ្រ K-pop ប្រហែលជាដឹងច្បាស់ហើយថា Jisoo បងស្រីធំពីក្រុម BLACKPINK គឺជាសិល្បករមួយរូបដែលតែងតែទទួលបានការកោតសរសើរ មិន​ថា​ជា​សំឡេង​ច្រៀង រូបសម្រស់ ឬ​អត្តចរិត​នោះ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​ឈ្មោះ​របស់​នាង​ត្រូវ​បាន​គេ​លើក​ឡើង​ម្ដង​ទៀតដោយមានព័ត៌មានចុះផ្សាយថា Jisoo បានបរិច្ចាគប្រាក់ចំណូលទាំងអស់ពី Channel YouTube របស់នាងជួយដល់អង្គការ Save The Children ជាអង្គការក្រៅរដ្ឋាភិបាលដែលយកចិត្តទុកដាក់ និងជួយដល់សិទ្ធិកុមារអន្តរជាតិ។

សេចក្ដីរាយការណ៍ពី allkpop កាលពីថ្ងៃទី១២ ខែមីនា បង្ហាញ​ថា ទឹកប្រាក់ដែលបានបរិច្ចាគនេះនឹង​ត្រូវ​ប្រើ​ជា​ចម្បង​សម្រាប់​គម្រោង​ព្រៃ​កោងកាង​នៅ​ស្រុក Nam Can ប្រទេស​វៀតណាម។ ទន្ទឹមនោះ ក៏មានអ្នកគាំទ្រមួយចំនួនបានស្វែងរកព័ត៌មានបន្ថែមឃើញថា អង្គការនេះក៏បានជួយកុមារដែលរងគ្រោះពីសង្គ្រាមនៅប៉ាឡេស្ទីនដែរតាំងពីឆ្នាំ ១៩៥៣ ម្ល៉េះ ដូច្នេះការបរិច្ចាគរបស់នាងអាចនឹងទៅដល់កុមារដែលកំពុងត្រូវការជំនួយជាបន្ទាន់នាពេលនេះដែរ។

ការ​បរិច្ចាគ​លើកនេះ​ធ្វើ​ឱ្យអ្នកប្រើប្រាស់អ៊ិនធឺណិតស្ងើច​សរសើរ​នាង​យ៉ាង​ខ្លាំង ព្រោះ​ពេល​ត្រឡប់​ទៅ​មើលការបង្ហោះ​ឃ្លីប​ដំបូង​ ​នាង​បាន​សារ​សរសេរ​ថា៖ “ប្រាក់ចំណូលពីមាតិកានៅលើឆានែល YouTube នឹងត្រូវបរិច្ចាគបន្តទៅកាន់អ្នកដែលត្រូវការ (បរិច្ចាគទៅអង្គការសប្បុរសធម៌)” ដែលបង្ហាញថានាងមានការប្តេជ្ញាចិត្តធ្វើតាមបំណងដំបូងនៃការចាប់ផ្ដើមឆានែល YouTube នេះ ហើយក៏ជ្រើសរើសអង្គការបរិច្ចាគដោយប្រុងប្រយ័ត្នផងដែរ។ មិនតែប៉ុណ្ណោះនាងក៏បានបើកឱកាសឱ្យអ្នកគាំទ្រដែលមានបំណងចង់បរិច្ចាគចូលរួមជាមួយនាងបានដូចគ្នា។

ទើបតែចាប់ផ្ដើមបង្ហោះវីដេអូកាលពីឆ្នាំ២០២៣ មកទល់ពេលនេះឆានែល Youtube របស់ Jisoo ដែលមានឈ្មោះ “Happiness Index 103%” (행복지수 103%) មានអ្នកចុច Subscribe បាន ៤,៩៩ លាននាក់ ខណៈមានការទស្សនាវីដេអូសរុប ៦៥លាន view ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ