ហាង​កាហ្វេ​មួយ​កន្លែង​នេះ​ពិត​ជា​ឋានសួគ៌​សម្រាប់​អ្នក​ស្រឡាញ់​ឆ្កែ​មែន

ចង់​ចិញ្ចឹម​កូន​ឆ្កែ​នៅ​ផ្ទះ​ ប៉ុន្តែ​មាន​ហេតុ​ផល​ជា​ច្រើន​ដែល​មិន​អាច​ចិញ្ចឹម​បាន ដោយ​អ្នក​ខ្លះ​ត្រូវ​ឪពុក​ម្ដាយ​ហាម​ឃាត់​មិន​អោយ​ចិញ្ចឹម ​អ្នក​ខ្លះ​ទៀត​ក៏​មាន​អារម្មណ៍​ខ្លាច​បាត់​បង់​ព្រោះ​សត្វ​ដែល​ខ្លួន​ចិញ្ចឹម​ត្រូវ​ស្លាប់​ដោយ​សារ​ជំងឺ​ ឬ​បាត់​ស្រមោល​ពី​ផ្ទះ​ដោយ​មិន​ដឹង​មូល​ហេតុ​ក៏​មាន​ដែរ។

អស់​បញ្ហា​ហើយ​ចំពោះ​ប្រិយមិត្ត​ដែល​ស្រឡាញ់​សត្វ​ឆ្កែ​តែ​មិន​អាច​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​បាន​ ថ្ងៃ​នេះ​ AMS នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ទៅ​ស្គាល់​ហាង​កាហ្វេ​ឆ្កែ​មួយ​កន្លែង​ដែល​ធានា​ថា ប្រិយមិត្ត​ប្រាកដ​ជា​ពេញ​ចិត្ត​ជាក់​ជា​មិន​ខាន​ឡើយ។

សម្រាប់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ និង​ស្រឡាញ់​សត្វ​ឆ្កែ​ ចង់​រក​ក្ដី​សុខ​ឲ្យ​ខ្លួន​អាច​មក​​អង្គុយ​ញ៉ាំ​កាហ្វេ និង​លេង​ជា​មួយ​កូន​ឆ្កែ​ឆ្លាតៗ​ ប្រិយមិត្ត​គ្រាន់​តែ​ចំណាយ​លុយ​ត្រឹម​តែ​ 4$ប៉ុណ្ណោះ​បាន​រត់​ប្រលែង​លេង​ជា​មួយ​កូនៗ​មិន​គិត​ម៉ោង​កំណត់​ឡើយ។ Corgi in Town-Dog Café គឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​មាន​ទី​តាំង​នៅ​ខណ្ឌ​ សែនសុខ តាម​បណ្ដោយ​ផ្លូវ​ ឧកញ្ញា​ ម៉ុង រទ្ធី St.(1928) ។ ចំពោះ​ហាង​កាហ្វេ​ដែល​មាន​អាយុ​កាល​ជាង​មួយ​ឆ្នាំ​នេះ​គឺ​មាន Concept ប្លែក​មែន​ទែន ដោយ​ម្ចាស់​ហាង​បាន​គិត​គូ​រយ៉ាង​ល្អិត​ល្អន់​ទៅ​លើ​ការ​រចនា​ហាង​នេះ​ឲ្យ​មាន​ភាព​ទាក់​ទាញ​។ ជា​ពិសេស​គឺ​មាន​កូន​ឆ្កែ​ជា​ច្រើន​ប្រភេទ​សម្រាប់ឲ្យ​ភ្ញៀវ​ដែល​ចូល​ញ៉ាំ​កាហ្វេ​បាន​ប្រលែង​លេង​ជា​មួយ ហើយ​អាចឱប​ថើប​បាន​ដោយ​សេរី​ទៀត។

បើ​និយាយ​ពី​កូន​ឆ្កែ​វិញ​ គឺ​ពិត​គួរ​ឲ្យ​ក្នាញ់​មែន​ទែន ខ្យូតៗ​ ឆ្លាតៗ​ គួរ​ឲ្យ​ចង់​ចាប់​ថើប​ណាស់។ គ្រាន់​តែ​ឃើញ​ភ្ញៀវ​ចូល​ទៅ​ភ្លាម​ គឺ​ថា​ពួក​គាត់​នាំ​គ្នា​រត់​ទៅ​ស្វាគមន៍​ភ្លាម។ កូនៗ​របស់​គាត់​ខ្លះ​ចេះ​ងរង៉ក់​ពេល​មិន​បាន​ចំណី ខ្លះ​ចេះ​លើក​ដៃ​សាធុ​ទៅ​កាន់​មនុស្ស​ ខ្លះ​ចេះ​លេង​កីឡា​ ខ្លះ​ចេះ​ដើរ​ជើង​ពីរ និយាយ​ទៅ​ពេល​ដែល​ទៅ​លេង​ហើយ​គឺ​មិន​សរសើរ​មិន​បាន​។ កូន​ឆ្កែ​ដែល​នៅ​ក្នុង​ហាង​របស់​គាត់​គឺ​មាន​ចំនួន ១៥ក្បាល​ រីឯ​ឈ្មោះ​វិញ​គឺ​ប្លែកៗ​មែន​ទែន​ដូច​ជា អាលាភ(Husky) ខារ៉ាម៉ែល(Golden) ប៉ុង ប៉ុង(Corgi) វៃ វៃ(Corgi) ឡាំបូ(Corgi) រ៉ាមបូ(Corgi) ប៊ីងកូ(Corgi) ប៊ូស៊ូ (Corgi) អាញ៉ាញ់(Poodle) អាស្នូរ(Poodle) អាម៉ៅ(Poodle) អាBrown(Poodle) អាបឿន (French Bulldogs) ឡេឡេ(Pug) និងមីCoffee(Dachshund)។

ក្រៅ​ពី​កូន​ឆ្កែ​ក៏​មាន​កូន​ឆ្មា​ខ្យូតៗ​​នៅ​ក្នុង​ហ្នឹង​ដែរ។ ពេល​លេង​ជា​មួយ​កូន​ឆ្កែ​ហត់ ប្រិយមិត្ត​ក៏​អាច​មក​អង្គុយ​លេង​ជា​មួយ​ឆ្មា​ទាំង​នោះ​បាន​ដែរ។

ចំពោះ​ការ​រៀប​ចំ​ហាង​វិញ គឺ​ម្ចាស់​ហាង​បាន​រៀប​ចំ​ដាក់​ដោយ​ឡែក​ផ្សេង​គ្នា​ដោយ​បែង​ចែក បន្ទប់​លេង​ជា​មួយ​ឆ្កែ​ផ្សេង​ សួន​សម្រាប់​រត់​លេង​ជា​មួយ​ឆ្កែ​ផ្សេង​ កន្លែង​លក់​សម្ភារៈ​សម្រាប់​សត្វ​ផ្សេង ។ នៅ​ហាង​ក៏​មាន​ជា​អាហារដ្ឋាន​ដាច់​ដោយ​ឡែក​ពី​កន្លែង​លេង​ជា​មួយ​កូន​ឆ្កែ។

ហាង Corgi in Town-Dog Café នេះ​គឺ​បើក​ដំណើរ​ការ​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ​ ចាប់​ពី​ម៉ោង ៩​ព្រឹក​រហូត​ដល់​ម៉ោង​៦​ល្ងាច​។ សម្រាប់​ប្រិយ​មិត្ត​ដែល​ស្រឡាញ់​សត្វ​ចិញ្ចឹម​មិន​គួរ​រំលង​កន្លែង​មួយ​នេះ​ឡើយ។

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​