បង្ហាញតម្លៃខ្លួនតារាថៃអាប់ឌែតថ្មីបំផុត ម្នាក់ៗស៊ីថ្លៃប៉ុន្មាន/ភាគ ហើយអ្នកណាថ្លៃជាងគេ?

បើនិយាយពីតម្លៃខ្លួនរបស់តារាសម្តែងរបស់ប្រទេសថៃពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គឺមានតែ​កើន​ឡើងៗ​ជាលំដាប់។ ចំនួន​ភាគជាមធ្យម​​​សម្រាប់​រឿងភាគថៃនា​ពេល​បច្ចុប្បន្ន​នេះគឺស្ថិតនៅខ្ទង់ ១៨ ទៅ ៣៦ ភាគក្នុង​មួយរឿង។ ពេល​ខ្លះពួក​គេ​ក៏ថតបណ្តើរចាក់បញ្ចាំងបណ្តើរ ហើយ​តម្លៃខ្លួន​របស់អ្នក​សម្តែងភាគ​ច្រើនគឺគិតម្តងមួយភាគ តែ​ពេលខ្លះក៏អាស្រ័យលើការចរចាគ្នាផងដែរ​សម្រាប់​តារា​ដែល​មិន​ចំណុះ​ក្រោម​ស្ថានីយទូរទស្សន៍​ណាមួយ។

សម្រាប់​តារា​ដែល​ជាប់​កុងត្រា​ជាមួយ​ប៉ុស្តិ៍ទូរទស្សន៍ តម្លៃ​ខ្លួន​សុទ្ធ​តែ​ត្រូវ​បាន​កំណត់​ជា​ស្រេច ដូចជា​តារា​ប៉ុស្តិ៍​លេខ​៣ ទោះ​ជា​ល្បីល្បាញ​ខ្លាំង​ប៉ុណ្ណា ប៉ុន្តែ​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​គឺ​បាន​ត្រឹម​ ២៥០០ដុល្លារ​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​ជា​មូលហេតុ​ដែលតារា​ជា​ច្រើន​សុខ​ចិត្ត​ចេញ​មក​ធ្វើ​ជា​តារា​ឯករាជ្យ ដែល​អាច​មាន​ឱកាស​ទទួល​យក​ការងារ និង​តម្លៃ​ខ្លួន​ច្រើនជាង អាស្រ័យ​​តាម​ប្រជាប្រិយភាព​របស់​ខ្លួន។

ខាង​ក្រោមនេះ​គឺជាតម្លៃខ្លួន​ជាមធ្យម​របស់​តារា​សម្ដែង​ថៃល្បីៗនាពេលបច្ចុប្បន្ន៖

១.​ Aum Patchrapa ម៉ៅដាច់​មួយ​រឿង ១០ម៉ឺន​ដុល្លា​ដោយ​មិន​កំណត់​ចំនួន​ភាគ។ 

ចំណែក​តារាស្រីប្រុសដែលមានឈ្មោះតទៅនេះគឺគិតតម្លៃខ្លួនក្នុងមួយភាគៗ៖

២. Wear Sukollawat ៧៥០០ដុល្លារក្នុងមួយភាគ

៣. Mai Davika   ៥៤០០ដុល្លារក្នុងមួយភាគ

៤. Pancake khemmanit, Ananda, Min Peechaya , Nune Woranuch, Baifern Phimchanok, Kwan Usamanee  ៤៥០០ដុល្លារក្នុងមួយភាគ

៥. Mario Maurer, Nadech Kugimiya, Pong Nawat, Yaya Urassaya, Chompoo Ararya ២៥០០ដុល្លារក្នុងមួយភាគ

៦. Bella Ranee, Pope Thanavat, James Jirayu ២៤០០ដុល្លារក្នុងមួយភាគ

៧. Grate warintorn ២១០០ដុល្លារក្នុងមួយភាគ

៨. Son Yuke និង Ying rhatha ១៨០០ដុល្លារក្នុងមួយភាគ

អ្នកដឹកនាំរឿងថៃមួយរូបបានឲ្យដឹងថា សម័យនេះទស្សនិកជនមិនសូវជាងប់ងល់ជាមួយតារាប៉ុន្មានទេ ភាគច្រើនគឺគេគាំទ្រនៅលើសម្ថភាពក្នុងការសម្តែង និងអត្តចរិកផ្ទាល់ខ្លួនរបស់តារារូបនោះ ​ បើ​តារា​រូបណាដែលចូលចិត្តធ្វើខ្លួនឲ្យមានបញ្ហាច្រើនរឿងតម្លៃខ្លួន នោះអ្នកដឹកនាំក៏​មិនសូវ​ខ្វាយខ្វល់​ជាមួយដែរ និងតែងតែស្វែករកតារាថ្មីចូលមកជំនួសជាហូរហែ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។