មូលហេតុទាំង​ ៤ នេះហើយ ធ្វើឱ្យអ្នកចូលចិត្តមើលភាពយន្ត​បែបកម្សត់

បច្ចុប្បន្ននេះយើងសង្កេតឃើញថាមនុស្សមួយចំនួនពិតជាចូលចិត្តទស្សនាភាពយន្តមនោសញ្ចេតនាកម្សត់ បើទោះបីវាជាផ្នែកមួយនៃការកម្សាន្តក៏ដោយ។ ជាមួយគ្នានេះដែរ ដូចដែលយើងតែងតែមានចម្ងល់ថាហេតុអ្វីបានជាមនុស្សនៅតែចូលចិត្តមើលរឿងកម្សត់ទៀត បើដឹងថាវាអាចធ្វើឱ្យយើងយំបានហើយ។ ដោយយោងតាមគេហទំព័រ Verywell mind មានអ្នកជំនាញផ្នែកចិត្តសាស្រ្តជាច្រើនបានធ្វើការស្រាវជ្រាវទៅលើករណីនេះផងដែរ ហើយជាលទ្ធផលបានបង្ហាញនូវហេតុផលចំនួន ៤ ធំៗដូចខាងក្រោម៖

១. ជួបស្ថានភាពស្រដៀងនឹងខ្សែភាពយន្ត

នៅពេលមនុស្សម្នាក់មើលខ្សែភាពយន្តកម្សត់ហើយមានអារម្មណ៍ពិបាកចិត្ត ឬយំនោះមានន័យថា យើងកំពុងទទួលបានអារម្មណ៍ពិសេសមួយដោយសារតែយើងក៏ធ្លាប់បានជួបប្រទះជាមួយស្ថានភាពបែបនេះពីមុនមកដែរ បើទោះវាជារឿងពិត​ ឬរឿងប្រឌិតក៏ដោយ។ ដូចនេះគេបានសន្និដ្ឋានថាសម្រាប់ខ្សែភាពយន្តបែបកម្សត់ទទួលបានការគាំទ្រពីទស្សនិកជនកាន់តែច្រើន មានន័យថាវាទាក់ទងនឹងជីវិតជាក់ស្ដែងរបស់មនុស្សកាន់តែខ្លាំង។

២. អាចត្រៀមខ្លួនប្រឈមមុខនឹងស្ថានភាពជាក់ស្ដែង

ការទស្សនាភាពយន្តបែបកម្សត់មិនត្រឹមគ្រាន់តែទាក់ទងជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់យើងតែប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យយើងត្រៀមខ្លួនរួចរាល់ ដើម្បីប្រឈមមុខជាមួយនឹងបញ្ហាជាក់ស្ដែងដែលនឹងកើតឡើងក្នុងជីវិតទៀតផង។ វាមានន័យថាក្នុងអំឡុងពេលដែលយើងកំពុងមានភាពសោកសៅតាមតួអង្គ ឬសាច់រឿង នោះអារម្មណ៍យើងនឹងទទួលបានភាពស៊ាំរួចជាស្រេចដើម្បីប្រឈមជាមួយបញ្ហាទាំងនោះ។

៣. កាន់តែស្រឡាញ់មនុស្ស និងរបស់ដែលនៅជុំវិញខ្លួន

ចំពោះខ្សែភាពយន្តកម្សត់ទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រគឺជារឿងនិយាយអំពីស្ថានភាពពិតជាក់ស្ដែងដែលបានកើតឡើងនៅក្នុងជីវិតពួកគេ។ មនុស្សនឹងកាន់តែយល់ពីការស្រឡាញ់ក្រោយពួកគេទទួលបានភាពសោកស្ដាយនៃការបាត់បង់នរណាម្នាក់ ឬរបស់អ្វីមួយពីជីតរបស់គេ។ ឧទាហរណ៍រឿង Youth of May។

៤. អាចនឹងគិតឃើញពីរបស់ដែលមានតម្លៃបំផុតក្នុងជីវិត

មនុស្សភាគច្រើនក្រោយមើលរឿងបែបកម្សត់រួចហើយ ក្រៅពីចេះស្រឡាញ់មនុស្សសំខាន់ជុំវិញហើយថែមទាំងចេះ និងយល់ថាអ្វីជារបស់ដែលមានតម្លៃបំផុតក្នុងជិវិត។ ជាក់ស្ដែងដូចក្នុងរឿង Autumn in My Heart​ ដែលតួឯកស្រីបានឱ្យតម្លៃទៅលើម្ដាយបង្កើតរបស់ខ្លួន បើទោះជាខ្លួនមានឱកាសទៅរស់នៅក្នុងជីវិតមានស្ដុកស្ដម្ភក៏ដោយ។ បើវិលមកជីវិតពិតរបស់យើងវិញ ច្បាស់ណាស់យើងនឹងមិនបាត់បង់ម្ដាយដែលខំពរពោះមក ៩ ខែ ១០ ថ្ងៃឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន