ចង់ទិញត្រី Albino full red BDS យកទៅចិញ្ចឹមនៅផ្ទះអាចកុំភ្លេចកសិដ្ឋានបង្កាត់ពូជត្រីមួយនេះ

សម្រាប់​ប្រិយមិត្ត​ដែល​តែងតែ​មាន​បំណង​ចង់​ចិញ្ចឹម​កូន​ត្រី​តូច​ៗ​លម្អ​នៅ​តាម​គេហដ្ឋាន កន្លែង​ធ្វើ​ការ ឬ​ហាង​ផ្ទាល់​ខ្លួន​ ​អាច​សាក​​ទៅ​រក​ទិញ​កូន​ត្រី​ពី​កន្លែង​បង្កាត់​ពូជ​ត្រី​មួយ​នេះ​បាន​ដែល​មាន​លក់​ទាំង​កូន​ត្រី និង​ចំណី​ត្រី​ជា​ច្រើន​នៅ​ជាមួយ​គ្នា​តែ​ម្ដង។ ប្លែក​ពី​អត្ថបទ​មុន​ៗ​​ថ្ងៃ​នេះ AMS នឹង​នាំ​លោកអ្នក​ទៅ​ស្គាល់​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ចង់​ដឹង​ថា​តើ​កន្លែង​លក់​កូន​ត្រី​នេះ​មាន​លក់​ត្រី​ប្រភេទ​អ្វី​ខ្លះ​កុំ​ភ្លេច​អាន​អត្ថបទ​នេះ​ពី​ដើម​ដល់​ចប់​ណា។

Dotor Fisherman farm គឺ​ជា​កន្លែង​បង្កាត់​ពូជ​ត្រី​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទ្រាក ឃុំ​ស្រែ​អំបិល ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ​កាន់តែ​ស្រួល​រក​នៅ​គឺ​ទីតាំង​នេះ​ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ ខណ្ឌ​ចំការដូង ១ ផ្លូវ​លេខ ២៥ ផ្ទះ​លេខ ៥៣a ប៉ុន្តែ​សូម​បញ្ជាក់​ថា​លោក​អ្នក​ក៏​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​តាម​អនឡាញ​បាន​ដែរ។

បើ​តាម​ជំនួប​របស់​ AMS ជាមួយ​លោក​សួង កៀតហ៊រ ដែល​ជា​ម្ចាស់​អាជីវកម្ម​មួយ​នេះ​បាន​ឲ្យ​យើង​ដឹង​ថា៖ «កូន​ត្រី​នៅ​កន្លែង​គាត់​គឺ​មាន​ពីរ​ប្រភេទ​ធំ​ៗ​ដូចជា ត្រី​ប្រាំពីរ​ពណ៌ និង​ត្រី​ក្រឹម​តាំង ហើយ​ចំពោះ​ត្រី​ប្រាំពីរ​ពណ៌​គឺ​មាន​រហូត​ទៅ​ដល់​៣០​ពូជ រី​ឯ​ត្រី​ក្រឹម​តាំង​វិញ​មាន​ចំនួន​១០​ពូជ​ជាង ហើយ​ពូជ​ត្រី​មួយ​ចំនួន​គឺ​មាន​ការ​នាំ​ចូល​មក​ពី​ក្រៅ​ប្រទេស និង​មួយ​ចំនួន​ទៀត​នាំ​ចូល​មក​ពី​តាម​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា»។

លោក​បន្ត​ថា៖ «បើ​ក្រឡេក​មក​មើល​ការ​ថែ​ទាំ​វិញ​ចំពោះ​ត្រី​ប្រាំពីរ​ពណ៌​គឺ​មាន​ពពួក​ពូជ​ត្រី​មួយ​ចំនួន​ដែល​ពិបាក​បង្កើត​កូន ហើយ​មួយ​ចំនួន​ទៀត​ពិបាក​ថែ​ទាំ ដូចជា​ពូជ​ខ្លួន​ខ្លី ​(Short Body) មាន​ការ​ពិបាក​នៅ​ក្នុង​ការ​បង្កើត​កូន និង​ពពួក​ពូជ​ដែល​មាន​ភ្នែក​ក្រហម ឧទាហរណ៍​ដូច​ជា​ Albino full red BDS ដែល​មាន​ការ​លំបាក​ក្នុង​ការ​ថែទាំ ឬ​អាច​និយាយ​បាន​ថា​សុខភាព​មិន​សូវ​ល្អ​ប៉ុន្តែ​បាន​សម្រស់​យោង។ រី​ឯ​ពពួក​ពូជ​ត្រី​ក្រឹម​វិញ​មិន​ពិបាក​ក្នុង​ការ​បង្កាត់​ទេ​ប៉ុន្តែ​ពិបាក​ក្នុង​ការ​ថែទាំ​កូន​តូច​ៗ និង​ពិបាក​រក​ចំណី​តម្រូវ​នៅ​ពេល​ដែល​វា​នៅ​តូច»។

វិធីសាស្ត្រ​នៅ​ក្នុង​ការ​ថែទាំ​កូន​ត្រី​ប្រភេទ Albino full red BDS ឲ្យ​បាន​ល្អ​គឺ​ត្រូវ​ចិញ្ចឹម​វា​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​ដែល​មាន​ទំហំ​ប្រមាណ ២០ gallons ស្មើ​និង ​៧៥.៦​ លីត្រ​អម​ជាមួយ​​រុក្ខជាតិ​អណ្ដែត​ទឹក​តិច​តួច​នៅ​ក្នុង​នោះ មួយវិញទៀត​ចំពោះ​​កូន​ត្រី​ដែល​ទើប​ញាស់ ឬ baby brine srimp ​គឺ​ត្រូវ​ដាក់​ដោយ​ឡែក​ពី​មេ​របស់​វា និង​ត្រូវ​ផ្ដល់​ចំណី​ណា​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ជា​ពិសេស​នោះ​គឺ​ចៃ​ទឹក​សមុទ្រ និង​ត្រូវ​តាម​ដាន​ទៅ​លើ​សីតុណ្ហភាព​ទឹក កម្រិត pH និង​កម្រិត​សារធាតុចិញ្ចឹម​ឲ្យ​បាន​ត្រឹម​ត្រូវ​ទើប​ត្រី​មាន​សភាព​រឹង​មាំ។

យ៉ាងណាមិញ​ចំពោះ​ការ​បង្កាត់​ពូជ​ត្រី​គឺ​មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ​ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​រដូវ​ពីរ​សំខាន់​ៗ គឺ​រដូវ​វស្សា និង​រដូវ​ប្រាំង​ហើយ​អ្វី​ដែល​ជា​ការ​រាំង​ទៅ​ដល់​ការ​ថែទាំ​ត្រី​នៅ​កសិដ្ឋាន​នេះ​វិញ​ គឺ​មាន​ការ​លំបាក​នៅ​ក្នុង​រដូវ​វស្សា​ដោយសារ​តែ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​អាកាសធាតុ​ចុះ​ត្រជាក់​ដូច្នេះ​ហើយ​ទើប​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ត្រី​ងាយ​ឈឺ ឬ​ងាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី​មួយ​នេះ​មាន​លក់​ទាំង​កូន​ត្រី ចំណី​ត្រី សម្ភារៈ​សម្រាប់​ចិញ្ចឹម​ត្រី ថ្នាំ​សម្រាប់​ថែ​ទាំ​ត្រី ហើយ​បើ​សិន​ជា​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​កូន​ត្រី​ចេញ​ពី​កសិដ្ឋាន​នេះ​គឺ​មាន​ទាំង​តម្លៃ​បោះ​ដុំ និង​លក់​រាយ​ដែល​មាន​តម្លៃ​ចាប់​ពី​២ ​ទៅ ​៥​ ដុល្លារ​ក្នុង​មួយ​ក្បាល ក្រៅ​ពី​នោះ​លោក​អ្នក​ក៏​អាច​ធ្វើ​ការ​កុម្ម៉ង់​តាម​អនឡាន​ក៏​បាន ឬ​ទៅ​មើល​ផ្ទាល់​ក៏​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ