ស្ដាយមែន! តារាប្រុសល្បី ៤ រូបប៊ិះនឹងសម្ដែងជាតួឯកក្នុងរឿង Descendants of the Sun តែបែរជាបដិសេធទៅវិញ  

រំលឹកទៅឆ្នាំ ២០១៦ រឿងភាគកូរ៉េ Descendants of the Sun ពិតជាមានភាពល្បីល្បាញខ្លាំងមិនត្រឹមតែកូរ៉េនោះទេ គឺសឹងតែទូទាំងពិភពលោកតែម្ដង។ ភាពល្បីល្បាញរបស់រឿងភាគនេះក៏បានធ្វើឱ្យតួឯកប្រុសស្រីទាំង ២ លោក Song Joongki និង Song Hyekyo កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងថែមមួយកម្រិតទៀត។

តែយ៉ាងណាមិញ បើតាមការបញ្ជាក់ប្រាប់ពីក្រុមការងារ និងអ្នកដឹកនាំផ្ទាល់របស់រឿងភាគ Descendants of the Sun មុននឹងតួអង្គឯកប្រុស Captain Yoo ShiJin ធ្លាក់ទៅលើតារាសម្ដែងប្រុស Song Joongki គឺមានតារាប្រុសល្បីៗ ចំនួន ៤ រូបផ្សេងទៀតដែលត្រូវគេជ្រើសរើស ប៉ុន្ដែដោយសារហេតុផលនានាពួកគេសុទ្ធសឹងតែបដិសេធមិនចូលរួមសម្ដែងទាំងអស់។ ចុងក្រោយ គេក៏ជ្រើសយកតារាប្រុស Song Joongki តែម្ដង។

សម្រាប់ជម្រើសដំបូងរបស់តួឯកប្រុស Yoo ShiJin គឺត្រូវបានទៅលើតារាសម្ដែងប្រុសល្បីប្រចាំប្រទេសកូរ៉េគឹលោក Wonbin។ សម្រាប់មូលហេតុដោយសារតែ Descendants of the Sun ជារឿងភាគដែលត្រូវថតចប់ឱ្យអស់ទើបចាក់ផ្សាយតាមក្រោយខុសពីរឿងកូរ៉េទូទៅថតបណ្ដើរចាក់ផ្សាយបណ្ដើរ។ ដូច្នេះមហាជនជឿថា តារាប្រុសវ័យ ៤៣ ឆ្នាំ បដិសេធព្រោះខ្លាចថាបើសាច់រឿងមិនត្រូវចិត្តអ្នកទស្សនាគឺមិនអាចកែប្រែអ្វីឡើយដូច្នេះបើមានកំហុសឆ្គងគឺនឹងខ្ទេចមួយរឿងតែម្ដង។ ជាទូទៅរឿងភាគកូរ៉េគឺថតបណ្ដើរចាក់ផ្សាយបណ្ដើរ អ៊ីចឹងនៅពេលដែលមានបញ្ហាអ្វីមួយក្រុមការងាររឿងភាគអាចកែប្រែកំហុសឆ្គង ឬកែសាច់រឿងទៅតាមចិត្តអ្នកទស្សនាបាន។

បន្ទាប់ពីតារាប្រុស Wonbin បដិសេធ តួអង្គ Yoo ShiJin ក៏ត្រូវបង្វែរទៅរកតារាប្រុសល្បី Jo InSung។ តែក៏ត្រូវបានតារាប្រុសវ័យ ៤០ ឆ្នាំនេះបដិសេធដូចគ្នាតែមិនបានបញ្ជាក់ពីហេតុផលឡើយ។ ក្រោយមកក្រុមការងាររឿងភាគក៏បានដាក់សំណើនេះទៅតារាប្រុសល្បី GongYoo ម្ដង តែក៏ត្រូវខកចិត្តជាលើកទី ៣ ព្រោះតារាប្រុសវ័យ ៤២ ឆ្នាំនេះ បដិសេធទៀតក្រោមហេតុផលលោកមិនចង់ស្នាក់នៅក្រៅប្រទេសយូរពេក និងមិនចង់កាត់សក់របស់ខ្លួនឱ្យខ្លីពេក។ ថ្វីបើ GongYoo បានបដិសេធមិនសម្ដែងក្នុងរឿង Descendants of the Sun តែលោកបានបង្ហាញខ្លួនក្នុងរឿង Guardian: The Lonely and Great God ដែលមានភាពល្បីល្បាញមិនចាញ់គ្នាប៉ុន្មាន។


តារាប្រុសទី ៤ ដែលត្រូវបានគេស្នើឱ្យមកសម្ដែងជា Captain Yoo ShiJin គឺជាតារាប្រុស Kim Woobin តែជាលទ្ធផលក៏ត្រូវតារាប្រុស ៣២ ឆ្នាំនេះបដិសេធដូចគ្នា។ ចំពោះមូលហេតុមានច្រើនដោយក្នុងនោះលោកមិនសូវពេញចិត្តសាច់រឿងទាក់ទងនឹងទាហាន និងផ្សេងៗទៀត។ ចុងក្រោយ តារាប្រុស Song Joongki គឺជាតារាប្រុសដែលហ៊ានប្រថុយទទួលយករឿងភាគមួយនេះមកសម្ដែង។

ក្រោយពីបានដឹងដំណឹងនេះ អ្នកគាំទ្រជាច្រើនសុទ្ធតែបញ្ចេញមតិខុសគ្នាដែលភាគច្រើនពួកគេសុទ្ធសឹងតែលើកឡើងថា តើមានរឿងអ្វីកើតឡើងទៅបើតារាប្រុស ៤ នាក់ខាងលើសុទ្ធតែទទួលសម្ដែងក្នុងរឿង Descendants of the Sun ? ជាពិសេសពួកគេចង់ឃើញតារាប្រុស Wonbin សម្ដែងជា Captain Yoo ShiJin ខ្លាំងមែនទែន។

គួរបញ្ជាក់ មកទល់ពេលនេះរឿង Descendants of the Sun នៅតែជាប់ជារឿងដែលទទួលបាន rate ខ្ពស់បំផុតប្រចាំប្រវត្ដិសាស្ដ្ររបស់ស្ថានីយទូរទស្សន៍ KBS ដោយទទួលបានដល់ទៅ ៣៨.៨ ភាគរយអំឡុងពេលចាក់ផ្សាយកាលពីឆ្នាំ ២០១៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន