ប្រាសាទបុរាណទាំង ៥ អ្នកទេសចរមិនដែលរំលង ពេលទៅលេង​សៀមរាប

ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ដែលក្នុងនោះរួមមានតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃ។ ជារៀងរាល់ថ្ងៃសម្រាក ឬថ្ងៃបុណ្យទានផ្សេងៗ អ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួនចាត់ទុក​សៀមរាប ជាជម្រើសទីមួយនៅក្នុងការធ្វើដំណើរកម្សាន្ត។ ដោយឡែកក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនប្រភេទ និង​ច្រើនបែប AMS Infotainment យល់ឃើញថា ប្រាសាទបុរាណទាំង ៥ កន្លែងខាងក្រោមនេះ អ្នកទេសចរមិនគួរភ្លេចឡើយ នៅពេលទៅលេងខេត្តសៀមរាបម្ដងៗ៖

១. ប្រាសាទអង្គរវត្ត

Photo by @Sovanna Kem

ប្រាសាទអង្គរវត្ត ត្រូវបានគេចាត់ទុកជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា។ ក្រៅពីនោះ ប្រាសាទអង្គរវត្ត គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្តមួយ មានទីតាំងស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ថ្វីត្បិតតែភ្ងៀវទេសចរជាច្រើនធ្លាប់បានទៅទស្សនាទីនេះជាច្រើនសារក្ដី ប្រាសាទដ៏ចំណាស់មួយនេះ នៅតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនាមិនងាយនឹងអាក់ខានបានឡើយ។ ទាំងនេះក៏ព្រោះតែ ប្រាសាទអង្គរវត្ត គឺជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុតមួយ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាព្រះហស្ថ ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សរ៍ទី ១២។ មួយវិញទៀត ប្រាសាទនេះ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែរចនាបថដ៏ស្រស់ស្អាត និងមានទំហំធំមហិមា ព័ទ្ធជុំវិញទៅដោយគូទឹក និងព្រៃឈើជាច្រើន, នៅក្នុងប្រាសាទមានចម្លាក់នៅលើជញ្ជាំងដែលសុទ្ធតែឆ្លុះបញ្ចាំងពីជិវភាពរស់នៅកាលពីសម័យមុន ប្រវត្តិនៃការធ្វើចម្បាំង ចម្លាក់អាទិទេព ចម្លាក់រឿងព្រេង និងចម្លាក់ផ្សេងៗទៀតដែលមានអត្ថន័យគួរឲ្យចាប់អារម្មណ៍។

២. ប្រាសាទបាយ័ន

បន្ទាប់ពីប្រាសាទអង្គរវត្ត ភ្ញៀវទេសចរជាច្រើនតែងតែចំណាយពេលវេលាទៅទស្សនាប្រាសាទដ៏ចំណាស់មួយនេះ ពីព្រោះថាគ្រប់ពេលធ្វើដំណើរទៅកាន់ទីនេះ អ្នកទេសចរ នឹងបានទស្សនាទេសភាពដងផ្លូវ អមទៅដោយព្រៃឈើ និងដើមឈើធំៗ នៅតាមដងផ្លូវ ជាហេតុធ្វើឲ្យអ្នកទេសចរគយគន់មិនចេះនឿយណាយ។ ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី១ និងទី ២ មានថែវ ដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងចតុបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់​។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តចម្បាំង និងព្យុហយាត្រាជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរ ឬបីជួរ។

៣. ប្រាសាទព្រះខ័ន

Photo by Apsara Media Services

ប្រាសាទព្រះខ័នត្រូវបានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចរាល់នៅក្នុងសម័យព្រះអង្គទេ គឺមហាក្សត្រក្រោយៗ បានសង់បន្ថែមជាបន្ដបន្ទាប់នៅ​សតវត្សរ៍ទី១២ ដល់ទី ១៣។ ប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងនៅក្នុងសតវត្សរ៍ទី១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិស ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណិន្ទ្រវរ្ម័នទី២ ជាព្រះវរបិតា ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា ជ័យរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។ យោងតាមសិលាចារឹកបានចារថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ លើសពីនេះទៅទៀត នៅអំឡុងពេលនៃការជួសជុលរាជធានីយសោធរបុរៈ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញដោយកងទ័ពចាម ប្រាសាទព្រះខ័នមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផង។ ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុក និងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជ័យវរ្ម័នទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ ១១៨១។

៤. ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រីបើតាមសិលាចារឹកហៅថា «ឥសូរបុរៈ»។ ចំណែកឈ្មោះ «ត្រីភុវតមហេស្វរៈ» ប្រែថា ស្ពាននៃព្រះឥសូរជាធំត្រៃភព ឬប្រែថា បុរីព្រះឥសូរ មិនមែនឈ្មោះបន្ទាយស្រីដូចសព្វថ្ងៃនេះទេ។ តាមឯកសារប្រវត្តិសាស្រ្តអាណាចក្រខ្មែរបានកត់ត្រាថា ប្រាសាទបន្ទាយស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺមុនការកសាងប្រាសាទអង្គរវត្ត និងអង្គរធំ ដោយព្រហ្មណ៍ម្នាក់ឈ្មោះ «យជ្ញវរាហៈ» ដែលជាព្រះគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥ សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ បើតាមមគ្គុទេសក៏វិញបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់ជាអ្នកកសាងប្រាសាទនេះ។ ប្រាសាទបន្ទាយស្រី ត្រូវបានសាងសង់ឡើងពីថ្មពណ៌ផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹង ដោយថ្មភក់ពណ៌ផ្កាឈូក និងឥដ្ឋរាងបួនជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ។ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។

៥. ប្រាសាទបេងមាលា

Photo by @យស់ មករា

ប្រាសាទបេងមាលា គឺជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាប្រាសាទមួយដែលមានសំណង់ថ្មបែកបាក់ធ្លាក់គរលើគ្នាជាច្រើនអមជាមួយព្រៃព្រឹក្សាបង្កើតបានទេសភាពមួយគួរជាទីគយគន់។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលែន មានចម្ងាយ ៧៧ គីឡូម៉ែត្រពីក្រុងសៀមរាប ។ ប្រាសាទបេង​មាលា​បាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ តាម​រចនាបថ​អង្គរវត្ត សង់​លើ​ផៃ្ទ​ដី​រាបស្មើ​ទំហំ​១៤​ហិ​កតា (១៨១​ ម៉ែត្រ​គុណ​នឹង ​១៥២​ ម៉ែត្រ​) មាន​កំពែង​៣​ ជាន់ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម ។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បេង​មាលា ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នា​ទិសអាគ្នេយ៍​នៃ​ភ្នំ​គូ​លេ​ន មាន​ចម្ងាយ​ ៧៧​ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok