ចង់ឱ្យសក់ទន់រលាស់រលោងស្អាត សាកប៉ុន្មានវិធីមើល

ជាធម្មជាតិរបស់ស្រីគឺតែងតែចង់បានភាពស្រស់ស្អាតជានិច្ចមិនថាជាការស្លៀកពាក់ ការតុបតែងមុខ ឬការតុបតែងខ្លួននោះទេ។ ចំណុចដែលលើកសម្រស់មនុស្សស្រីកាន់តែខ្លាំងនោះគឺសក់នេះហើយ។​ មិនថាតែមនុស្សស្រីនោះទេ សូម្បីតែមនុស្សប្រុសក៏ចង់បានសក់ស្អាត មានសុខភាពល្អ និងទន់រលោងដែរ។ ចំពោះការថែរក្សាសក់មិនត្រឹមតែពឹងលើការប្រើប្រាស់ផលិតផលតែមុខនោះទេ អ៊ីចឹងថ្ងៃនេះ AMS នឹងចែករំលែកគន្លឹះខ្លះៗដែលជួយឱ្យសក់ស្អាត។

១. យល់ដឹងឱ្យច្បាស់ពីប្រភេទសក់របស់ខ្លួន

ការថែរក្សាសក់មិនខុសពីការថែរក្សាស្បែកមុខនោះទេគឺជំហានដំបូងបំផុតត្រូវស្គាល់ពីប្រភេទសក់របស់ខ្លួនជាមុនសិន​។ តាមការសិក្សានិងស្រាវជ្រាវពីអ្នកជំនាញជាច្រើន សក់មនុស្សត្រូវបានបែកចែកជា ៤ ប្រភេទគឺសក់ត្រង់ សក់ទឹករលក សក់រួញ និងសក់រួញខ្លាំង (ក្រញ៉ាញ់)។ នៅពេលដឹងពីប្រភេទសក់ខ្លួនឯងច្បាស់ហើយ អ្នកទាំងអស់គ្នានឹងកាន់តែមានភាពងាយស្រួលក្នុងការជ្រើសរើសផលិតផល វិធីថែទាំសក់ និងការព្យាបាលសរសៃសក់។ ជាឧទាហរណ៍ ការប្រើប្រាស់ក្រាស់សិតសក់ក៏ត្រូវរើសឱ្យត្រូវតាមប្រភេទសក់ដែរ ដោយក្រាស់រឹងគេប្រើដើម្បី​ឱ្យសក់ត្រង់ជាងមុននិងមើលទៅក្រាស់ជាងមុន។ ចំណែកឯក្រាស់ទន់គឺអាចតម្រូវបានគ្រប់ប្រភេទសក់។

២. ពេលសម្ងួតសក់

យោងតាមលោក Jon Reyman ជាអ្នកតំណាងឱ្យ Dyson Global Styling មនុស្សភាគច្រើននៅពេលកក់សក់ហើយគេតែងតែផ្លុំសម្ងួតសក់ភ្លាមៗ។ ការសម្ងួតសក់មិនខុសពីការថែរក្សាមុខពេលងូតទឹកហើយដោយត្រូវលាបសេរ៉ូមនិងគ្រីមផ្ដល់សំណើមជាដើម។ ដូចគ្នាទៅនឹងមុខដែរ មុនពេលសម្ងួតសក់អ្នកទាំងអស់គ្នាគួរជ្រើសរើសសេរ៉ូម ឬស្រ្ពាយណាមួយដែលសក្ដិសមទៅនឹងប្រភេទសក់មកលាបជាមុនសិនទើបល្អ។ លើសពីនេះទៅទៀតការជ្រើសរើសម៉ាស៊ីនផ្លុំសក់ក៏ជាកត្តាសំខាន់ដែរដោយត្រូវប្រាកដថាម៉ាស៊ីននោះមានគុណភាពល្អនិងបច្ចេកវិទ្យាត្រឹមត្រូវ។ ក្នុងដំណើរការការសម្ងួតសក់នោះអ្នកទាំងអស់គ្នាមិនគួរប្រើកម្លាំងខ្លាំងពេកនោះទេ ព្រោះពេលសក់នៅសើម វាពិតជាខ្សោយនិងងាយដាច់មែនទែន។

៣. ពិចារណាមុនលាបពណ៌សក់

ដូចខាងលើមនុស្សតែងតែសម្ងួតពេលសក់សើម ពេលខ្លះថែមទាំងប្រើម៉ាស៊ីនកៀប ឬរមូលទៀតផង។​ កម្ដៅដែលត្រូវបានប្រើទៅលើស្បែកក្បាលនិងសក់កាន់តែច្រើននោះវាក៏កាន់តែងាយជ្រុះ។ ណាមួយក្នុងពេលបច្ចុប្បន្នមនុស្សជាច្រើនកំពុងពេញនិយមលេងពណ៌សក់ប្លែកៗ តែត្រូវចាំថាថ្នាំពណ៌ដែលអ្នកកំពុងលាបនោះវាអាចជ្រាបចូលទៅដល់ឬសសក់អាចបណ្ដាលឱ្យឬសសក់ខ្សោយ ងាយជ្រុះ និងមិនងាយដុះឡើងវិញឡើយ។ ដូចនេះមុនពេលសម្រេចថាលាបសក់សូមគិតឱ្យច្បាស់ថាសក់របស់អ្នកទាំងអស់គ្នារឹងមាំគ្រប់គ្រាន់ហើយឬនៅ។

៤. ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់

មនុស្សគ្រប់គ្នាតែងតែចង់បានសក់ក្រាស់ ទន់រលោង និងមានសំណើម។ ការផ្លុំសម្ងួតសក់ឱ្យបានត្រឹមត្រូវក៏ជាផ្នែកមួយដែលអាចជួយឱ្យសក់មានសុខភាពល្អដែរ។ ដើម្បីឱ្យសក់មើលទៅក្រាស់ហើយរលាស់ស្អាត អ្នកទាំងអស់គ្នាត្រូវផ្លុំសក់ក្នុងទិសដៅផ្ទុយពីការលូតលាស់សក់ ឧទាហរណ៍ផ្លុំបញ្ច្រាសពីមុខទៅក្រោយ ពីក្រោមទីលើជាដើម។ ទីនេះមិនមែនមានន័យថាការផ្លុំសក់ស្របទិសដៅនៃលូតលាស់របស់សក់ជាវិធីខុសនោះទេ តែធ្វើបែបនេះស្បែកក្បាលអាចនឹងទទួលកម្ដៅខ្លាំងជាហេតុធ្វើឱ្យឬសសក់ខ្សោយនិងឆាប់ជ្រុះជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ