៥ទម្លាប់ត្រូវចាប់ផ្ដើម បើនៅស្រលាញ់ខ្លួនឯង និងចង់រស់បានយូរ

ឆ្នាំចាស់ទៅបាត់ឆ្នាំថ្មីក៏ចូលមកដល់ ដូចនេះអ្វីដែលមិនល្អត្រូវទម្លាក់ចោលនៅឆ្នាំចាស់ឱ្យអស់ហើយចាប់ផ្ដើមរឿងល្អៗថ្មីៗនៅឆ្នាំថ្មីម្ដង។ ទោះបីជាឆ្នាំចាស់មានបញ្ហាច្រើនមែន​​ តែចូលដល់ឆ្នាំថ្មីហើយត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗជាពិសេសគឺមនុស្សស្រីផ្ទាល់តែម្ដង។ ស្រឡាញ់ខ្លួនឯង! តើត្រូវធ្វើម៉េចទៅ?

១. បែរមកញ៉ាំអាហារធម្មជាតិ

ប្រសិនបើចង់បានរាងស្អាត និងមានសុខភាពល្អរឿងដំបូងបំផុតដែលត្រូវយកចិត្តទុកដាក់គឺការជ្រើសរើសអាហារ។ ការញ៉ាំអាហារធម្មជាតិច្រើនអាចជួយសម្រួលដល់ការគ្រប់គ្រងទម្ងន់ កាត់បន្ថយជាតិខ្លាញ់ និងរក្សាសុខភាពបានល្អដោយសារអាហារធម្មជាតិផ្ដល់សារប្រយោជន៍និងសារធាតុចិញ្ចឹមល្អៗដល់រាងកាយច្រើនជាងអាហារកែច្នៃ។

២. ចម្អិនអាហារដោយខ្លួនឯង

ការចម្អិនម្ហូបញ៉ាំដោយខ្លួនឯងអាចនឹងចំណាយពេលច្រើនជាងការទិញអាហារពីក្រៅមកញ៉ាំ។ ប៉ុន្តែចំពោះអាហារខាងក្រៅអ្នកមិនបានឃើញដោយផ្ទាល់ភ្នែកនោះទេថាគេប្រើអ្វីខ្លះនោះទេ។ ផ្ទុយទៅវិញ ការធ្វើម្ហូបញ៉ាំដោយខ្លួនឯងអ្នកទាំងអស់គ្នានឹងគ្រប់គ្រងបានទាំងគុណភាព និងបរិមាណបាន។ វាមានន័យថាអ្នកអាចប្រើគ្រឿងផ្សំអ្វីខ្លះ ប្រេងប្រភេទណា និងញ៉ាំសាច់បែបណាជាដើម។

៣. កុំញ៉ាំតិចពេក

ចង់សម្រកទម្ងន់ហើយមានសុខភាពល្អ ការគ្រប់គ្រងរបបអាហារគឺជាចំណុចសំខាន់បំផុត។ មានមនុស្សជាច្រើនចង់សម្រកទម្ងន់តែបែរជាខំប្រឹងតមមិនញ៉ាំអាហារទៅវិញដែលនេះមិនមែនជារបៀបសម្រកទម្ងន់ដោយត្រឹមត្រូវនោះទេ។ ការតមមិនញ៉ាំបែបនេះពិតជាបានផលមែន តែត្រឹមរយៈពេលប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះ។ ក្រោយមកក្រពះ ការរំលាយអាហារ និងផ្លូវចិត្តសុទ្ធតែត្រូវបានប៉ះពាល់ទាំងអស់។ ដូចនេះកុំធ្វើបាបខ្លួនឯងពេកហើយងាកមករកវិធីសម្រកទម្ងន់ឱ្យបានត្រឹមត្រូវដោយគ្រាន់តែញ៉ាំអាហារដែលសម្បូរជីវជាតិឱ្យបានច្រើននិងហាត់ប្រាណឱ្យទៀងទាត់។

៤. ចាប់ផ្ដើមហាត់ប្រាណ

មានមនុស្សជាច្រើនចាប់ផ្ដើមហាត់ប្រាណហើយក៏បោះបង់ចោលពាក់កណ្ដាលទីដោយសារវាមានការពិបាកមែនទែនដូចជាឈឺខ្លួនជាដើម។ វាជាការប្រសើរបើសិនជាអ្នកទាំងអស់គ្នាងាកមករកទម្លាប់ហាត់ប្រាណវិញដោយមិនចាំបាច់ហាត់ច្រើនហើយយូរពេកនោះទេគ្រាន់តែ ៣០ នាទីក្នុងមួយថ្ងៃក៏បានដែរ។ តាមការធ្វើលំហាត់ប្រាណនេះមិនត្រឹមតែបានសុខភាពល្អនិងរាងស្អាតទេ វាថែមទាំងជួយបន្ថយអារម្មណ៍ស្មុគស្មាញតានតឹងបានទៀតផង។

៥. ផ្ដល់ពេលវេលាដល់ខ្លួនឯងឱ្យបានច្រើន

ពេលសុខភាពផ្លូវចិត្តមិនល្អហើយនោះសុខភាពផ្លូវកាយក៏ទ្រុឌទ្រោមទៅតាមនោះដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅអ្នកទាំងអស់គ្នាបានជួបប្រទះនឹងបញ្ហាក៏ដូចជាភាពតានតឹងច្រើនមកហើយ ដូច្នេះឆ្នាំនេះត្រូវលើកទឹកចិត្តខ្លួនឱ្យបានច្រើនជាងមុន។ អ្នកទាំងអស់គ្នាអាចជ្រើសរើសយកការគេង អានសៀវភៅ ហាត់យូហ្កា ស្ដាប់ចម្រៀង ដើរលេង ឬសកម្មភាពផ្សេងៗដែលគិតថាធ្វើហើយសប្បាយចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន