អស់បារម្ភ! អ្នកមានទម្លាប់ចូលគេងយឺតអាចថែរក្សាស្បែកតាម ៥ វិធីនេះ

ជាទូទៅអ្នកដែលមានទម្លាប់ចូលគេងយឺត ឬយប់ជ្រៅហើយងើបលឿនភាគច្រើនគឺមានបញ្ហាស្បែកមុខខ្មៅស្រអាប់ដោយសារតែការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យស្បែកមានបញ្ហាដូចជារន្ធញើសរីកធំ ស្បែកស្ងួតជាងមុន ឬឡើងខ្លាញ់ជាងមុនជាដើម។ លើសពីនេះទៅទៀត សម្រាប់អ្នកដែលមានទម្លាប់ចូលគេងយប់ជ្រៅពេកក៏អាចបណ្ដាលស្បែកមានស្នាមជ្រីវជ្រួញកាន់តែច្រើនហើយកាន់តែឆាប់ចាស់ផងដែរ។ ដូចនេះថ្ងៃនេះ AMS នឹងចែករំលែកពីគន្លឹះមួយចំនួនក្នុងការថែរក្សាស្បែកមុខសម្រាប់អ្នកមានទម្លាប់ចូលគេងយប់ជ្រៅ៖

១. ផឹកទឹកឱ្យបានច្រើន

ការចូលគេងយប់ជ្រៅពេកនឹងបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹកដែលជាមូលហេតុធ្វើឱ្យស្បែកឆាប់ស្ងួតហើយងាយឡើងស្នាមជ្រីវជ្រួញទៀតផង។ លើសពីនេះទៀត សម្រាប់អ្នកមានស្បែកមុខខ្លាញ់នឹងមានជាតិខ្លាញ់ឡើងមកកាន់តែច្រើនព្រោះស្បែកនឹងព្យាយាមផលិតប្រេងស្របពេលដែលរាងកាយកំពុងបាត់បង់ជាតិទឹក។ ដូចនេះត្រូវរក្សាសំណើមក្នុងរាងកាយឱ្យល្អដោយព្យាយាមផឹកទឹកឱ្យបានច្រើន។

២. លាងសម្អាតមុខមុនពេលចូលគេង

ការលាងសម្អាតស្បែកមុនពេលគេងគឺជារឿងដ៏សំខាន់បំផុតដោយសារតែនៅពេលថ្ងៃធូលីដី និងជាតិកខ្វក់ជាច្រើននឹងតោងជាប់លើស្បែក។ ស្របពេលដែលស្បែកកំពុងបាត់បង់ជាតិទឹកហើយការលាងសម្អាតមុខមិនបានត្រឹមត្រូវទៀត វាអាចនឹងបណ្ដាលឱ្យឆាប់ឡើងមុន និងស្នាមជ្រីវជ្រួញថែមទៀតផង។

៣. លាងសម្អាតមុខជាមួយទឹកត្រជាក់

ការមុជទឹកក្ដៅពិតជាអាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ តែវាអាចធ្វើឱ្យរន្ធញើសរបស់យើងរីកកាន់តែធំ។ លើសពីនេះទៅទៀត ការប្រើប្រាស់ទឹកក្ដៅញឹកញាប់អាចបណ្ដាលឱ្យស្បែកយើងងាយនឹងរោល ឆាប់ស្ងួតហើយបង្កជាស្នាមជ្រួញលើផ្ទៃមុខបានយ៉ាងងាយ។ ដូចនេះអ្នកទាំងអស់គ្នាគួរតែព្យាយាមប្រើប្រាស់ទឹកត្រជាក់មកលាងសម្អាតមុខឱ្យបានច្រើនដោយសារតែទឹកត្រជាក់អាចជួយកាត់បន្ថយហានិភ័យនៃការរលាករន្ធញើសដែលជាមូលហេតុបង្កឱ្យស្បែកមានបញ្ហាផ្សេងៗ។

៤. ចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន

នៅពេលយើងទទួលទានតែ កាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗវានឹងធ្វើឱ្យយើងមានថាមពលពេញមួយថ្ងៃដោយសារតែជាតិកាហ្វេអ៊ីនដែលនៅក្នុងនោះ។ ប៉ុន្តែភេសជ្ជៈទាំងនោះក៏អាចធ្វើឱ្យរាងកាយយើងបាត់បង់ជាតិទឹកបានដែរ​ដោយសារតែវាមិនត្រឹមតែមិនបានផ្ដល់ជាតិទឹកដល់រាងកាយទេថែមទាំងបញ្ចេញជាតិទឹកតាមរយៈទឹកនោមតៀតផង។

៥. ការថែរក្សាស្បែក

ក្រៅពីការអនុវត្តប៉ុន្មានចំណុចខាងលើហើយ ការប្រើប្រាស់ផលិតផលថែរក្សាស្បែកមុខក៏ជាចំណែកមួយធ្វើឱ្យស្បែកយើងប្រសើរឡើងវិញបានដែរ។ ចំពោះផលិតផលថែរក្សាស្បែកមុខនេះផងដែរ គួរតែជ្រើសរើសផលិតផលណាមួយដែលមានជាតិសំណើមខ្ពស់ដើម្បីរក្សាកុំឱ្យស្បែកស្ងួតហើយមុខខ្វះជាតិទឹក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ