រឿង ៥យ៉ាងដែលកូនៗគួរធ្វើបំផុត ដើម្បីថែរក្សាសុខភាពនិងផ្លូវចិត្តឪពុកម្ដាយ

ចាប់តាំងពីថ្ងៃដែលអ្នកទាំងអស់គ្នានៅក្នុងផ្ទៃរហូតដល់វ័យចំណាស់ប៉ុណ្ណាក៏ដោយ ក៏អ្នកមានគុណមិនដែលភ្លេចពីការព្រួយបារម្ភនិងមើលថែអ្នកដែរ។ ពួកគាត់បានចំណាយពេលវេលានិងថវិកាច្រើនខ្លាំងមកហើយ ដើម្បីឱ្យកូនៗមានសុខភាពល្អនិងរស់នៅដោយរីករាយ។ ដូចនេះវាដល់ពេលហើយដែលអ្នកទាំងអស់គ្នាត្រូវមើលថែរក្សាពួកគាត់ម្ដង។ ពិតមែនហើយវាអាចមានការលំបាកខ្លះៗក្នុងការមើលថែមនុស្សចាស់ ប៉ុន្តែបើជាយ៉ាងណាត្រូវគិតដល់មូលហេតុ ២ យ៉ាងវិញគឺទីមួយពួកគាត់ចិញ្ចឹមអ្នកហើយមើលថែអ្នកតាំងពីតូចដោយមិនរអ៊ូរទាំច្រើនទេ និងទីពីរធ្វើបុណ្យទាន់ខែភ្លឺ។ តើធ្វើយ៉ាងណាខ្លះដើម្បីមើលថែពួកគាត់ឱ្យបានល្អ?

១. រៀបចំរបបអាហារឱ្យបានត្រឹមត្រូវ

នៅពេលវ័យពួកគាត់កាន់តែចាស់ថាមពលក្នុងខ្លួនគាត់ក៏កាន់តែថយចុះដែរ។ ដូចនេះត្រូវរៀបចំរបបអាហារណាដែលផ្ដល់ថាមពលដល់គាត់ដោយកាត់បន្ថយអាហារមានជាតិម្សៅ ជាតិស្ករ និងជាតិខ្លាញ់ហើយបកមកផ្ដោតលើអាហារមានប្រូតេអ៊ីនវិញដូចជាត្រី បន្លែ ផ្លែឈើជាដើម។ ការចម្អិនអាហារឱ្យឆ្អិនដោយស្ល ចំហុយ ឬដុតជាជម្រើសល្អបំផុតសម្រាប់ពួកគាត់ និងត្រូវជៀសវាងអាហារហឹរផងដែរ។

២. ផឹកទឹកមួយថ្ងៃយ៉ាងតិច ៦-៨ កែវ

ស្របពេលដែលថាមពលថយចុះ ការរំលាយអាហាររបស់ពួកគាត់ក៏ខ្សោយតាមហ្នឹងដែរ។ ដូចនេះសម្រាប់មនុស្សចាស់គួរតែលើកទឹកចិត្តដល់ពួកគាត់ឱ្យពិសាទឹកយ៉ាងណាស់ពី ៦ ទៅ ៨​ កែវក្នុងមួយថ្ងៃទើបល្អ។ ម្យ៉ាងវិញទៀត ការទទួលទានទឹកស្អាតក៏អាចជួយសម្រួលដល់ការទល់លាមក ប្រព័ន្ធរំលាយអាហារ ក៏ដូចជាជួយឱ្យពោះវៀនរបស់ពួកគាត់ធ្វើការកាន់តែល្អផងដែរ។

៣. ការធ្វើលំហាត់ប្រាណ

សម្រាប់មនុស្សចាស់ ការធ្វើលំហាត់ប្រាណបន្តិចបន្តួចក៏អាចជួយឱ្យស្ថានភាពសុខភាពរបស់ពួកគាត់មានភាពល្អប្រសើរដែរ។ ការធ្វើលំហាត់ប្រាណតិចៗបែបនេះអាចជួយដល់ឆ្អឹង សាច់ដុំ ចលនានៃចរន្តឈាម តម្រងនោម និងកន្លែងផ្សេងៗទៀតផង។ លំហាត់ប្រាណដែលអ្នកជំនាញណែនាំនោះគឺការដើរយឺតៗហើយបោះដៃទៅមុខទៅក្រោយតិចៗរយៈពេល ១០ ទៅ ២០ នាទីក្នុងមួយថ្ងៃហើយអាចធ្វើវាជារៀងរាល់ថ្ងៃបាន។

៤. ផ្ដល់បរិយាកាសរស់នៅល្អដល់គាត់

ការលើកទឹកចិត្ត ក្ដីស្រឡាញ់ និងភាពកក់ក្ដៅពិតជាសំខាន់ណាស់សម្រាប់មនុស្សចាស់។ ការរស់នៅក្នុងបរិយាកាសមួយដ៏ល្អវាពិតជាជួយសម្រួលស្ថានភាពសុខភាពរបស់ពួកគាត់ច្រើនមែនទែនទាំងផ្លូវកាយនិងផ្លូវចិត្ត។ ដូច្នេះអ្នកគួរយកចិត្តទុកដាក់ចម្បងបំផុតគឺអនាម័យក្នុងផ្ទះ បន្ទាប់មកសម្ភារៈការពារគ្រោះថ្នាក់ផ្សេងៗ ឬសម្ភារៈសង្គ្រោះបឋមជាដើម។ លើសពីនេះអ្នកគួរចំណាយពេលជូនពួកគាត់ដើរលំហែកាយ​ឱ្យបានច្រើន ដែលនេះពិតជាជួយសម្រួលច្រើនមែនទែនជាពិសេសគឺផ្លូវចិត្តផ្ទាល់តែម្ដង។

៥. ការឆែកសុខភាពជាប្រចាំ

ជាធម្មតាមនុស្សចាស់ជាវ័យមួយដែលងាយនឹងមានជម្ងឺ ដូចនេះវាក៏ជាជម្រើសល្អដែរដែលអ្នកថែរក្សាពួកគាត់ដោយទៅមន្ទីរពេទ្យតាមដានសុខភាពជាប្រចាំនោះ។ ម្យ៉ាងវិញទៀត ការចេះតាមដានសុខភាពជាប្រចាំបែបនេះក៏ជាវិធីមួយអាចជួយឱ្យពួកគាត់មិនអារម្មណ៍ឯកា មានភាពកក់ក្ដៅ និងក្ដីស្រឡាញ់ពីកូនៗបានទៀតផង។ ប្រសិនបើអ្នកទាំងអស់គ្នាកត់សម្គាល់ថាពួកគាត់មានរោគសញ្ញាសង្ស័យណាមួយៗត្រូវនាំទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាមៗជៀសវាងជំងឺនោះកាន់តែធ្ងន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម