អ្នកគាំទ្រសរសើរអាន គុណកូឡា រឿងពូកែថែសំឡេង នៅតែពីរោះមិនប្រែ

តារាចម្រៀង អាន គុណកូឡា បានសម្រេចចិត្តវិលត្រឡប់មករកអាជីពជាតារាចម្រៀងជាថ្មី តាមការទទូចសុំរបស់ហ្វេនៗ ដែលចង់ឃើញវត្តមានលោកក្នុងវិស័យចម្រៀងដូចពីមុន និងចង់ឱ្យលោកចេញបទចម្រៀងថ្មីៗ សម្រាប់កំដរអារម្មណ៍ ព្រោះពួកគេនឹករលឹកសំឡេងតារាចម្រៀងរូបនេះជាពន់ពេក។

ម្ចាស់បទ ​«សង្សា១ថ្ងៃ សង្សា១ជីវិត» បានជ្រើសរើសយកផលិតកម្ម សាន់ដេ ជាទ្រនំសម្រាប់ការកសាងស្នាដៃ និងសាងប្រជាប្រិយភាពឡើងវិញ។ ដោយគិតមកទល់ពេលនេះ រយៈពេលប្រមាណជាង ៣ ខែហើយ ដែលលោកមានឈ្មោះជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ។

ប្រកាសជាតារាចម្រៀងកុងត្រាភ្លាម អាន គុណកូឡា ទម្លាក់បទចម្រៀងទី១ភ្លែត ចំណងជើងថា «ស្រលាញ់អ្នកណា ជ្រើសអ្នកនោះទៅ» ធ្វើឱ្យហ្វេនៗ និងបណ្តាអ្នកគាំទ្រលោកតាំងពីយូរណាស់មកហើយ នាំគ្នាបង្ហាញការភ្ញាក់ផ្អើល អមជាមួយការអបអរសាទរ និងការស្វាគមន៍តារាចម្រៀងរូបនេះយ៉ាងកក់ក្តៅតែម្តង។ ក្លាយជាតារាចម្រៀងកុងត្រាភ្លាម ម្ចាស់បទ «លាមុនស្អប់» ចាប់ផ្តើមលេចមុខក្នុង concert តាមបណ្តាខេត្តជាហូរហែរជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្មសាន់ដេ។ 

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ អាន គុណកូឡា នៅតែផ្ទុះការគាំទ្រខ្លាំង និងមានហ្វេននៅរង់ចាំគាំទ្រយ៉ាងច្រើនកុះករ។ ជាក់ស្តែង បន្ទាប់ពីបទ «ស្រលាញ់អ្នកណា ជ្រើសអ្នកនោះទៅ» កូឡា ក៏មានចម្រៀងថ្មីមួយទៀតសម្រាប់កំដរអារម្មណ៍ទស្សនិកជនផងដែរ ចំណងជើងថា «ពេលបាត់បង់បងអូនស្រក់ទឹកភ្នែក» ដោយលោកបានបង្ហោះវីដេអូខ្លីមួយលើគណនី Tik Tok របស់លោក។

សំឡេងដ៏ក្រអួនក្រអៅបង្កប់ដោយអារម្មណ៍មនោសញ្ចេតនាជ្រាលជ្រៅរបស់ អាន គុណកូឡា បានចាក់ទម្លុះចិត្តអ្នកគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ដោយពួកគេបាននាំគ្នាសរសើរតារាចម្រៀងរូបនេះគ្រប់គ្នា ថា សំឡេងពីរោះមិនប្រែប្រួលសោះ រីឯខ្លះទៀតទទូចឱ្យលោកបញ្ចេញបទចម្រៀងថ្មីៗឱ្យបានច្រើន ព្រោះនឹករលឹកសំឡេងដ៏ពីរោះរបស់ អាន គុណកូឡា។

សូមជម្រាបផងដែរថា  ម្ចាស់បទ «ស្នេហ៍អស់ដង្ហើម» មានទីផ្សារខ្ពស់ខ្លាំង តាំងពីប្រកាសចូលសិល្បៈវិញម្ល៉េះ ដោយត្រូវបានគេអញ្ញើញឱ្យច្រៀងតាម pub ជាហូរហែ ហើយឥឡូវត្រូវប៉ាន់ច្រៀង concert តាមបណ្តាខេត្តទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ