គន្លឹះ​រក្សា​បន្ទប់​ឲ្យ​ត្រជាក់​ក្នុង​រដូវ​ក្ដៅ

រដូវ​ក្ដៅ​គឺ​ជា​ពេល​វេលា​ដ៏​គួរ​ឲ្យ​រំភើប​សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​​​ ​ជួប​ជុំ​ ឬ​ទៅ​លេង​មាត់សមុទ្រ​ជាដើម តែ​រដូវ​ក្ដៅ​អាច​ជា​ពេល​វេលា​ដ៏​ស្អុះស្អាប់​សម្រាប់​អ្នក​នៅ​ផ្ទះ​ដោយ​សារ​តែ​ផ្ទះ បន្ទប់ ឬ​កន្លែង​ស្នាក់​របស់​ខ្លួន​មាន​សីតុណ្ហភាព​ក្ដៅ​ចាប់តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​មិន​ព្រម​ត្រជាក់​សោះ។ ប្រសិន​បើ​បើក​ម៉ាស៊ីន​ត្រជាក់​ពេញ​មួយ​ថ្ងៃ​នោះ​ថ្លៃ​ភ្លើង​ប្រាកដ​ជា​អស់​ច្រើន​មិន​ខាន​ ហើយ​បើ​មិន​បើក​សីតុណ្ហភាព​បន្ទប់​ក្ដៅ​ខ្លាំង​ស្នាក់នៅ​មិន​កើត។ យ៉ាង​ណា​ យើង​ក្រឡេក​មក​មើល​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រក្សា​បន្ទប់​ឲ្យ​ត្រជាក់​ក្នុង​រដូវ​ក្ដៅ​បាន។

១ ​ប្រើ​វាំងនន ឬ​ក្រណាត់​បាំង​ពន្លឺ​ថ្ងៃ​

មនុស្ស​ជា​ច្រើន​ចូលចិត្ត​បើក​បង្អួច​ឲ្យ​ពន្លឺ និង​ខ្យល់​ចូល​ដោយ​គិត​ថា​វា​នឹង​ជួយ​ឲ្យ​បន្ទប់​ត្រជាក់ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ពេល​មេឃ​កំពុង​ក្តៅ​មិន​បាន​ជួយ​ឲ្យ​បន្ទប់​ត្រជាក់​នោះ​ទេ​តែ​ធ្វើ​ឲ្យ​បន្ទប់​កើន​កម្ដៅ​ទៅ​វិញ​ទេ។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សីតុណ្ហភាព​បន្ទប់​ត្រជាក់​អ្នក​គួរ​តែ​ការពារ​កុំ​ឲ្យ​ពន្លឺ​ចូល​ដោយ​បិទ​វាំងនន​ ឬ​ប្រើ​ក្រណាត់​បាំង​ពន្លឺ​នៅ​ពេល​ថ្ងៃ​។

២ បើក​បង្អួច​ពេល​ព្រឹក​ និង​ពេល​យប់​ឲ្យ​ខ្យល់​ត្រជាក់​ចូល

ពេល​ព្រឹក​ និង​ពេល​យប់​ជា​ពេល​ដ៏​ល្អ​ក្នុង​ការ​បើក​បង្អួច​ឲ្យ​ខ្យល់​ចេញ​ចូល​ ដោយ​សារ​តែ​ពេល​ទាំង​នេះ​មាន​ខ្យល់​ត្រជាក់​ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​បន្ទប់។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​អាច​ប្រើ​កង្ហារ​សម្រាប់​ជំនួយ​ដើម្បី​ឲ្យ​បន្ទប់​ចុះ​ត្រជាក់​លឿន​ក៏​ដូចជា​បញ្ចេញ​ខ្យល់​ក្ដៅ​ដែល​មាន​ចេញ​ពី​បន្ទប់។

៣ ដាក់​កូន​រុក្ខជាតិ​បៃតង​ក្នុង​បន្ទប់

កូន​រុក្ខជាតិ​បៃតង​គឺ​ជា​ម៉ាស៊ីន​ត្រជាក់​ធម្មជាតិ​ និង​អាច​ជួយ​បង្កើត​សន្សើម​ទៅ​បរិយាកាស​។ ឧទាហរណ៍​ដូចជា​ផ្កា​លី​លី ដែល​ជា​ផ្កា​មួយ​ប្រភេទ​អាច​​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​បន្ទប់​បាន​យ៉ាង​ល្អ។ ដូច្នេះ​ហើយ​បើ​សិន​ជា​អ្នក​ចង់​រក្សា​ភាព​ត្រជាក់​បន្ទប់​តាម​បែប​ធម្មជាតិ​ អ្នក​អាច​សាក​ដាំ​កូន​ផ្កា​មួយ​ផើង​ក្នុង​បន្ទប់​បាន​។

៤ ប្រើប្រាស់​អំពូល​ដែល​តូច​ ឬ​ប្រើ​ថាមពល​តិច

អំពូល​ភ្លើង​គឺ​ជា​ប្រភព​មួយ​ធ្វើ​ឲ្យ​បន្ទប់​មាន​កម្ដៅ​ក្ដៅ។ ប្រភេទ​អំពូល​ដែល​អ្នក​ប្រើ​ក្នុង​បន្ទប់​អាច​ជា​កត្តា​កំណត់​កម្ដៅ​ក្នុង​បន្ទប់​របស់​អ្នក​បាន​ដូច្នេះ​ហើយ​ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​បើក​អំពូល​ពេល​ថ្ងៃ​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​អំពូល​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​តិច​ទើប​វា​មិន​សូវ​បញ្ចេញ​កម្ដៅ​ខ្លាំង។

៥ កុំ​ចម្អិន​ម្ហូប​ក្នុង​បន្ទប់

វា​ជា​រឿង​ល្អ​ក្នុង​ការ​ញុំា​អាហារ​នៅ​ខាង​ក្រៅ​ក្នុង​ខែ​ក្ដៅ​ជាជាង​ញុំ​ក្នុង​បន្ទប់ ដោយ​សារ​តែ​ការ​ធ្វើ​ម្អូប​ក្នុង​បន្ទប់​នឹង​ធ្វើ​ឲ្យ​កម្ដៅ​កើន​ឡើង​ដោយ​សារ​ការ​ប្រើ​ចង្ក្រាន ម៉ាស៊ីន​កម្ដៅ​អាហារ​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok