Influencer ត្រូវបានគេចាត់ទុកជា បុគ្គលដ៏មានឥទ្ធិពលក្នុងសង្គម មិនថាការងារសិល្បៈ ឬក៏ការងារសង្គម ពួកគេជះឥទ្ធិពលដ៏ខ្លាំងក្លាទៅកាន់មនុស្សជុំវិញខ្លួន តាមរយៈសកម្មភាពប្រចាំថ្ងៃ និងវីដេអូដែលពួកគេបានផលិតរួចបង្ហោះទៅលើ social media។ ក្រៅពីការផលិតមាតិកាថ្មីប្លែក Influencer ល្បីៗជាច្រើនក៏មានជំនួញផ្ទាល់ខ្លួនផងដែរ ខ្លះទៀតឈានដល់ការបង្កើតប្រេនផ្ទាល់ខ្លួនទៀតផង ថែមទាំងទទួលបានការសរសើរពីគុណភាព និងការវេចខ្ចប់ថែមទៀត។
១. Influencer គង់ ទីនីន (Tynin.K) ៖ Influencer និងជាអ្នកជំនួញវ័យក្មេងរូបនេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា «Tynin’s Shop» (Clothing&Cosmetic) ក្នុងនោះមានផលិតផលការថែរក្សាសម្រស់ជាច្រើនប្រភេទ។
២. Influencer ដា ដាវ ៖ តារាស្រីកំពូលស្ទីល៍រូបនេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា «AMORE»(amore.shimmeroil) ក្នុងនោះមានផលិតផលគ្រឿងសម្អាង។
៣. Influencer កូនកាត់ខ្មែរ-បារាំង មាលា (Melia Constantin) ៖ Influencer ល្បីឈ្មោះរូបនេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា «Melia Beauty» (មាលា BEAUTY) ជាប្រភេទឡេមានក្លិនក្រអូបឈ្ងុយ និង មានសារជាតិភ្លឺផ្លេកជាប់ស្បែក ធ្វើឲ្យស្បែករលោងភ្លឺចែងចាំង។
៤. Influencer ជា ស្រីនា & ហេង វិសាល ៖ គូស្នេហ៍ Influencer វ័យក្មេងនេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា «WEYOUNG» (weyoung_cambodia) ជា Sunscreen ការពារកម្ដៅថ្ងៃ។
៥. Influencer និង Content Creator ពេជ្រ ពិសី ៖ Content Creator ល្បីឈ្មោះរូបនេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា ឡេលាបក្លៀក,គូទ និងថ្មីៗបំផុតនេះទើបចេញ Collection «ផ្កា – phka» ជាប្រភេទ Blush ប្រើបានលើភ្នែក មាត់ និង ថ្ពាល់។
៦. Influencer ហ្វីយ៉ាតា ៖ Influencer រូបស្រស់នេះ បង្កើតបានប្រេនផ្ទាល់ខ្លួនឈ្មោះថា «Fidèle» ក្នុងនោះមានផលិតផលគ្រឿងថែរក្សាសម្រស់៕