ថែបំប៉នស្បែកឲ្យភ្លឺថ្លា និងក្មេងជាងវ័យ ត្រូវគិតដល់បន្លែ ៥ មុខនេះ

មនុស្សជាច្រើនតែងតែចង់បានស្បែកស្អាត​ ភ្លឺរលោង និងក្មេងជាងវ័យ។ ដូចនេះពួកគេភាគច្រើនបានប្រើប្រាស់ផលិតផលថែរក្សាស្បែក ដើម្បីផ្ដល់សំណើម និងចិញ្ចឹមស្បែកឱ្យមើលទៅស្រស់ថ្លាពីខាងក្នុង។ លើសពីនេះទៀត ការទទួលទានបន្លែក៏ជាវិធីមួយជួយការពារ និងចិញ្ចឹមស្បែកពីបញ្ហាផ្សេងៗបាន មិនចាញ់ផលិតផលថែរក្សាស្បែកនោះទេ។ ថ្ងៃនេះ AMS នឹងចែករំលែក​បន្លែចំនួន ៥ មុខ ដែលអាចជួយ​បំប៉នស្បែកឱ្យមានសុខភាពល្អ​ថែមទាំងក្មេងជាងវ័យទៀតផង៖

១. ដំឡូងជ្វា

ដំឡូងជ្វាគឺជាប្រភពនៃសារធាតុ beta-carotene ដែលរួមចំណែកជួយការពារស្បែកពីពន្លឺព្រះអាទិត្យ ការរលាកពីពន្លឺព្រះអាទិត្យ ស្បែកស្ងួត និងបណ្ដាលទៅជាជ្រួញ។ លើសពីនេះទៀត ដំឡូងជ្វាក៏សម្បូរទៅដោយវីតាមីន C និងវីតាមីន E ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាស្បែកឱ្យមានសុខភាពល្អ ភ្លឺថ្លា និងទន់រលោង។ បន្ថែមលើនេះទៀត វីតាមីន C ដែលនៅក្នុងដំឡូងជ្វាក៏ជួយបង្កើនជាតិកូឡាជែនធ្វើឲ្យស្បែករបស់អ្នកតឹងណែនថែមទៀតផង។ សម្រាប់អ្នកដែលធ្វើការក្រោមពន្លឺព្រះអាទិត្យច្រើន ការញ៉ាំដំឡូងជ្វាច្រើនជាជម្រើសដ៏ល្អបំផុត។

២. ម្ទេសផ្លោក

ម្ទេសផ្លោកក្រហម ឬលឿងគឺសម្បូរទៅដោយ beta-carotene និងវីតាមីន C ដែលអាចជួយកម្ចាត់រ៉ាឌីកាល់សេរីក៏ដូចជាបង្កើតសារជាតិកូឡាជែនសម្រាប់ស្បែកផងដែរ។ ជាមួយគ្នានេះដែរ វាអាចធ្វើ​ឲ្យស្បែករបស់យើងរឹងមាំ មានសុខភាពល្អ មិនជ្រីវជ្រួញ និងមិនមើលទៅចាស់ជាងវ័យផងដែរ។

៣. ផ្កាខាត់ណាខៀវ ឬប្រូខូលី

ផ្កាខាត់ណាខៀវ ឬប្រូខូលីគឺជាប្រភពនៃវីតាមីនជាច្រើន ក៏ដូចជាសារធាតុរ៉ែ និង carotenoids ដែលមានមុខងារជួយពន្យឺតភាពចាស់នៃស្បែក រារាំងស្នាមជ្រីវជ្រួញ និងភាពចាស់មុនអាយុ។ លើសពីនេះទៀត វាក៏មានផ្ទុកនូវសារធាតុ sulforaphane ផងដែរដែលអាចជួយបន្សាបជាតិពុលក្នុងរាងកាយ ការពារជំងឺមហារីកស្បែក និងការពារស្បែករបស់យើងពីការរលាកដោយកម្ដៅព្រះអាទិត្យផងដែរ។

៤. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះគឺជាប្រភពដ៏សំខាន់នៃវីតាមីន C និង carotenoids ជាពិសេស lycopene ដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារ និងទប់ស្កាត់ការខូចខាតដល់កូឡាជែននៅក្នុងស្បែកក៏ដូចជាជួយការពារស្បែកពីពន្លឺព្រះអាទិត្យ និងការពារភាពជ្រីវជ្រួញផ្សេងៗនៅលើផ្ទៃមុខបានយ៉ាងល្អ។

៥. ស្ពៃ Kale

នៅក្នុងស្ពៃ​ kale គឺសម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​ជម្រុះ​កោសិកា​ចាស់ៗនៃស្បែក ធ្វើ​ឲ្យ​ស្បែក​រឹងមាំ និង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ។ លើសពីនេះទៀត បន្លែ kale ក៏មានផ្ទុកនូវសារជាតិ lutein ដែលជួយពន្លឿនការផលិតកូឡាជែនចាំបាច់សម្រាប់ពង្រឹងសុខភាពស្បែករបស់អ្នកក៏ដូចជាមានគុណសម្បត្តិប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយផងដែរ។ សារធាតុ lutein នៅក្នុងស្ពៃ kale អាចជួយរក្សាស្បែករបស់អ្នកឱ្យមានសំណើម និងសម្អាតរន្ធញើសនៃស្បែក ដើម្បីឱ្យមើលទៅមានសុខភាពល្អ និងស្រស់ថ្លាជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ