គំនិតជួយកសិករ! អ្នកផលិតមាតិកាអាហារម្នាក់ចេញគំនិតធ្វើ ស្វាយទុំ Cream cheese ក្រោយ ផាសិនឡើងថ្លៃកប់ពពក

គំនិតបង្កើត​ Menu ភេសជ្ជៈ​ថ្មី​មួយ​នេះ ហាក់​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​អ្នក​ផលិត​មាតិកា​អាហារ​ម្នាក់​​លែងឡើងពីការប្រើ​​​ប្រាស់​ផ្លែ​ស្វាយ​​ជា​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ និង​មាន​តម្លៃ​សមរម្យ​មក​ធ្វើ​ជា​ភេសជ្ជៈ​​ដែល​​​​​​នេះ​ជា​ចំណែក​មួយ​​អាច​​ជួយ​ដល់​ប្រជា​កសិករ​ខ្មែរ​​​មាន​ដំណាំ​ស្វាយស្រាប់​។

ក្នុង​ពេល​ដែល​ទី​ផ្សារ​ផ្លែ​ផាសិន​ឡើង​ថ្លៃ​ អាជីវករ​ដែល​ជា​ម្ចាស់​ហាង​កាហ្វេ​ហាក់​មាន​​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង ​ទាំង​​​​តម្លៃ​ គុណ​ភាព​ ក៏​ដូច​ជា​ចំនួន​ដែល​ទទួល​បាន​ក្រោយ​ការ​កុម្ម៉ង់​។​ យ៉ាង​ណា​មិញ ​បញ្ហា​នេះ​មិន​បាន​ជា​ឧបសគ្គ​សម្រាប់​អាជីវករ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ​នោះ​ទេ​ ជាក់​ស្ដែង​អ្នកនាង​​ ឃុន​ គឹមហៃ​ ដែល​ជា​អ្នក​ផលិត​មាតិកា​អាហារ​ម្នាក់​នៅ​ក្នុង​ខេត្ត​ បាត់ដំបង​​​​ បាន​បំផុស​គំនិត​ធ្វើ​ភេសជ្ជៈ​ពី​ផ្លែ​ស្វាយ​ជា​មួយ​គ្រីម​ឈីស​​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​​​យ៉ាងច្រើនពី​សំណាក់​ហ្វេន​ៗ​របស់​បង​ស្រី​។​ ចំពោះ​ភេសជ្ជៈ​ស្វាយ​ទុំ ​Cream Cheese ​នេះ​ជា​ប្រភេទ​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឆ្ងាញ់ ​ថែម​ទាំង​ជំនួយ​ទៅ​ដល់​សុខភាព​បាន​ទៀត​។

នេះ​ជា​វីដេអូ​បង​ស្រី​ ឃុន ​គឹមហៃ ​​ចែក​រំ​លែក​ពី​ការ​ធ្វើ​ស្វាយ​ទុំ ​cream cheesehttps://www.facebook.com/Khunkimhaiofficial/videos/233288219872017 បង​ប្អូន​ក៏​អាច​សាក​ធ្វើ​បាន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​ដែរ​។

ជា​ការ​ពិត​ណាស់​ផ្លែ​ស្វាយ​ជា​ដំណាំ​ក្នុង​ស្រុក​ដែល​ដាំ​ដោយ​ប្រជាកសិករ​ខ្មែរ​ ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ​ហាក់​បិបាក​រក​ទីផ្សារ ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដង​ៗ​។ ការ​ឡើង​ថ្លៃ​ផ្លែ​ផាសិន គឺ​មក​ពី​មួយ​រយៈនេះប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ពេញនិយម​ភេសជ្ជៈ ផាសិន Cream Cheese ដែល​បាន​ធ្វើឲ្យ​ផ្លែឈើ​ប្រភេទ​នេះ​ឡើង​ថ្លៃ​ពី​១គីឡូ ជាង​ ២ ០០០ រៀល រហូត​ដល់ ៨ ០០០ រៀល​ឯណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច