តិចច្រឡំថាផ្សាររាត្រីថៃចុះ តាមពិតនៅប៉ោយប៉ែតយើងសោះ មាន street foodច្រើនមុខណាស់!

មាន​រូបថត និង​វីដេអូ​ជាច្រើន​ត្រូវ​បាន​ផុស និង​ចែករំលែក​ត​ៗ​គ្នា​លើ​បណ្ដាញ​សង្គម​អំពី​ទិដ្ឋភាព​នៅ​ឯ​ផ្សារ​រាត្រី​នា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​ភាគច្រើន​គេ​ស្គាល់​ថា «ផ្សារ​រាត្រី​ប៉ោយប៉ែត» ឬ «ផ្សារ​រាត្រី​ទឹក​ពុះ​ផ្កាយ​ប្រាំ»។ ម្នាក់​ៗ​សុទ្ធ​តែ​លាន់មាត់​អំពី​ជម្រើស​អាហារ​តាម​ដង​វិថី និង​ភេសជ្ជៈ​ដ៏​សម្បូរ​បែប ឃើញ​ហើយ​ពិបាក​ទប់​ចិត្ត​ទប់អារម្មណ៍ ជាមួយ​នឹង​ការ​រៀបចំ​យ៉ាង​ទាក់​ភ្នែក ព្រម​ជា​មួយ​តម្លៃ​យ៉ាង​សមរម្យ ចាប់ពី ៥០០ រៀល​ឡើង​ទៅ ហើយ​ក៏​មាន​អ្នក​ខ្លះ បាន​និយាយ​ថា «ដើរ​ផ្សារ​រាត្រី​នេះ​ហើយ មាន​អារម្មណ៍​​ដូច​កំពុង​ដើរ​លេង​នៅ​ផ្សារ​ថៃ​អ៊ីចឹង»។

ឈាន​ជើង​ចូល​ក្នុង​បរិវេណ​ផ្សារ​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​ភ្លាម អ្នក​នឹង​ឃើញ​មាន​ស្តង់​អាហារ​តូច​ៗ​ជាច្រើន​នៅ​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​សណ្ដាប់ធ្នាប់​តាម​សងខាង​ផ្លូវ។ ស្តង់​នីមួយ​ៗ​ក៏​មាន​ការ​ដាក់​តាំង និង​ដាក់​លក់​អាហារ​របស់​ខ្លួន​ត្រៀបត្រា​យ៉ាង​ទាក់ទាញ…លក្ខណៈ​ថា គ្រាន់​តែ​ឃើញ ចង់​ភ្លក់​ភ្លែត​តែ​ម្ដង។

កន្លែង​ខ្លះ មាន​ផ្សែង​ហុយ​ៗ អម​ដោយ​ក្លិន​ឈ្ងុយ​នៃ​សាច់​កំពុង​អាំង​លើ​ចង្ក្រាន​ផ្ទាល់ ហើយ​កន្លែង​ខ្លះ ក៏​មាន​ក្លិន​ឈ្ងុយ​ប្រហើរ​នៃ​នំ​លាយ​ក្រែម​ចម្អិន​ភ្លាមៗ ក្ដៅ​ស្រួយ…ទិញ​ភ្លាម ញ៉ាំ​ភ្លាម រឹតតែ​អ៊ែម ស្រប​ពេល​អាកាស​ធាតុ​ត្រជាក់​បែបនេះ​ទៀត គ្មាន​ពាក្យ​នឹង​បរិយាយ​ពី​អារម្មណ៍​​សោយសុខ​បែប​នោះ​ឡើយ។

អាហារ​ដែល​មាន​លក់​នៅ​ផ្សារ​រាត្រី​ប៉ោយប៉ែត​​នេះ គឺ​មាន​គ្រប់​បែប​សព្វ​យ៉ាង! ភាគច្រើន​ជា​អាហារ​តាម​ដង​វិថី​ដ៏​ពេញ​និយម ទាំង​ម្ហូប​ខ្មែរ ថៃ ជប៉ុន កូរ៉េ…អាច​និយាយ​បាន​ថា ជា​ឋានសួគ៌ សម្រាប់​អ្នក​ចូលចិត្ត​ដើរ​មើល​ដើរ​ភ្លក់​រសជាតិ​អាហារ​ប្លែក​ៗ ដោយ​ចាយ​តិច​ហើយ​ញ៉ាំ​បាន​ច្រើន។

បើ​អ្នក​បាន​ទៅ​លេង​ក្រុង​ប៉ោយប៉ែត កុំ​ភ្លេច​ចូល​ទៅ​លេង ដែល​ទី​នេះ​បើក​លក់​ជា​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ៥:០០ ល្ងាច ដល់ ២:០០ ព្រឹក។ កុំ​ភ្លេច​​ត្រៀម​ពោះ​ត្រៀម​មាត់​ផង​ណា៎!

ទីតាំង ៖ https://goo.gl/maps/WnV1BZZ6qKoRMv4G9

Credit to៖ Ravid Record


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម