ចូលចិត្តធ្វើអ្វីដដែលៗ ចាត់ទុកថាចម្លែកឬអត់?

យើងមិនធ្លាប់ដឹងនោះទេថាតើគួរធ្វើខ្លួនយ៉ាងម៉េចនៅពេលដែលមានគេសួរថា ៖

“ ហេតុអ្វីស្តាប់តែបទដដែលៗ? “

“ ហេតុអ្វីមើលរឿងហ្នឹងទៀតហើយ? “

“ ហេតុអ្វីមកញាំតែហាងនេះ? “ ដដែលៗ? “

“ ហេតុអ្វីបានជាចូលចិត្តនិយាយជាមួយម្នាក់នេះ? ហេតុអ្វីឲ្យតែមានបញ្ហាទៅរកតែម្នាក់នេះ? “

ទាំងនេះជាសំនួរដែលខ្ញុំតែងតែជួបមករហូត។ មិនបានប្រកាន់ឬអ្វីនោះទេ តែគ្រប់ពេល​ដែល​មានគេសួរ ខ្ញុំតែងតែ​ធ្វើខ្លួន​មិនត្រូវ ក្នុង​ចិត្ត​មិន​ដឹង​គួរឆ្លើយថា​យ៉ាងម៉េច ព្រោះមិន​ដែល​បាន​ត្រៀម​ចម្លើយ​សម្រាប់​មក​ឆ្លើយ​នូវ​សំនួរ​ទាំងនេះ។

អ្នកសួរអាចនឹងមិនគិតអីច្រើន អាចគ្រាន់តែសួរនាំទៅតាមធម្មតា  តែកាន់​តែយូរ​ទៅខ្ញុំក៏​ចាប់ផ្តើម​ងាកមក​សង្ស័យខ្លួនឯង។  មែនតើហេតុអ្វីបានជាខ្ញុំចូលចិត្តអ្វីដែលដដែលៗអ៊ីចឹង?  តើវាមានអ្វីខុសប្រក្រតីទេដឹង?

កន្លងមកចេះតែឆ្លើយៗទៅថា “វាជាចំណូលចិត្តផ្ទាល់ខ្លួន” រហូត​ដល់​មាន​ថ្ងៃមួយ​បានទៅ​ដឹង​ពី​ហេតុផល​ពិតប្រាកដ​ដែលមាន​ការ​អះអាង​ពី​ខាង​ពេទ្យ​ចិត្តវិទ្យា (គ្រាន់តែឮ​ពាក្យថា​ចិត្តវិទ្យា​ភ្លាម​ធ្វើឲ្យស្តាប់​មើល​មកគួរឲ្យ​ជឿទុកចិត្ត​បានតែម្តង) ថាអាការៈបែបនេះបានមានការសិក្សាស្រាវជ្រាវមកយ៉ាងលម្អិត​  នោះ​មាន​ន័យ​ថា​មនុស្ស​ជាច្រើន​ក៏​មាន​អាការៈ​បែប​នេះដែរ​។

អ្នកជំនាញ​ខាងចិត្តវិទ្យា​ប្រចាំ​មហាវិទ្យាល័យ Ohio State បានឲ្យ​ឈ្មោះអាការៈនេះថា “Fluency “ ដែល​សំដៅ​ពីភាពស៊ាំ​របស់​មនុស្ស ជាមួយនឹងសំឡេង ឬទីកន្លែងដដែលៗ។  មូលហេតុពិតប្រាកដបានបង្ហាញថា “ មនុស្ស​យើងនឹង​មានអារម្មណ៍​ថា ធូរស្រាល និងសប្បាយចិត្ត នៅពេល​ដែល​បានឮសំឡេង​ដដែលៗ​ ដែលយើងធ្លាប់ស្គាល់ និងមានអារម្មណ៍ថា សុវត្ថិភាពនៅពេលដែលទៅកន្លែងដែលយើងធ្លាប់ទៅ ញ៉ាំ​អាហារដែល​យើង​ធ្លាប់ញ៉ាំ។ នៅ​ពេលដែលមានបញ្ហាធ្វើឲ្យ​មិនសប្បាយចិត្ត យើង​ក៏ចូលចិត្ត​ពិភាក្សា​ជាមួយ​បុគ្គលដដែលៗ ព្រោះ​មានអារម្មណ៍​ថា មិនចាំបាច់​មក​អង្គុយ​អធិប្បាយ​ច្រើន ឬ​អាច​និយាយ​បាន​ថា​មើល​តែ​ភ្នែក​ក៏​ដឹង​ពីគ្នា”។

ពេលខ្លះការដែលយើងទៅដើរលេងឬទៅញាំអ្វីនៅហាងដដែល វាគ្រាន់​តែជាការ​ត្រឡប់ទៅ​ឈរនៅ​កន្លែងដែល​ខ្លួនឯងចូលចិត្ត​សាជាថ្មីម្តងទៀត ប្រៀប​ដូចជាយើង​កំពុង​តែ​លួងលោម​ខ្លួនឯង​ដែល​បាន​ជួបរឿងរ៉ាវ​មិន​ល្អ​ជា​ច្រើនពីមជ្ឈដ្ឋាន​ជុំវិញខ្លួន។

សរុបសេចក្តីមក វាគ្រាន់តែជាអាការៈមួយដែលកើតមានមួយពេលខ្លីរបស់មនុស្សយើងតែប៉ុណ្ណោះ គ្មាននរណាម្នាក់​ដែលចង់​វិលវល់​នៅជាមួយ​អ្វីដដែលៗ​រហូត​អស់​មួយ​ជីវិត​នោះ​ទេ  ។ តែបើ​បរិបទ​ជុំវិញ​ខ្លួនធ្វើឲ្យ​នឿយណាយ​ផ្លូវចិត្ត​ខ្លាំង​ជ្រុលពេក យើង​ក៏គ្រាន់តែចង់វិលត្រលប់ចូលមកក្នុង Comfort Zone របស់យើងមួយរយៈពេលប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង