ហាត់រាំមួយថ្ងៃ ២០ ម៉ោង? ទាំងនេះជារឿងលំបាកៗនឹកស្មានមិនដល់ដែលក្រុមចម្រៀង ខេប៉ុបត្រូវឆ្លងកាត់មុនបានល្បី

មុននឹងមានឈ្មោះបោះសំឡេង តារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង​ត្រូវ​​ឆ្លង​កាត់​ស្ថានភាពដែលលំបាក  ជាច្រើន​បូករួមនឹង​ការស្នាក់នៅក្នុងផ្ទះដែលតូចចង្អៀត និងត្រូវហាត់សមសឹងតែពេញមួយថ្ងៃ ។

នៅក្នុងកម្មវិធី “You Quiz on the Block” ប្រធានក្រុម BTS គឺ Rapmonster បានចែករំលែកថា “ សមាជិក​ទាំង​អស់ត្រូវ​គេង​នៅក្នុងបន្ទប់ដែលតូចចង្អៀតរួមគ្នាជាមួយនិងក្មេងហ្វឹកហាត់ ៩ នាក់ថែម​ទៀត។ ក្នុងកំឡុងពេលបង្ហាញមុខ​ដំបូងៗ បន្ទប់ស្នាក់នៅរបស់ BTS មាន​អ្នកហ្វឹកហាត់ ៣០ នាក់ចេញចូលៗជាប្រចាំ។ ពួកយើង​ស្នាក់​ក្នុង​បរិវេណ​ដែលតូចចង្អៀត ហើយ​យើង​បានដូរ​សម្លៀកបំពាក់គ្នាពាក់ទៅវិញទៅមក។  បន្ទប់ទឹកមានតែមួយបន្ទប់ ប្រើប្រាស់ Computer មួយ​គ្រឿងរួមគ្នា។ នៅក្នុង​ករណី​បន្ទាន់សមាជិក​មួយចំនួន​ត្រូវទៅប្រើប្រាស់បន្ទប់ទឹកសាធារណៈ  ហើយ​ត្រូវជិះ​ឡានឈ្នួល​នៅពេល​ដែល​ត្រូវចេញ​ទៅទិញអីវ៉ាន់នៅក្បែៗនោះ” ។

បើតាមសេចក្តីរាយការណ៍របស់ SCMP បានឲ្យដឹងថា“ រហូតដល់​ពេល​បង្ហាញ​ខ្លួនជាមួយ បទចម្រៀងដំបូង BTS ក៏នៅតែជួបបញ្ហាជារឿយៗជាមួយការរកកន្លែងស្នាក់នៅ និង​ត្រូវ​ប្តូរទី​កន្លែងស្នាក់​ពីកន្លែង​មួយទៅកន្លែងមួយ។ បន្ទាប់ពីទទួលបានការគាំទ្រពួកគេបានប្តូរទៅស្នាក់នៅក្នុងតំបន់ Hannam ដោយបច្ចុប្បន្ន​គ្រប់សមាជិកទាំងអស់របស់ BTS សុទ្ធតែមានផ្ទះជារបស់ខ្លួនឯង ហើយ​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃជាង​គេគឺផ្ទះរបស់​ Jung kook គឺ ៧ លានដុល្លារ។​

នៅក្នុងកម្មវិធីកម្សាន្ត 24/ 365 ក្រុម Blackpink បានឲ្យដឹងថា ពួកគេស្នាក់នៅជា​មួយនិង​ក្មេងហ្វឹកហាត់​ផ្សេងទៀតជាច្រើននាក់។ ស្ថានភាពក្នុងការរស់នៅមិនសូវជា​មាន​ផាសុកភាពប៉ុន្មាននោះទេ។​ បន្ទប់ត្រជាក់ស្រេង ពេលខ្លះក៏មានសត្វក្អែប និងកន្លាតវាចេញមក។  Jisoo ប្រាប់ថា នាងតែងតែ​យក​កំប៉ុង​មកស្ទាក់ចាំចាប់​សត្វពីងពាង និងត្រូវតស៊ូជាមួយនិងសត្វកន្លាតនៅក្នុងពេលតែមួយ ហើយ Lisa គឺជាអ្នកដែលហ៊ានចាប់សត្វក្អែបដោយដៃទទេ។ “ការ​ប្រើ​ជីវិត​នៅក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ក្មេងហ្វឹកហាត់​គឺជា​ពេល​មួយ​ដ៏​សែន​លំបាក​ខ្លាំងណាស់ ពួកយើងគ្មានលុយសូម្បីមួយសេន ពួកយើង​តែងតែទិញ​ស៊ុតនិង​គ្រីមស្តរប៊ឺរីទុកញាំជាប្រចាំ”។

តាមសេចក្តីរាយការណ៍របស់ SCMP បានឲ្យដឹងថា តារាកូរ៉េទាំងអស់រួមទាំងក្រុមចម្រៀង Twice ត្រូវប្រឈមមុខជាមួយនឹង​ការគាបសង្កត់រឿងទម្ងន់ និង​ត្រូវថែ​រាងឲ្យ​ស្វែល​នៅពេល​ដែល​ត្រូវ​ដើរ​ចេញ​ទៅទី​សាធារណៈ។  ក្នុងពេលដែលកំពុងតែ Live ផ្ទាល់ក្នុងកម្មវិធី V Live សមាជិក​ទាំងអស់​បាននិយាយ​ថា​ ពួកគេពិតជាខ្វះខាតណាស់។ នៅក្នុងបន្ទប់ហាត់រាំ និង​បន្ទប់​ហាត់ប្រាណ​គឺ​មិនមាន​អាហារ​សម្រាប់ឲ្យពួកគេនោះទេ។ បន្ទប់ទឹកជាកន្លែងដែលក្មេងហ្វឹកហាត់ពួនសំងំដើម្បីញ៉ាំ​អាហារ មិនមែនមានតែក្រុម Twice នោះទេ ក្មេងហ្វឹកហាត់​ដ៏ទៃ​ទៀត​ក៏ចូលចិត្ត​ទៅសំងំ​ក្នុង​បន្ទប់ទឹក​ដើម្បីញ៉ាំអាហារដែរ។

ក្នុងនាមជា​តារាចម្រៀងរបស់កូរ៉េខាងត្បូង អ្នក​ហ្វឹកហាត់គ្រប់គ្នាត្រូវតស៊ូរអត់ធ្មត់ដើម្បីឲ្យមានជីវិតរស់។  ក្រុមចម្រៀង Girls’ Generation បានឲ្យដឹងថា “ក្មេងហ្វឹកហាត់ត្រូវបានគេឲ្យធ្វើការសម្អាត បន្ទប់ហាត់រាំ បន្ទប់ទឹក បង្អួច និងបន្ទប់អាហារ ​ទាំងនេះគឺមិនបានមានចែងនៅក្នុងច្បាប់នោះទេ តែក្មេង​ហ្វឹកហាត់​គ្រប់គ្នា​ត្រូវតែធ្វើ”។


ដើម្បីឲ្យការសម្តែងនៅលើឆាកមានភាពរស់រវើក និងទាក់ទាញ ក្រុមចម្រៀង f(X) បានឲ្យដឹងថា “ ពួកគេ​ត្រូវហាត់​រាំក្នុងមួយថ្ងៃ ២០ម៉ោង​ពេលខ្លះ គឺមិនបានគេងពេញមួយយប់”​។

Jimin សមាជិកក្រុម BTS បានប្រាប់ថា ពួកគេត្រូវហាត់ទាំងរាំនិងច្រៀងរហូតដល់ម៉ោង ៤ភ្លឺ និង​ត្រូវ​ក្រោក​ពីម៉ោង ៦ព្រឹកដើម្បី​ទៅ​ចូលរួមសកម្មភាព​របស់​ក្រុមថែម​ទៀតផង។  ចំណែកឯង Jennie ក្រុម Blackpink បានឲ្យដឹងថា​ ពួកគេត្រូវហាត់សមមួយថ្ងៃ ១៤ ម៉ោង​ដើម្បី​ឲ្យ​ការ​សម្តែង​នៅលើ​ឆាកមាន​ភាព​ល្អឥតខ្ចោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ