រីសត​ស្តង់ដារ​ប្រណិត​មួយនេះ កំពុងលាក់​ខ្លួនលើកោះ​ដ៏​ស្ងប់ស្ងាត់​​​កណ្ដាល​មហាសាគរ ​

កោះ​​ដ៏​ស្ងប់​ស្ងាត់​​ស្ថិត​នៅ​កណ្ដាល​សមុទ្រ​រាម​ដ៏​ធំ​ល្វឹងល្វើយ មាន​ទេសភាព​ និង​ធម្មជាតិ​ស្រស់​ល្អ​ឯក​ដូច​ផ្ទាំង​គំនូរ​មួយ​នេះ​ មាន​ឈ្មោះ​ថា «កោះក្របី» ដែល​មាន​រីសត​ប្រណិត​វិនិយោគ​ក្នុង​តម្លៃ​ ២០ ​លាន​ដុល្លារ​អាមេរិក​កំពុង ​តែ​លាក់​ខ្លួន​ពួន​សម្ងំ​ជាមួយ​ធម្មជាតិ​យ៉ាង​ស្រស់​អនេក។​​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នេះ អ្នក​ទេសចរ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ ៣០​ នាទី​ពី​ប្រលាន​យន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ។

«កោះក្របី» គឺ​ជា​កោះ​តូច​មួយ​ដែល​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពី​កោះ​ដទៃ មាន​ផ្ទៃ​ដី​ប្រមាណ ១២ ហិតា ខ្ពស់​ពី​នីវ៉ូ​ទឹក​សមុទ្រ​ ២២ ម៉ែត្រ ហើយ​នៅ​លើ​កោះ​នេះ​អាច​មើល​ឃើញ​អាគារ​ទំនើប​ៗ​ធំ​​ស្កឹមស្កៃ​ពី​ក្រុង​ព្រះសីហនុ​បាន​យ៉ាង​ច្បាស់ និង​ស្រស់​ស្អាត។ អ្វី​ដែល​ពិសេស​នៅ​លើ​កោះ​​មួយ​នេះ​មាន​វត្ត​មាន​រីសត​លំដាប់​ប្រណិត​មួយ​​មាន​ឈ្មោះ​ថា «Six Senses Krabey Island» ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ឧស្សាហកម្ម​ទេសចរណ៍​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ និង​ការ​អភិវឌ្ឍ​ដោយ​បង្ហាញ​អំពី​ទំនួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​បរិស្ថាន​និង​សហគមន៍។

«Six Senses Krabey Island» មាន​រីសត​ប្រណិត​ ៤០​ ខ្នង​ស្ថិត​ដាច់​ដោយ​ឡែក​ពី​គ្នា​ បែប​ឯកជន​ភាព​ សាងសង់​ឡើង​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​គិតគូរ​ពី​ធម្មជាតិ​ជា​ចម្បង។ រីសត​នីមួយ​ៗ​មាន​ខណ្ឌ​ចែក​បន្ទប់​គេង​ផ្សេង បន្ទប់​ទទួល​ភ្ញៀវ​ផ្សេង ដែល​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​ប្រណិត​ទាន់​សម័យ​​ក្នុង​ស្តង់ដារ​ខ្ពស់។ នៅ​ទីនេះ​អ្នក​ទេសចរ​នឹង​ទទួល​បាន​​បទ​ពិសោធន៍​ថ្មី​ជាមួយ​បរិយាកាស​ស្រស់​បំព្រង ទេសភាព​ខៀវ​ស្រងាត់ ស្ងប់ស្ងាត់ ការ​សម្រាក​លំហែ​បែប​ឯកជន​ភាព​ និង​អាច​មើល​ឃើញ​នូវ​ផ្ទៃ​សមុទ្រ​ធម្មជាតិ​គួរ​ជា​ទី​គយគន់​៕

ទំនាក់ទំនង៖ 069 944 888

គេហទំព័រ៖ https://www.sixsenses.com/en/resorts/krabey-island



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ