ដឹងនៅ៖ហេតុអ្វីឈ្លើងសមុទ្រថ្លៃខ្លាំង រហូតអ្នកនេសាទហ៊ានប្រថុយជីវិតចាប់វា

ឈ្លើង​សមុទ្រ​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​ខ្លាំង ​រហូត​ធ្វើ​ឲ្យ​អ្នក​នេសាទ​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​ចាប់​វា។ ជា​ធម្មតា​ត្រសក់​មាន​តម្លៃ​ត្រឹម​តែ​ ៣ ដុល្លារ​ប៉ុណ្ណោះ​នៅ​បរទេស ប៉ុន្តែ​ត្រសក់​សមុទ្រ​ ឬ​ឈ្លើង​សមុទ្រនេះ​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៣ ០០០ ដុល្លារ​ក្នុង​មួយ​គីឡូ​ ដែល​ជាហេតុធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ប្រថុយ​ជីវិត ​ដើម្បី​ចាប់​វា​ប្រសិន​បើ​បាន​ជួប។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​​ធ្វើ​ឲ្យ​សត្វ​ឈ្លើង​សមុទ្រ​ មាន​តម្លៃ​ថ្លៃ​ខ្លាំង​បែប​នេះ?

សត្វ​ឈ្លើង​សមុទ្រ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​មួយ។ បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​​លើ​សត្វ​​​សមុទ្រ​ គឺលោក Steven Purcell បាន​និយាយ​ថា​សត្វ​ឈ្លើង​សមុទ្រ​មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់​។ វា​គឺ​ជា​សត្វ​ចម្លែក​មួយ​ប្រភេទ ដែល​គ្មាន​អវយវៈ​អ្វី​ឡើយ។ វា​គ្មាន​ភ្នែក​ទេ​ មាន​តែ​មាត់​មួយ និង​គូទ​ហើយ​សរីរាង្គ​ទាំង​មូល​នៅ​ចន្លោះ​នោះ។ ឈ្លើង​សមុទ្រ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ប្រជាជន​នៅ​ទ្វីប​អាស៊ី​ចាត់​ទុក​ជា​របស់​កម្រ ដែល​ក្រុម​អ្នក​មាន​បរិភោគ​វា​ យល់​ថា​វា​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់។ តម្រូវ​ការ​សត្វ​ឈ្លើង​សមុទ្រ​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ខ្លាំង​នៅ​អំឡុង​ទសវត្ស​ទី ៨០ នៅ​ពេល​ដែល​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​នៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​ខ្ពស់ ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ទិញ​អាហារ​ថ្លៃ​ៗ និង​របស់​ប្រណិត​ៗ។ សព្វ​ថ្ងៃ​នេះ​ជនជាតិ​ចិន​ទិញ​ឈ្លើង​សមុទ្រ​សំងួត ហើយ​វេច​ខ្ចប់​ធ្វើ​ជា​កាដួ​ជូន​មនុស្ស​ដែល​ខ្លួន​រាប់​អាន ដែល​ធ្វើ​ឲ្យ​សត្វ​មួយ​​នេះ​កាន់​តែ​មាន​តម្លៃ និង​តម្លៃ​ខ្ពស់​ឡើង​ៗ។

ឈ្លើង​សមុទ្រ​មាន​រហូត​ទៅ​ដល់​ ១ ២៥០​ ប្រភេទ​ឯណោះ​ ប៉ុន្តែ​ឈ្លើង​សមុទ្រ​របស់​ជប៉ុន​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ជា​មួយ​នឹង​តម្លៃ​ ៣ ៥០០ ដុល្លារ​ក្នុង​មួយ​គីឡូ​ធ្វើ​ឲ្យ​សត្វ​មួយ​នេះ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​លើ​ទី​ផ្សារ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ត្រី​នាគ ឬ​ប្រភេទ​ត្រី​ដទៃ​ទៀត។ ​ឈ្លើង​សមុទ្រ​មាន​សារធាតុ​គីមី​មួយ​ប្រភេទ​ឈ្មោះ​ថា fucosylated glycosaminoglycan នៅ​ក្នុង​ស្បែក​របស់​វា​ដែល​ប្រជាជន​នៅ​អាស៊ី​បាន​ប្រើ​ប្រាស់​វា​ក្នុង​ការ​ព្យាបាល​ជំងឺ​សន្លាក់​ជា​ច្រើន​សតវត្ស​មក​ហើយ។ យ៉ាងណា​ថ្មីៗ​នេះ​នៅ​អឺរ៉ុប​ អ្នក​ជំនាញ​បាន​ប្រើ​វា​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក និង​ដុំកំណក​ឈាម​ផង​ដែរ។

ចាប់​តាំង​ពី​ឆ្នាំ ១៩៩៦ ដល់ ២០១១ ចំនួន​ប្រទេស​ដែល​នាំ​ចេញ​ឈ្លើង​សមុទ្រ​មាន​ការ​ផ្ទុះ​ឡើង​ពី ៣៥ ដល់​ ៨៣ ​ប្រទេស​ដែល​ជា​ចំនួន​តម្រូវ​ការ​ដ៏​ច្រើន​លើស​លុប។ ជា​ឧទាហរណ៍​នៅ​ប្រទេស​មិកស៊ិក​ចំនួន​ឈ្លើង​សមុទ្រ​មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៩៥ ភាគរយ​ដែល​បង្ក​ជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់​គ្នា​ និង​អ្នក​នេសាទ​ត្រូវ​មុជ​ទឹក​កាន់​តែ​ជ្រៅ ​ដើម្បី​ស្វែង​រក​វា​រហូត​ដល់​ពិការ​ជើង និង​មាន​ករណី​បាត់​បង់​ជីវិត​មួយ​ចំនួន​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន