Update! អាជ្ញាធរចុះសម្អាតប្រាសាទដែលពលរដ្ឋប្រទះឃើញ​ក្រោយ​ចម្ការ​អ្នក​ភូមិ

ប្រាសាទ​ចំណាស់​មួយ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​ក្នុងព្រៃ ក្រោយ​ចម្ការ​អ្នក​ភូមិ​ ពេល​នេះ​ត្រូវ​បាន​ក្រុម​ការងារ​អាជ្ញាធរ​អប្សរា​ចុះ​ត្រួស​សម្អាត​​ហើយ។ ប្រាសាទ​ដ៏​កម្សត់​មួយ​នេះ​​មាន​ឈ្មោះ​ថា​ប្រាសាទ ក្ងោក​គ្រៀវ។

ក្រោយ​មាន​ការ​ចែក​រំលែក​ដំណឹង​ជា​ហូរហែ​ពី​ប្រាសាទ​បុរាណ​ពុំ​ស្គាល់​ឈ្មោះ​ ដែលស្ថិត​នៅ​ភូមិ​អូរ​រូង ឃុំ​តា​សៀម​ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប ដែល​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​នៅ​ខាង​ក្រោយ​ចម្ការ​របស់ពួក​គាត់​ ពេល​នេះ​ត្រូវ​បាន​ក្រុម​ការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ត្រួស​សម្អាត​ព្រៃ ​និង​បរិស្ថាន​ជុំ​វិញ​ប្រាសាទ​ហើយ។ អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា ​ការ​ងារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំ ដើម្បី​លើក​តម្លៃ និង​ថែ​រក្សា​ប្រាសាទ​បុរាណ​នានា​ចៀស​ផុត​ពី​ហានិភ័យ​ផ្សេងៗ។

មួយ​ទៀត អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា​កាល​ឆ្នាំ ២០២៤ ក្រុម​ការងារ​បាន​ចុះ​​ទៅ​បោះ​បង្គោល​កំណត់​ព្រំដែន​ទីតាំង​បុរាណ​ដ្ឋាន និង​បាន​ដាក់​ស្លាក​សញ្ញា។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​រស់​នៅ​តំបន់​ជុំ​វិញ​នោះ​ឱ្យ​ចូលរួម​ថែ​រក្សា​ប្រាសាទ​បុរាណ​មួយ​នេះ​ទាំង​អស់​គ្នាផងដែរ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *