នៅដើមខែមីនា ឆ្នាំ ២០២៤ តារាចម្រៀងស្រីខេប៉ុបទោល ChungHa ទើបបញ្ចេញបទចម្រៀង និងអាល់ប៊ុមថ្មីរបស់ខ្លួន “EENIE MEENIE” ខណៈទទួលបានការគាំទ្រ និងសរសើរយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រ។

ទន្ទឹមនេះ ChungHa បានបង្ហាញខ្លួនក្នុងកម្មវិធី KBS Cool FM ដើម្បីផ្សព្វផ្សាយចម្រៀងរបស់ខ្លួន។ ក្នុងឱកាសនោះ នាងបាននិយាយរំឮកដល់ Jay Park ជាម្ចាស់ ផលិតកម្ម More Vision ជាពិសេស នាងបានទម្លាយពីអត្ដចរិតពិតរបស់លោកថែមទៀត។
ChungHa បានលើកឡើងថា Jay Park បានផ្ដល់កម្លាំងចិត្ដ និងលើកទឹកចិត្ដនាង។ Jay Park បានប្រាប់ទៀត ប្រសិនបើនាងកំពុងវិលវល់ មិនដឹងធ្វើអ្វី គួរតែព្យាយាមសាកល្បងធ្វើរឿងជាច្រើន ដើម្បីឲ្យដឹងថា ខ្លួនឯងចង់បានអ្វី។ មិនតែប៉ុណ្ណោះ “mommae” ក៏បានផ្ញើសារយ៉ាងវែងអន្លាយ ប្រាប់នាង។ នាងទទួលបានការគាំទ្រ និងមតិល្អៗ ជាច្រើន ការផ្សាព្វផ្សាយអាល់ប៊ុមថ្មី ក៏ហាក់មានភាពល្អប្រសើរ។


ChungHa បានបន្ដទៀតថា Jay Park គឺជា CEO ពិតណាស់លោកមានសិទ្ធិជ្រើសរើសស្ទីលចម្រៀង ឬអ្វីដែលអ្នកគាំទ្រចង់បាន ដើម្បីឲ្យចម្រៀងកាន់តែមានភាពល្អប្រសើរ។ តែផ្ទុយទៅវិញ លោកបែរជាផ្ដល់ឱកាសឲ្យនាងជ្រើសរើសធ្វើអ្វីដែលខ្លួនចង់ធ្វើ នាងពិតជាមានអារម្មណ៍រីករាយ និងអរគុណលោកយ៉ាងខ្លាំង។ នាងពិតជារីករាយដែលជ្រើសយក Jay Park និង More Vision វាពិតជាជម្រើសល្អឥតខ្ចោះសម្រាប់នាង។
គួរបញ្ជាក់ថា អតីតសមាជិកក្រុមចម្រៀង IOI Chungha បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន MNH Entertainment និងបានចូលរួមជាមួយផលិតកម្មរបស់តារាប្រុស Jay Park គឺ More Vision នៅចុងឆ្នាំ ២០២៣៕




























































Account
Security
Favourite Content