Creative ណាស់! អ្នក​ខេត្ត​កំពង់​ឆ្នាំង​បាន​រៀប​ពិធី​បុណ្យ​មួយនេះ​ ជាការ​អបអរ​រដូវ​រំហើយ

កាល​ពី​ព្រឹក​ថ្ងៃទី ២ ខែ​ធ្នូ ឆ្នាំ ២០២២​ នេះ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន បាន​រៀបចំ​ពិ​ធី​បុណ្យ​យ៉ាង​ឱឡារិក​មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បី​អបអរ​សាទរ​ទៅ​ដល់​រដូវ​រំហើយ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​​។

បុណ្យ​នេះ​មាន​ឈ្មោះ​ថា «បុណ្យ​រដូវ​រំហើយ» ត្រូវ​បាន​រៀបចំ​ឡើងដោយ​ មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន (ING Foundation) ដើម្បី​បង្ហាញ​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ខ្មែរ​ក្នុង​រដូវ​ច្រូត​កាត់ ក្រោម​កិច្ច​សហការ​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​មន្ទីរ​វប្បធម៌​និង​វិ​ចិត្រ​សិល្បៈ​ខេត្ត​កំពង់​ឆ្នាំង និង​មាន​ការ​ចូល​រួម​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ក្រុម​ការងារ ភ្លើងគប់។

បុណ្យ​រដូវ​រំហើយ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សំណាក់​ពី​​យុវជន​ជាច្រើន​ឲ្យ​មក​ចូលរួម​អបអរ​សាទរ និង​បង្កើត​សកម្មភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា ព្រមទាំង​បាន​ស្វែង​យល់​អំពី​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ខ្មែរ​នូវ​ក្នុង​រដូវ​រំហើយ​ដែល​មាន​ដូច​ជា ការ​ប្រណាំង​ប្រជែង​ច្រូត​ស្រូវ ការ​បង្ហោះ​ខ្លែង ដាល់​អំបុក ទស្សនា​ការ​សម្ដែង​សិល្បៈ​ប្រពៃណី ការ​បង្ហោះ​គោម និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត។

គួរ​បញ្ជាក់​ថា បុណ្យ​រដូវ​រំហើយ រៀបចំ​ឡើង​នៅ​​ក្នុង​ភូមិ​ចំបក់​កន្ទ្រាញ ឃុំ​តាំង​ក្រសាំង ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​នាំ​ជាច្រើន​រូប មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ យុវជន ក្រុម​ការងារ​ភ្លើងគប់ និង​ពិធី​ករ​ ពិធីការ​នី​ល្បី​ៗ​ជាច្រើន​រូប​ផង​ដែរ៕

ប្រភពរូប៖ បុណ្យរដូវរំហើយ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ