មិនធម្មតា! តារាខេប៉ុបល្បីៗ ៧ ដួងហ្វឹកហាត់រយៈពេលខ្លីខ្លាំងតែមានសមត្ថភាពត្រូវក្រុមហ៊ុនជ្រើសឱ្យចេញច្រៀងផ្លូវការ

មុននឹងចេញច្រៀងជាផ្លូវការសមាជិកក្រុមខេប៉ុបនីមួយៗសុទ្ធសឹងតែឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងរ៉ឹង និងចំណាយពេលច្រើនឆ្នាំដើម្បីលត់ដំខ្លួនទៀតផង។ ប៉ុន្តែក៏មានសមាជិកក្រុមខ្លះមានសមត្ថភាព និងចំណាយពេលហ្វឹកហាត់មួយរយៈក៏ត្រូវខាងក្រុមហ៊ុនជ្រើសឱ្យចេញច្រៀងតែម្ដង។ តោះទៅមើលថាតារាខេប៉ុបណាខ្លះដែលហ្វឹកហាត់រយៈពេលខ្លីជាងគេ៖

១.Chen សមាជិកក្រុម EXO

បន្ទាប់ពីបានជាប់ជាអ្នកហ្វឹកហាត់របស់ផលិតកម្ម SM Entertainment គឺតារាប្រុសរូបនេះចំណាយពេលតែ ៤ ខែប៉ុណ្ណោះក្នុងការហ្វឹកហាត់ ហើយក្រោយមកក៏បានចេញច្រៀងជាផ្លូវការជាមួយក្រុម EXO ក្នុងឆ្នាំ ២០១២។

២.Beakhyun សមាជិកក្រុម EXO

មែនទែនទៅ Chen មិនមែនជាសមាជិកតែម្នាក់នោះទេក្នុងក្រុម EXO ដែលហ្វឹកហាត់ក្នុងរយៈពេលខ្លី Beakhyun ក៏ដូចគ្នា។ មិនខុសពី Chen ឡើយ តារាប្រុសរូបនេះគឺចំណាយពេល ៤ ខែក្នុងការហ្វឹកហាត់មុនក្លាយជាសមាជិកក្រុម EXO។

៣.Chenle សមាជិក NCT

មុនចេញច្រៀងជាផ្លូវការជាមួយក្រុម NCT គឺ Chenle ធ្លាប់បានចេញបទចម្រៀងនៅប្រទេសចិនរួចមកហើយ។ ក្រោយមកក៏មកហ្វឹកហាត់ក្នុងផលិតកម្ម SM Entertainment និងចំណាយពេលតែ ២ ខែប៉ុណ្ណោះ។

៤.JiwooសមាជិកK.A.R.D

ជាការពិតទៅ Jiwoo ធ្លាប់បានហ្វឹកហាត់នៅផលិតកម្មផ្សេងអស់ជាច្រើនឆ្នាំមកហើយ ដោយសារតែសមត្ថភាពរបស់នាងលេចធ្លោស្រាប់ដូច្នេះពេលមកធ្វើជាអ្នកហ្វឹកហាត់នៅផលិតកម្ម DSP Media នាងចំណាយពេលតែ ២ ខែប៉ុណ្ណោះក្នុងការបង្វឹកខ្លួនបន្ថែម។ នាងបានចេញច្រៀងជាផ្លូវការជាមួយក្រុម K.A.R.D ក្នុងឆ្នាំ ២០១៦។

៥.Ryeowook សមាជិក  Super Junior

តារាប្រុសរូបនេះត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាមានសំឡេងពីរោះម្នាក់ប្រចាំផលិតកម្មSM Entertainment។ អ្វីដែលសំខាន់គឺលោកហ្វឹកហាត់តែ ២ ខែប៉ុណ្ណោះក៏ត្រូវខាងផលិតកម្មជ្រើសឱ្យចេញច្រៀងជាមួយក្រុមចម្រៀងបុរស Super Junior តែម្ដង។

៦.Eunji សមាជិក APINK

ដោយសារមានសំឡេងពីរោះខ្លាំង និងអាចបត់បែនបានស្ទើរគ្រប់ទម្រង់ជឿថាប្រិយមិត្តជាច្រើនគិតថា សមាជិកក្រុម APINK រូបនេះប្រហែលជាហ្វឹកហាត់យូរណាស់ហើយ។ តែតាមពិតរូបនាងហ្វឹកហាត់តែ ២ ខែប៉ុណ្ណោះមុនចេញច្រៀងជាមួយក្រុមចម្រៀង APINK។

៧.Yura សមាជិក Girl’s Day

តារាស្រីវ័យ ២៩ ឆ្នាំនេះ ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាចម្រៀងខេប៉ុបដែលហ្វឹកហាត់ក្នុងរយៈពេលខ្លីដែរ ដោយរូបនាងចំណាយពេលតែ ១ ខែប៉ុណ្ណោះក្នុងការហ្វឹកហាត់ ហើយចេញច្រៀងជាផ្លូវការតែម្ដងជាមួយក្រុមនារី Girl’s Day។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម