កោះ​ធម្មជាតិ​ស្អាត​ៗ​ជាប់​មាត់​សមុទ្រទាំង ៣ នៅ​កំពង់សោម អ្នក​ទេសចរ​មិន​គួរ​រំលង!

កំពង់សោម ឬ​ក្រុង​ព្រះសីហនុ គឺ​ជា​ទី​ក្រុង​ទេសចរណ៍​មួយ​ និង​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ ជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ ក្រុង​ព្រះសីហនុ សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ជាច្រើន​ ជា​ពិសេស​រមណីយដ្ឋាន​ទេសចរណ៍​មាត់​សមុទ្រ។ ក្នុង​ចំណោម​រមណីយដ្ឋាន​ទេសចរណ៍​ស្អាត​ៗ​ជាច្រើន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ AMS Infotainment សូម​លើក​យក​កន្លែង​លេង​ជាប់​មាត់​សមុទ្រ​ស្អាត​ៗ​ទាំង ៣​ កន្លែង​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំងអស់​គ្នា៖

១. កោះ​រាជបុត្រ

កោះ​សំពោច​​ ឬ​គេ​ច្រើន​ហៅ​ថា កោះ​​រាជបុត្រ ​​ស្ថិត​នៅ​ក្នុង​ប្រភេទ​រមណីយដ្ឋាន កោះ និង​ឆ្នេរ​សមុទ្រ។ សម្រាប់​ចំណុច​សំខាន់​ៗ ក៏​ដូច​ជា​ភាព​ទាក់​ទាញ​នៃ​រមណីយដ្ឋាន​កោះ​សំពោច​​ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​មាន​ចំណាប់​អារម្មណ៍​មាន​ដូចជា៖ លេង​ទឹក​ឬ​ហែលទឹក, គយគន់​ថ្ងៃលិច, ជិះ​ទូក, ឆ្នេរ​សមុទ្រ និង​ចំណុច​ផ្សេង​ៗ​ទៀត។ កោះ​សំពោច​​ស្ថិតនៅ​ចម្ងាយ​តែ ២០០ ម៉ែត្រ​ពី​ឆ្នេរ និង​មាន​បរិមាណ​ប្រមាណ ២០០ ម៉ែត្រ​មួយ​ជុំ​កោះ​សម្រាប់​ភ្ញៀវ​ធ្វើដំណើរ​គយគន់​សំណឹក​ថ្ម​ដែល​ទំនង ជា​ទទួល​រង​នូវ​ឥទ្ធិពល​រលក​សមុទ្រ​រាប់​ម៉ឺន​សែន​ឆ្នាំ​កន្លង​មក​ហើយ​ និង​ជា​ទី​ឋាន​ស័ក្ដិសម​ចំពោះ​ការ​ថតរូប​លើ​ច្រាំង​ថ្ម​រំលេច​ជា​ទស្សនីយភាព​ថ្ម​លយ​ចូល​សាគរ​ដ៏​ធំធេង។ ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ទៅកាន់​ដែន​កោះ​ដ៏​តូច​​ច្រឡឹង​នេះ មិន​ត្រឹមតែ​ដើរ​កម្សាន្ត​លើ​ស្ពាន​ឈើ​គយគន់​ឆ្នេរ ព្រៃ​ព្រឹក្សា និង​សំណឹក​ថ្ម ក៏​ដូចជា​ថតរូប​អនុស្សាវរីយ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​ចំណាយ​ពេល​ជិះ​ទូក​តាម​ព្រែក​ទស្សនា​ព្រៃ​កោងកាង​ទៀត​ផង។

សម្រាប់​កន្លែង​អង្គុយ​លំហែ​កាយ​វិញ រមណីយដ្ឋាន​កោះ​សំពោច​​ គឺ​មាន​កញ្ចុះ​អង្គុយ ឬ​ក៏​តូប​អង្គុយ​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ ហើយ​ក៏​មាន​សេវា​កម្ម​ទទួល​កុម្ម៉ង់​អាហារ​ផ្ទាល់​ពី​ទី​នោះ​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត រមណីយដ្ឋាន​កោះ​សំពោច​​មាន​កន្លែង​កុម្ម៉ង់​អាហារ ឬ​កន្លែង​លក់​អាហារ, មាន​អាហារដ្ឋាន និង​មាន​ភោជនីយដ្ឋាន​ទៀត​ផង។ សម្រាប់​កន្លែង​ស្នាក់​នៅ រមណីយដ្ឋាន​កោះ​សំពោច​​មាន​បឹង​ហ្គាឡូ, មាន​ផ្ទះ​សំណាក់ និង​មាន​សណ្ឋាគារ​ទៀត​ផង។

រូបថត៖ ប្រភពSummer Tour & Travel

អត្ថបទ​ដក​ស្រង់​ចេញ​ពី៖ គេហទំព័រ​ព្រះ​រាជាណាចក្រ​កម្ពុជា

កោះ​រាជបុត្រ ស្ថិត​នៅ​ក្នុង​បរិវេណ ឧទ្យានជាតិ​រាម ក្នុង​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

ទីតាំង៖ https://goo.gl/maps/1ePARoxRQvoF3YBH9

២. កោះ​តាគៀវ

កោះ​តា​គៀវ ជាទី​តាំង​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ការ​សម្រាក​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ។ ជាង​នេះ​ទៅទៀត កោះ​តា​គៀវ​អំណោយផល​​សម្រាប់​ការ​ចុះ​មុជទឹក​ដើម្បី​មើល​ផ្កាថ្ម​ក្នុង​សមុទ្រ ដើរ​ក្នុង​ព្រៃ ហែល​ទឹក​កម្សាន្ត​លេង និង​សកម្មភាព​​ក្នុង​សមុទ្រ​ជាច្រើន​ផ្សេងទៀត។ កោះ​តាគៀវ ស្ថិត​នៅ​ក្បែរ​ផែ​ឆ្នេរ​រាម ដោយ​អ្នក​ទេសចរ​ត្រូវ​ចំណាយ​ពេល​ជិះ​ទូក​ប្រមាណ​ ៣០​នាទី​ទើប​បាន​ទៅ​ដល់​ទី​ឋាន​ដ៏​ស្រស់​ស្អាត។ នៅ​លើ​កោះ​តាគៀវ​ គេ​សង្កេត​ឃើញ​​បឹង​កាឡូ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​ច្រើន អម​ទៅ​ដោយ​បរិយាកាស​ស្ងប់ស្ងាត់ ឆ្នេរ​ខ្សាច់​សក្បុស ព័ទ្ធ​ជុំវិញ​ដោយ​ព្រៃ​ព្រឹក្សា​ ជា​ពិសេស​នៅ​ទី​នេះ​មាន​ផ្លូវ​ដើរ​ឡើង​ភ្នំ​ក្បែរ​បឹង​កាឡូ​ដែល​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ទេសចរ​រំភើប និង​រីករាយ​ខ្លាំង​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល។ សម្រាប់​អ្នក​ទេសចរ​ដែល​មាន​បំណង​ទៅ​លេង​នៅ​ទីនេះ យ៉ាង​ហោច​ណាស់​គួរ​តែ​ចំណាយ​ពេល ២ ឬ៣ ថ្ងៃ​ដើម្បី​បាន​សាក​ថ្ម​ជីវិត​កាន់​តែ​មាន​ប្រសិទ្ធភាព។

ឆ្នេរ​សមុទ្រ​នៅ​ទីនេះ​សភាព​ស្ងប់ស្ងាត់​ល្អ ​ព្រោះ​បឹង​កាឡូ​ស្នាក់​នៅ​ទាំងអស់​ស្ថិត​ធ្វើ​ដាច់​ៗ​ពី​គ្នា​លាត​សន្ធឹង​តាម​បណ្ដោយ​ឆ្នេរ​ដ៏​វែង​អន្លាយ ប្រហែល​ ២០​បឹងកាឡូ​ដែល​ធ្វើ​ឡើង​ពីឈើ និង​ដើម​ឫស្សី ​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរ។ នៅ​លើ​កោះ​នេះ​មាន​បឹងកាឡូ និង​រីសត​ប្រហែល ៥ ទៅ ៦កន្លែង ក្រៅ​ពី​មាន​ឆ្នេរ​ផ្ទាល់​ខ្លួន​ និង​បរិយាកាស​ស្ងប់ស្ងាត់​ហើយ អ្នក​ទេសចរ​ក៏​អាច​ជួល​ទូក​ទៅ​ស្ទូច​ត្រី មើល​ផ្កា​ថ្ម លោត​ទឹក ពេល​យប់​ដើរ​ចាប់​ក្ដាម​ និង​ត្រី​សមុទ្រ​មក​ធ្វើ​ម្ហូប​ពិសា​ស្រស់ៗ។

រូបថត៖ ប្រភព Darn Cherng Adventure/ ដានជើង

ទីតាំង៖ កោះ​តា​គៀវ គឺជា​កោះ​ដ៏​តូច​មួយ​ដែល​មាន​ក្រឡា​ផ្ទៃ​ចំនួន ២៨ គីឡូម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ​ប្រមាណ​ជា ១០ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ

៣. កោះ​ព្រះអាទិត្យ

កោះ​ព្រះអាទិត្យ គឺ​ជា​ផ្នែក​មួយ​នៃ​កោះ​តាគៀវ​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​អម​ដោយ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត ចំណែក​ឯ​សម្រស់​ថ្ងៃ​រះ​នៅ​ទី​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់ យ៉ាងណា​មិញ សម្រាប់​ទីតាំង​មួយ​នេះ អ្នក​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត​ជា​លក្ខណៈ​បែប​ផ្សង​ព្រេង​ ដើម្បី​បាន​បន្ធូរ​អារម្មណ៍​តាម​បែប​ស្ងប់ស្ងាត់ ស្ដាប់​សំឡេង​រលក​សមុទ្រ ស្រូប​ខ្យល់​បរិសុទ្ធ ស្ទូចត្រី និង​ការ​ជិះ​ទូក​កម្សាន្ត​ផង​ដែរ ដើម្បី​ទៅ​ដល់​ទីតាំង​មួយ​នេះ យើង​ត្រូវ​ចាំ​ឡើង​ជិះ​ទូក​នៅ​ឆ្នេរ​រាម (តូប​លេខ41) ហើយ​សម្រាប់​ការ​ជិះ​ទូក​ពី​ផែ​រាម ទៅ កោះ​គឺ​ចំណាយ​ពេល​ប្រហែល ត្រឹម​តែ​កន្លះម៉ោង ។

អ្នក​ទេសចរ​ជាច្រើន​បាន​និយាយ​ថា កោះ​ព្រះអាទិត្យ គឺ​គ្រាប់​ពេចន៍​ដ៏​មាន​តម្លៃ​ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ជា​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​ អម​ទៅ​ដោយ​ធម្មជាតិ​ដ៏​ផូរផង់​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ និង​មិន​សូវ​មាន​អ្នក​បាន​ទៅ​ដល់។ កោះ​នេះ​ គឺ​ជា​កន្លែង​ផ្សង​ព្រេង​ដ៏​មនោរម្យ​មួយ​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សងព្រេង និង​ដំណើរ​កម្សាន្ត​បែប Solo៕

រូបថត៖ ប្រភព Darn Cherng Adventure/ ដានជើង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​